ភរិយាអភិបាលខេត្តកំពង់ចាមនាំយកអំណោយផ្ដល់ជូនពលរដ្ឋ ៦គ្រួសារនៅស្រុកស្ទឹងត្រង់

ភរិយាអភិបាលខេត្តកំពង់ចាមនាំយកអំណោយផ្ដល់ជូនពលរដ្ឋ ៦គ្រួសារនៅស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយផ្ដល់ជូនភ្លាមៗ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន០៦គ្រួសារ នៅក្នុងឃុំព្រែកកក់ និងឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា មានប្រសាសន៍ថា ថ្វីត្បិតតែ អំណោយខាងលើនេះ មានចំនួនមិនច្រើនក្ដី ក៏ប៉ុន្តែ វាជាការចូលរួមចំណែក បរិច្ចាកនូវធនធានផ្ទាល់ខ្លួន ដែលជាវប្បធម៌ នៃការចែករំលែក ពីថ្នាក់ដឹកនាំ និងសហការី របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ខេត្តកំពង់ចាម ស្របតាមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។ ដូច្នេះ ចំពោះមុខ សូមបងប្អូនប្រឹងប្រែងរកទទួលទាន ដោយខ្លួនឯង តាមរយៈ ការដាំដុះនូវដំណាំរួមផ្សំផ្សេងៗ ដើម្បី ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ ។

លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នជានិច្ច ក្នុងការទប់ស្កាត់ហានិភ័យពីការឆ្លង នៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាម ការណែនាំ របស់ក្រសួងសុខាភិបាល ។ ទន្ទឹមនឹងនោះ រដូវនេះជារដូវវស្សា សូមឲ្យបងប្អូន ថែរក្សាអនាម័យលំនៅដ្ឋាន គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ជាពិសេស ជំងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម៕SRP