Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ប៊ុន វិចត្រ 3 April 2022 · Image
···

ខេត្តសៀមរាប៖ផ្ទះប្រជាពលរដ្ឋមួយខ្នងបានរងការឆាប់ឆេះទាំងស្រុង ក្នុងនោះមនុស្សម្នាក់បានរងរបួសផងដែរ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣និង៥០នាទី ថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្រុមទី៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា អគ្គិភ័យនេះ ម្ចាស់ផ្ទះ ឈ្មោះ ហួង ព្រហ្មស៊ីថា ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរនៅផ្ទះ។ ករណីនេះបណ្ដាលឱ្យខូចខាតផ្ទះមួយខ្នង ទំហំផ្ទះ ៨x១២ម៉ែត្រ ថ្មក្រោមឈើលើ ដំបូលស័ង្កសី មាន៦បន្ទប់ ខាងក្រោម៤បន្ទប់ នឹងខាងលើមាន០២ បន្ទប់(ខាងក្រោមជួលអោយគេនៅ ០៣បន្ទប់)។ មាន៥គ្រួសារ មនុស្ស ១១នាក់ ស្រី៥នាក់ ក្នុងនោះ(អ្នកជួលបន្ទប់ស្នាក់នៅ៣គ្រួសា ៤នាក់ ស្រី២នាក់)។

របាយការណ៍បានបន្តថា ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យ របួសកូនម្ចាស់ផ្ទះឈ្មោះ ព្រហ្ម វឌ្ឍនា ភេទប្រុសអាយុ២៦ឆ្នាំមុខរបរ លក់គ្រឿងបន្លាស់ទូរស័ព្ទដៃ ស្នាក់នៅបន្ទប់ខាងលើ ម្នាក់ឯង បណ្ដាលឲ្យរបួសដៃទាំងសងខាង នឹងមុខ ត្រង់ចង្កា បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

តាមរបាយការណ៍បន្តថា ការខូចខាតឆេះផ្ទះទាំងស្រុង នឹងទ្រព្យសម្បត្តិជាច្រើន។មូលហេតុឆ្លងចរន្តអគ្គីសនី ពីឆ្នាំងសាកទូរស័ព្ទ នៅលេីគ្រែពូក។

ក្នុងការប្រតិបត្តិការប្រើប្រាស់ឡានទឹករបស់ស្នងការខេត្តសៀមរាបចំនួន៣គ្រឿង ពន្លត់អស់ទឹក៣ឡាន។ ការឆាបឆេះនេះរលត់ទាំងស្រុងនៅវេលាម៉ោង៥ព្រឹកនេះ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 31 March 2022 · Image
···

ខេត្តសៀមរាប៖អ្នកសារព័ត៌មានម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងភោជនីយដ្ឋានមួយកន្លែង។ ហេតុការណ៍បានកើតឡើងវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន ផ្លាទីនឹមផាលេស ស្ថិតក្នុងភូមិជន្លង់ សាលាកំរើក ក្រុងសៀមរាប តាមដោយផ្លូវ ៧ មករា ហៅផ្លូវជន្លង់។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានបង្ហាញថា ជនរងគ្រោះឈ្មោះ ខន បូរ៉ា ហៅ រ៉ាមោក ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅ នៅក្រុមទី២ ភូមិតាវៀន សង្កាត់សាលាករើក ក្រុងសៀមរាប។

របាយការណ៍បន្តថាជនរងគ្រោះ បានមកចូលរួម
ក្នុងពិធីខួបកំណើត ហើយឡើងច្រៀងរាំលែងសប្បាយ ក៏ដួលខណៈកំពុងច្រៀងតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវដែលចូលរួមក្នុងហាង។ តាមការបញ្ជាក់ព័ត៌មាន មួយចំនួនពីក្រុមគ្រួសារបានអោយដឹងថាមូលហេតុ ជនរងគ្រោះគឺមាន (ជំងឺបេះដូងរីក) នឹងធ្លាប់បានទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រច្រើនដងផងដែរ។ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 31 March 2022 · Image
···

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់នៅក្រោយផ្ទះ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ នៅចំណុចស្រះទឹក ខាងជើងផ្ទះជនរងគ្រោះ ចំងាយ៨ម៉ែត្រ ភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះម៉ៃ សុថៃ ភេទប្រុស អាយុ៥ឆ្នាំ ទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ ករណីនេះមូលហេតុ ចុះលេងទឹកស្រះ ហើយឪពុកម្ដាយពុំដឹង៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 31 March 2022 · Image
···

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈ កំពុងជិះម៉ូតូត្រូវបានរថយន្តបុកពេញទំហឹង។

ហេតុការណ៍បានកើតឡើងម៉ោង២៣ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូជាតិលេខ៦ ត្រង់ចំណុចភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត(មិនស្គាល់ម៉ាក)បេីកបរពីលិចទៅកេីត បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេរី២០០៣ពណ៌ខ្មៅគ្មានស្លាកលេខ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់តែម្ដង។ ជនរងគ្រោះឈ្មោះ ជិន គ្រុយ ភេទប្រុស អាយុ២១ឆ្នាំនៅភូមិឃុំកេីតហេតុ។ ករណីនេះក៏ខូចខាតម៉ូតូ១គ្រឿងឯ ចំណែករថយន្តបង្កបេីកគេចខ្លួនបាត់។
បើតាមរបាយការណ៍មូលហេតុ អ្នកបើកបររថយន្តបេីកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 30 March 2022 · Image
···

ភ្នំពេញ៖ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាន់នូវសីលធម៌យោគយល់អាធ្យាស្រ័យ ក្នុងការបើកបរ។

នៅថ្ងៃពុធនេះ សម្ដេចស ខេង បានរំលឹក ដល់អនុគណៈកម្មការសុវត្ថិភាពចរា ចរណ៍ផ្លូវគោករាជធានី ខេត្តទាំង២៥ ត្រូវបន្តខិតខំទប់ស្កាត់កំណើន គ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវអនុវត្តឲ្យ បានជោគជ័យ តាមទិសដៅការងារឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ និងដើម្បីអនុវត្តឲ្យបានជោគជ័យ នូវអនុសាសន៍ណែនាំដ៍ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

សម្តេចស ខេង បានបញ្ជាក់ថា ជាក់ស្តែងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក រាប់សែនក្បាលបានចែកឥតគិតថ្លៃ រួមទាំងខិត្តបណ្ណ បដា ពាក្យ ស្លោកជាច្រើនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅតែមានអ្នកប្រើប្រាស់ផ្លូវមួយចំនួន មិនបានយកចិត្តទុកដាក់ទទួលយកការអប់រំផ្សព្វផ្សាយនេះ រីឯមួយចំនួនទៀត បានយល់ដឹងច្បាប់ហើយ តែបានបំពានច្បាប់ បង្កកំហុស ឫគ្រោះថ្នាក់ពេលបើកបរ។

សម្ដេច ស ខេង ថា កាលនៅឆ្នាំ២០១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍ យ៉ាងគំហុកបានបណ្តាល ឲ្យស្លាប់ប្រជាពលរដ្ឋជិត២០០០នាក់ និងរបួសជាង៦០០០នាក់ ដែលជាការបាត់បង់ឬជាសោកនាដកម្មដ៍ធំធេង របស់ប្រទេសយើង ក្នុងស្ថានភាពដែលយានយន្ត មានកំណើនខ្ពស់ផងដែរ។ សម្ដេចថា ប្រឈមនឹងស្ថានភាពអវិជ្ជមាននេះ នៅឆ្នាំ២០២០ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកំណត់ យកគោលការណ៍ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាអាទិភាព ជំនួសការអប់រំផ្សព្វផ្សាយច្បាប់វិញសំដៅកាត់បន្ថយគ្រោះថ្នាក់ និងធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក។ បន្ទាប់ពីរឹតបន្តឹងច្បាប់អស់រយៈ ២ឆ្នាំ (២០២០ និង២០២១)ចំនួនអ្នកស្លាប់ និងរបួសបានថយចុះគួរឲ្យកត់សម្គាល់។ នៅឆ្នាំ២០២១ ចំនួនស្លាប់ថយមកត្រឹម ១៤៩៧នាក់ ចំនួនរបួសបានថយមកត្រឹម៣៦១៥នាក់។ គឺរយៈពេល២ឆ្នាំនេះយើងបានសង្គ្រោះជីវិតប្រជាពល រដ្ឋរួចផុតពីសេចក្តីស្លាប់ប្រមាណ៨០០ នាក់ និងផុតពីរងរបួសចំនួនប្រមាណ ៣០០០ នាក់។

បើតាម សម្ដេច ស ខេង ថា រាល់ថ្ងៃចំនួនអ្នកស្លាប់ជា មធ្យម នៅតែមានចំនួន៥នាក់ និងរបួស១០នាក់ និងកំពុងកើនឡើងជាថ្មីទៀតនាត្រីមាសទី១ ឆ្នាំ២០២២នេះ នៅក្នុងពេលដែលគ្រោះថ្នាក់សង្គមផ្សេងទៀត ដូចជា គ្រាប់មីន ជម្ងឺអេដស៍ ឫជម្ងឺកូវីដ១៩ កំពុងថយចុះយ៉ាងខ្លាំង៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page201 Page202 Page203 … Page284 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!