
ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ក្រីក្រ ដែលធ្វើចត្តាឡីស័ក នឹងទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ «បងប្អូនជនរួមជាតិ» ព្រឹកមុិញនេះ ខ្ញុំ សម្រេចឱ្យបញ្ចេញសាច់ប្រាក់ «ជាង១០០០លានរៀល» ជូនទៅរាជធានីខេត្ត នៅទូទាំងប្រទេស សម្រាប់ជួយដល់គ្រួសារក្រីក្រ ដែលត្រូវធ្វើ
ចត្តាឡីស័ក ដែលគ្រួសារនីមួយៗនឹងទទួលបាន២មុឺនរៀល ក្នុងមួយថ្ងៃ ដែលមានរយៈពេល១៥ថ្ងៃដែលថវិកា សរុបទទួល បាន៣០មុឺនរៀល ក្នុងមួយគ្រួសារ។
នាយករដ្ឋមន្ត្រីបានបន្តថា៖
សូមកុំមានការភាន់ច្រឡំ ថា ខ្ញុំតម្រូវឱ្យធ្វើចត្តាឡីស័ក១៥ថ្ងៃ។ ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូនថវិកា សម្រាប់១៥ថ្ងៃក្នុងបំណង ជួយដល់ប្រជាពលរដ្ឋ ក្រីក្រ តែប៉ុណ្ណោះ។ ជូនពរបងប្អូនជនរួមជាតិ ឃ្លាតចាកឆ្ងាយពីកូវីដ-១៩នេះ៕SRP

