ផ្ទុះអាវុធ នៅស្រុកក្រឡាញ់ខេត្តសៀមរាប បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានរងរបួសធ្ងន់ករណីផ្ទុះអាវុធមួយកន្លែង។
សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង៥០នាទីថ្ងៃទី២២ តុលា ២០២០ នៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី ផ្លូវជាតិលេខ៦ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តឲ្យដឹងថាជនបង្កឈ្មោះ ចាន់ ផល ហៅពៅ ភេទប្រុសអាយុប្រហែល៥០ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាប ជិះរថយន្តពណ៌ខ្មៅមិនស្គាល់ម៉ាកស្លាកលេខ៨៧៨៧ (អាវុធកាំភ្លើងខ្លី K59 លេខ៣៧៦៣)។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាក្នុងហេតុការណ៍នេះ បណ្តាលអោយរបួសស្ត្រីម្នាក់ ឈ្មោះ សំអុល សុខដានី ភេទស្រីអាយុ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ភ្នំពេញ។ ដោយរបួសធ្ងន់ចំដើមដោះខាងឆ្វេង១គ្រាប់(បៀមគ្រាប់)។
ក្រោយមានការផ្ទុះអាវុធជនបង្កបានឡើងរថយន្តគេចខ្លួនបាត់។ ចំណែក ជនរងគ្រោះ ត្រូវបានសង្រ្គោះនៅមន្ទីពេទ្យខេត្តសៀមរាប។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចនៅ បញ្ជាក់លម្អិតចំពោះមូលហេតុនោះទេ នឹងមិនទាន់ចាប់បានជនដៃដល់ផងដែរ។
ទោះយ៉ាងណាពាក់ព័ន្ធករណីផ្ទុះអាវុធនេះ អភិបាលខេត្តសៀមរាបលោក ទៀសីហា បានបញ្ជាក់ប្រាប់បណ្ដាញ សៀមរាបប៉ុស្តិ៍ ថាករណីនេះលោកបានទទួលព័ត៌មានហើយ និងកំពុងស្វែងរកជនបង្កផងដែរ៕SRP