ល្បែងស៊ីសង នៅក្នុងខេត្តត្បូងឃ្មុំ ធ្វើឲ្យពលរដ្ឋ «ព្រួយបារម្ភ ពីអសន្តិសុខយ៉ាងខ្លាំង»

ល្បែងស៊ីសង នៅក្នុងខេត្តត្បូងឃ្មុំ ធ្វើឲ្យពលរដ្ឋ «ព្រួយបារម្ភ  ពីអសន្តិសុខយ៉ាងខ្លាំង»

ខេត្តត្បូងឃ្មុំ៖វង់ល្បែងជល់មាន់ បៀរអាប៉ោងនិងយូគី មួយកន្លែង នៅក្នុងខេត្តត្បូងឃ្មុំ ដែលគ្មានស្លាកយីហោ បានបើកលេង យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបានឡើយ។
ករណីនេះពលរដ្ឋ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអសន្តិសុខនៅក្នុងមូលដ្ឋានពួកគាត់។

សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងល្បែង ជល់មាន់ នឹងអាប៉ោង យូគី គឺ នៅចំណុចចំការកៅស៊ូចុះពីផ្លូវជាតិលេខ៨A ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកលេងជារៀងរាល់ថ្ងៃតែម្ដង។

ពលរដ្ឋបានឲ្យដឹងថាការដែលអាជ្ញាធរសមត្ថកិច្ច បណ្ដោយឲ្យមានល្បែងស៊ីសង បែបនេះ បានផ្ទុយពីគោលនយោបាយ ភូមិ.ឃុំ មានសុវតិភាព ដែលក្រសួងមហាផ្ទៃ បានដាក់ចេញដើម្បីលុបបំបាត់ ល្បែងស៊ីសងផងដែរ។
សូមបញ្ជាក់ថា ការបើកកាស៊ីណូ ភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងនោះទេ។

បើសេចក្ដីរាយការណ៍បានបង្ហើបឲ្យថា ទីតាំងជល់មាន់ខាងលើ ពួកក្រុមល្បែងបានបើកការភ្នាល់ដាក់់លុយរាប់លានរៀល ក្នុងមួយគូៗ។

ពលរដ្ឋបានបន្ថែមថាចាប់តាំងពីមានវង់ល្បែងខាងលើមក នៅក្នុងមូលដ្ឋានពួកគាត់តែងកើត នូវអំពើចោរកម្មនិងបទល្មើសផ្សេងៗជាញឹកញាប់ផងដែរ។

ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរមកកិច្ចខេត្តត្បូងឃ្មុំនឹងមានវិធានការទប់ស្កាត់ល្បែងស៊ីសងនេះ ជាក់ជាមិនខានឡើយ៕SRP