បើកម៉ូតូបុករថយន្តធំពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុកជីក្រែង

ខេត្តសៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារបើកម៉ូតូបុករថយន្តធំពីក្រោយ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០២និង៣០នាទីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២០នៅលេីផ្លូវ ជាតិលេខ០៦ចំណុចភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរណ៍នេះគឺរវាងរថយន្តម៉ាកហុីយិនដាយពណ៌ស ខៀវពាក់ស្លាកលេខ ភ្នំពេញ ៤A ២៤៣៦( ខូចទុកនៅលេីចិញ្ចេីមផ្លូវ ) ដោយជនរងគ្រោះបេីកម៉ូតូ ម៉ាកC១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ ១Q៦៥៥៩ ទិសដៅពីកេីតទៅលិច បានបុកពីក្រោយរថយន្តបណ្តាលឲ្យស្លាប់តែម្ដង។ ជនរងគ្រោះឈ្មោះធឿន ប៊ុនធា ភេទប្រុសអាយុ៤៥ឆ្នាំ ទីលំនៅ ភូមិអន្លង់សំណរឃុំអន្លង់សំណរ ស្រុកជីក្រែង។ ចំណែកអ្នកបេីកររថយន្ត បានគេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវរក។

សមត្ថកិច្ចបន្តថារថយន្តនិងម៉ូតូ បានយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង៕SRP