
ខេត្តសៀមរាប៖អាជីវករ នៅផ្សាធំថ្មី នឹង អ្នកបេីកបរម៉ូតូកង់បី ម៉ូតូឌុប បានទទួលបានម៉ាស អាជ្ញាធរខេត្តសៀមរាប កាលពីម្សិលមិញ ដែលជាអំណោយរបស់ សម្ដេច ហ៊ុន សែន។
អាជ្ញាធរខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញេីដល់បងប្អូនអាជីវករ ទាំងអស់ ឲ្យចូលរួមពាក់ម៉ាស ធ្វេីអនាម័យ និងរស់នៅស្អាតទាំងអស់គ្នា ដេីម្បីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។
រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ សំណូមយ៉ាងទទូចដល់ ប្រជាពលរដ្ឋ ទាំងអស់ មេត្តាកុំភ្លេចនូវ ៣ចំណុច សាមញ្ញៗគឺ៖
- កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា
- កុំភ្លេច ជែល អាកុល ឬលាងដៃនឹងសាប៊ូ
- កុំភ្លេច រក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៃការឆ្លងជំងឺកូវីដចូលដល់សហគមន៍ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ដល់រដ្ឋបាលខេត្តសៀមរាបនូវម៉ាសចំនួន ១លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋ និងថវិកា ៨០លានរៀល សម្រាប់ផ្តល់ជូនប្រជាជនក្រីក្រ ដែលធ្វើចត្តាឡីស័ក្ត៕SRP

