ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានរាយការណ៍ថាបុរសម្នាក់បានលង់ទឹកស្លាប់នៅព្រឹកមិញនេះ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង២៥នាទី ថ្ងៃទី២១ខែតុលាឆ្នាំ២០២០ស្ថិត នៅខាងកើតផ្ទះជនរងគ្រោះ ចម្ងាយជាង១០០ម៉ែត្រក្នុងភូមិសាស្រ្ត ភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង។
អាជ្ញាធរបានបន្តថាជនរងគ្រោះមានឈ្មោះ លី សៀម យុ៣៣ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ។ បើតាមសមត្ថកិច្ចដកស្រងសំដីការបំភ្លឺរបស់ក្រុមគ្រួសារបានបញ្ជាក់ថាមូលហេតុជនរងគ្រោះ ចុះទៅមើលមង ហើយក៏បានងងឹតមុខ បណ្តាលអោយដួលលង់ទឹកស្លាប់តែម្ដង៕SRP

