លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុំអេង សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក្នុងថ្ងៃខួបកំណើតគម្រប់៦៦ឆ្នាំ ឈានចូល៦៧ឆ្នាំ

0

ខេត្តសៀមរាប៖លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ សូមចូលរួមបួងសួងជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ឧត្តមភរិយា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងថ្ងៃខួបកំណើតគម្រប់៦៦ឆ្នាំឈានចូល៦៧ឆ្នាំ- ១៥/១២/២០២០ ។

សូមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន​ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រទ្បាញ់ទាំងអស់ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ៖ អាយុ វណ្ណះ សុខះ ពលះកុំបីឃ្លៀងឃ្លាតទ្បើយ ។

សូមគោរពជូនពរពី លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ៕SRP