សម្ដេច ស ខេង ផ្ញើសាររំលែកមរណទុក្ខដល់គ្រួសារសព រងគ្រោះដោយសាររន្ទះបាញ់០៨នាក់

សម្ដេច ស ខេង ផ្ញើសាររំលែកមរណទុក្ខដល់គ្រួសារសព រងគ្រោះដោយសាររន្ទះបាញ់០៨នាក់

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារសពនៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ចំនួន០៨រូប កាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្នុងនេះផងដែរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ សូមចូលរំលែកមរណទុក្ខ និងទុក្ខព្រួយដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក-លោកស្រី ជាសមាជិកក្រុមគ្រួសារទាំង០៨រូប សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង បានជូនពរដល់អ្នករងរបួសចំនួន០៣រូបទៀត ដែលកំពុងសម្រាកព្យាបាលជំងឺ សូមជូនពរឱ្យឆាប់បានជាសះស្បើយដើម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ៕SRP