បុរសម្នាក់ ផ្សាដែកស្នួរខោអាវ មិនបានប្រយ័ត្ន បណ្តាលឆក់ស្លាប់

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារក្លើងខ្សែឆក់។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ លុយ សឿម អាយុ៣៥ ឆ្នាំមុខរបរកសិករ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ ជនរងគ្រោះ បានផ្សាដែកស្នួរ ខោអាវហើយសារខ្សែភ្លើង មិនបានប្រយ័ត្ន ចាប់ហ្វីភ្លើងបណ្តាលឆក់ស្លាប់តែម្ដង៕SRP