អារក «សម្លាប់ក្មួយចិញ្ចឹមអាយុ១១ខែ» ឆ្លេីយថា «មកពីខឹងជ្រុល»

0

ខេត្តកំពង់ចាម​៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម«អារក» សម្លាប់ក្មួយចិញ្ចឹម។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០ ព្រលប់​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតក្នុង​ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាន់​ដន​ អធិការ​នគរបាល​ស្រុក​កំពង់សៀម​ បាន​ឲ្យដឹងថា​ ជនដៃដល់មានឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ៣៤ឆ្នា។

ក្មេងប្រុសរងគ្រោះឈ្មោះ ប៊ុនថុន សុខចំរើន អាយុ១១ខែ (ត្រូវជាកូនចិញ្ចឹម បងប្រុស)ជនដៃដល់ ដែលបានសុំគេយកមកចិញ្ចឹម) អ្នក​ទាំង​ពីរ​មានទីលំនៅ​ក្នុង​ភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

អធិការបញ្ជាក់ថាបន្ទាប់ពីទទួលបានព័ត៌មាន នគរបាល ស្រុកកំពង់សៀម រដ្ឋបាលរអាង និងប្រជាការពារ សហការ ជានគរបាលព្រហ្មទណ្ឌខេត្ត សម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ ចុះដល់កន្លែងកើតហេតុ ភ្លាមៗដេីម្បីធ្វើការ ស្រាវជ្រាវរុករក ជនដៃដល់ រហូតដល់វេលាម៉ោង២១និង៣០នាទី បានរកឃើញ ដោយគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនខាងលើ បានទាញកាំបិតខ្វែវ ​ដេញកាប់​សមត្ថកិច្ច​ បណ្តាលឲ្យត្រូវ​ចំខ្នង ប្រជាការពារម្នាក់ ហើយ​ក៏ត្រូវកម្លាំងចាប់ខ្លួនតែម្ដង។

បើតាម លោកវរសេនីយ៍ឯកក​ ឯក​ ប៉ាន់​ដន​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ចាប់​ខ្លួន​ ជនដៃដល់ បានឆ្លើយសារភាពយ៉ាងខ្លីថា «មក​ពី​​ខឹង​ជ្រុល»​ ទេីប​ធ្វើ​ដូច្នោះ​។ បច្ចុប្បន្នសមត្ថកិច្ច ធ្វើការសាកសួរនិង​​កសាង​សំណុំរឿងតាមនីតិវិធី​ច្បាប់​៕SRP