
ខេត្តសៀមរាប៖អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មី មួយទៀតសម្រាប់បងប្អូន ប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ដែលនៅឆ្នាំក្រោយនេះ និងបានឃើញផ្លូវស្អាត ជាពិសេស ខេត្តសៀមរាបនេះនឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញបន្ទាប់ពីបញ្ហាកូវីដត្រូវបានបញ្ចប់នោះ។
នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូសេដ្ឋកិច្ចសំខាន់បីរបស់ប្រទេសកម្ពុជា គឺក្រុងសៀមរាបអង្គរ ដែលជាដែនដីទេសចរណ៍ដ៏មានមានសក្តានុពលរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ច៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺពោលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២គឺពោលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ គឺពោលសេដ្ឋកិច្ច នៃខេត្តសៀមរាបនេះ។
សូមជម្រាបថាផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ អាមេរិក និងថវិកា ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ ការងារ ចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធ បង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ។
តាមរយៈគម្រោង សាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទី ក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មាន សក្តា នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល អភិ វឌ្ឍ ជាតិ ជា គោលដៅ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ ដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ អភិវឌ្ឍ ទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។
ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ ជា ហេដ្ឋា រចនាសម្ព័ន្ធ ប្រទាក់ ក្រឡា គ្នា តភ្ជាប់ ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង បណ្តាញ ខ្សែផ្លូវជាតិនានា សំដៅកាត់ បន្ថយ ការ កកស្ទះ ចរាចរណ៍ ក្នុងទីក្រុង ជំរុញ កំណើន ដឹកជញ្ជូន ទាក់ទាញ វិនិយោគិន ធុរជន និងភ្ញៀវទេសចរ ជាតិ -អន្តរជាតិ ដែល ជា ការរួមចំណែក ក្នុងការ ជំរុញ កំណើន សេដ្ឋកិច្ចជាតិឱ្យ កាន់តែរីកចម្រើន នៅក្រោយ វិបត្តិ នៃ ជំងឺកូវីដ-១៩៕SRP

