ស្នងការរខេត្តកំពង់ចាម ឧបត្ថម​ថវិកា​ ជាង១០លានរៀល សម្រាប់ទិញវ៉ាក់សាំង ប្រឆាំកូវីដ-១៩

0

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ និង​សហការី​​ បាន​នាំយក​នូវថវិកា​ ចំនួន​១១.២៥០.០០០៛ (ដប់មួយលានម្ភៃប្រាំម៉ឺនរៀល) ប្រគល់​ជូន​លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ សម្រាប់​ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាដោយឥតគិតថ្លៃ។

ការឧបត្ថម្ភនេះ ដើម្បីចូលរួមជាមួយ សម្តេច ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​​​ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជា​កងកម្លាំង​នគរបាល​ ខេត្តកំពង់ចាមទាំងអស់ ដែលបាន​ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ​ជំងឺ​កូវីដ១៩​ ព្រមទាំង​បានឧបត្ថម្ភ​ នូវថវិកា ​ដេីម្បី​ទិញ​វ៉ាក់សាំង​កូវីដ-១៩​ រួម​ជាមួយ​ការ​អនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ បានល្អប្រសើរផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្តេហ៊ុន សែន​ កាលពី​ល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០​ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់​៕SRP