
ភ្នំពេញ៖សម្ដេច ស ខេង និងមនុស្សជំនិតៗ របស់សម្ដេច បានធ្វើតេស្តជាលើកទីពីរគឺអវិជ្ជមានទាំងអស់។
នេះបើយោងតាមការបញ្ជាក់ របស់ខុទ្ទកាល័យ របស់សម្ដេច។ ខាងក្រោមនេះ ជាការលើកឡើងរបស់ ខុទ្ទកាល័យ៖ ខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបជាថ្មីថា៖ តាមការបញ្ជាក់របស់ក្រសួង សុខាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ដែលបានធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើដោយអវិជ្ជមានទាំងអស់។
នៅពេលនេះ សម្ដេចក្រឡាហោម នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាបន្តទៀត ហើយ សម្ដេចក្រឡាហោម ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕SRP

