មេប៉ូលិសខេត្តបាត់ដំបង ព្រមានចាត់វិធានការ លើមន្ត្រីនគរបាលណា ដែលមិនដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា

ខេត្តបាត់ដំបង៖ក្នុងប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ​តុលា​ និងលើក​ទិសដៅភារកិច្ចខែ​វិច្ឆិកា​ឆ្នាំ​២០២០ របស់ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ​ ទី​២៨ខែ​ តុលា នេះ លោក​ឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ មេប៉ូលិសខេត្ត បានថ្លែងថា

មន្រ្តីនគរបាលរូបណា ដែលមិនបានដោះ​ស្រាយបញ្ហា ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានទាន់ពេលវេលាទេ ត្រូវទទួលខុសត្រូវ។

ក្នុងកិច្ចប្រជុំលោកស្នងការ ក៏បានក្រើនរំលឹក​ដល់ថ្នាក់ដឹកនាំគ្រប់ផែនជំនាញ​ ការិយាល័យជំនាញ​ រួមទាំងអធិការន​គរបាលក្រុង​ ស្រុកត្រូវពិនិត្យពិចារណាឡើងវិញ​ ចំពោះករណីអ​សន្តិសុ​ខ​សង្គមដែលកើត​មាន​ក្នុងមូលដ្ឋាននា​ខែ​កន្លងទៅ​ ដូចជាករណី ចោរ​កម្ម​ ករណីគ្រឿងញៀន​និងក្រុមក្មេងបង្កអា​ណា​ធិបតេយ្យជាដើម​។

បើតាមស្នងការបាន​បញ្ជាក់ជូនថា ​កន្លងទៅលោក​បាន​ឱ្យធ្វើការផ្សព្វផ្សាយលេខ​ទូរ​ស័ព្ទ របស់លោកផ្ទាល់​ របស់លោក​ លោកស្រីស្នងការរង​ លោកអធិការនគរ​បាលក្រុងស្រុក​ រួមទាំងលេខទូរស័ព្ទរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផង​ ដូច្នេះក្នុងពេលប្រជា​ពល​រដ្ឋ ទាក់ទងមកមន្រ្តីនៅមូលដ្ឋាន រូបណា ​មិនបាន​ដោះស្រាយបញ្ហានិងអន្តរាគមន៍ជូនគាត់​ទាន់​ពេល​វេលា​ទេ​ មន្រ្តីរូបនោះត្រូវតែទទួល​ខុស​ត្រូវចំពោះមុខថ្នាក់ដឹកនាំស្នងការ៕SRP