ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជាដែលស្រឡាញ់ពលរដ្ឋពេញបេះដូង គឺនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកនេះបានធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
បើយោងតាមនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថា៖
ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីបានបន្តថា៖ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញ ក្រោយទឹកជំនន់ផង។
នាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា
សូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារ ស្បៀងអាហារ។ល។
តាមរយ:រាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ៕SRP

