សាលាគណ ខេត្តកំពង់ចាម នាំយកបច្ច័យ ចូលរួមទិញ វ៉ាក់សាំងកូវីដ-១៩

0

ខេត្តកំពង់ចាម​៖គណសង្ឃនាយកសាលាគណខេត្តកំពង់ចាម​ និមន្តដឹកនាំដោយព្រះសីលសំវរ​ ប៊ត​ តាំងឆេង​ ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ និងចូលរួមនិមន្តមន្ត្រីសង្ឃក្រុង-ស្រុក១០ទូទាំងខេត្ត​ នារសៀល​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ បាន​នាំយកបច្ច័យមូលនិធិសម្រាប់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក​​ អ៊ុន​ ចាន់ដា​ បានថ្លែងអំណរព្រះគុណដល់ព្រះមន្ត្រីសង្ឃដែលបានបរិច្ចារបច្ច័យក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជាដេីម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩​ និងបន្តធ្វេីសកម្មភាពមនុស្សធម៌រួមគ្នាបន្តទៀត។

គូសបញ្ជាក់ថា បច្ច័យមូលនិធិ ដែលបានចូលរួមពីតាមបណ្តាលវត្តទូទាំងខេត្ត សរុប៦៣,៧៧៩,០០០រៀល​ ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង៕SRP