ភ្នំពេញ៖ប្រសិនបើមិនមានអ្វីប្រែប្រួល ទេនោះ នៅវេលាម៉ោង ប្រមាណ ០៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងថ្លែងសារពិសេស ផ្ញើជូនរួមជាតិ ពាក់ព័ន្ធជុំវិញ ស្ថានភាពជំងឺកូវីដ.១៩ និងការទិញវ៉ាក់សាំង ការពារជំងឺកូវីដ.១៩។
តាមរយ:ការផ្សាយផ្ទាល់ពិសេស នឹង
ធ្វើឡើង ចេញពីគេហដ្ឋាន របស់មេដឹកនាំកម្ពុជា រូបនេះនៅក្រុងតាខ្មៅ ពីទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយ ទាំងអស់នៅកម្ពុជាផងដែរ។
សម្តេច ហ៊ុន សែន នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។
សម្តេច នាយករដ្ឋមន្ត្រីក៏នឹងមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ
ផងដែរ៕SRP

