ខេត្តសៀមរាប៖ អាជ្ញាធរស្រុកវ៉ារិនបានឲ្យដឹងថាគ្រូបង្រៀនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៦និងព្រឹក ថ្ងៃទី១២ ខែសីហាឆ្នាំ២០២០ នៅភូមិកញ្ចន់រុន ភូមិប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
អាជ្ញាធរបន្តថាករណីនេះបង្កឡើងដោយខ្លួនឯង ជនរងគ្រោះមាន ឈ្មោះឡុក ក្រូច ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ គ្រូបង្រៀន។ រស់នៅភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិនខេត្តសៀមរាប។
បើតាមសមត្ថកិច្ចមូលហេតុគឺជនរងគ្រោះ បើកម៉ូតូធ្លាក់ក្នុងលូទឹក បណ្ដាលឲ្យស្លាប់តែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះ និងម៉ូតូប្រគល់អោយ ក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP