រថយន្តបាឡែន បុកអ្នកជិះម៉ូតូ នៅបាគង ស្លាប់ភ្លាមៗ

0

ខេត្តសៀមរាប៖បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅម៉ោងជាង០៨យប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ ៦ ទល់មុខស្ថានីយ៍ជញ្ចីងថ្លឹងរថយន្តរលួស។

អាជ្ញាធរស្រុកប្រាសាទបាគង បានរាយការណ៍ថា ករណីនេះ កើតឡើងរវៀងរថយន្ត នឹងម៉ូតូ ទិសដៅផ្ទុយគ្នា រថយន្តម៉ាកបាឡែនពណ៌ទឹកមាស ពាក់ស្លាក លេខសៀមរាប «២C៥២១៦» បើកពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានទៅបុកជាមួយនឹងម៉ូតូម៉ាកMSX.ពណ៌ស ពាក់ស្លាកលេខសៀមរាប ១AJ៧៩៧៥» បើកបរដោយឈ្មោះព្រីង សុភេទ អាយុ៣៦ឆ្នាំរស់នៅភូមិគោគស្រុក ឃុំរលួស ស្រុកប្រាសាទបាគង (ស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។មូលហេតុ សង្ស័យការបើកម៉ូតូ មិនប្រកាន់ស្តាំ។

សមត្ថកិច្ចបានចុះធ្វើការវាស់វែងប្រគល់សាកសព អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនឹងម៉ូតូ យកទៅរក្សាទុកនៅអធិការនគបាលស្រុក ដើម្បីរងចាំការដោះស្រាយ៕SRP