Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ឧបរាជ ឆាវឆាវ 3 September 2023 · Image
···

ភ្នំពេញ៖សម្ដេចហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានប្រកាសប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកឡើងវិញ។ តាមរយៈសំណេរ ទៅលើផេក សម្ដេចហ៊ុន សែន បានសរសេរថា៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់!

ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញគួបផ្សំជាមួយtwitter,YouTube,TikTok Telegram ,instagram,បន្ទាប់ពីក្រុមហ៊ុនFacebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។

ខ្ញុំសង្ឃឹមថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៍មិនងងឹតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្ស
មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។

សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា
ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយដែលមានទឹកប្រាក់ លើស២០លានដុល្លារក្នុងមួយឆ្នាំ(តួលេខផ្នែកពន្ធដារ)។

ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការ
នៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។

ការសម្រេចប្រើឬមិនប្រើFacebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។ចាប់ពីពេលនេះទៅបងប្អូន
អាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយTikTok និងTelegram ។

សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះខ្ញុំ បង្កើតFacebook,TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភាន់ច្រឡំ៕ដោយនាគខៀវ

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 3 September 2023 · Image
···

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង ល្ងាចថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣ ចំណុចប្រឡាយខាងកេីតភូមិ ស្ថិតក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ជា ជៀង ភេទប្រុសអាយុ៣៤ឆ្នាំ។ តាមការបំភ្លឺរបស់សាច់ញ្ញាតិ្ត និងមានការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ច ជនរងគ្រោះ ស្រវឹងស្រាជាប្រចាំ ចុះក្នុងទឹកប្រឡាយ ធ្លាក់ទឹកជ្រៅហែលមិនរួច បណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕ដោយនាគខៀវ

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 3 September 2023 · Image
···

ខេត្តកំពង់ឆ្នាំង៖រថយន្តលុចស៊ិសបានបុកម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់និងរបួសម្នាក់។

ហេតុការណ៍បានកើតឡើង នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅលេីកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ បង្កដោយរថយន្តម៉ាកលុចស៊ិស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AE-5443 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បេីកបរពីលិចទៅកើត ក៏បុកម៉ូតូ១គ្រឿង ជិះឌុបគ្នាពីរនាក់ ម៉ាកគុប90 ពណ៌បៃតង ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-1008 អ្នកបើកបរឈ្មោះ ស្រ៊ុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ (ក្នុងដំណើរខ្វែងទិសគ្នា) បណ្តាលអោយស្លាប់ និងរងរបួសមនុស្សធ្ងន់។

បើតាមសមត្ថកិច្ចហេតុការណ៍នេះ មូលហេតុ បណ្ដាលមកពីបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕ដោយនាគខៀវ

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 1 September 2023 · Image
···

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះបានប្រកាសប្រកាសព័ត៌មាន ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖ កងរាជអាវុធហត្ថ បានឃើញតាមបណ្តាញសារព័ត៌មានមួយចំនួន ធ្វើការផ្សព្វផ្សាយរូបភាពវីដេអូនិងខ្លឹមសារប៉ះពាល់ដល់កិត្តិយសរបស់យោធិននៃកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ៊

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា
១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា “នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មានពាក្យបណ្ដឹងពីឈ្មោះ ខុន សុចាន់ ភេទប្រុស អាយុ៣៧ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានក្រុមអ្នកសារព័ត៌មាន មានគ្នាចំនួន៣នាក់ ជិះរថយន្ត១គ្រឿង តាមថតឡានដឹកឈើកែឆ្នៃ ធ្វើសិប្បកម្ម បន្តិចបន្តួចរបស់ខ្លួន (សុចាន់) ហើយបានទារលុយចំនួន២លានរៀល ជាថ្នូរមិនបង្ហោះផ្សាយតាមបណ្ដាញសង្គម បន្ទាប់មកទារចុះសល់២០០ដុល្លារ ក្រោយមកខ្លួន(សុចាន់) បានចរចារចុះនៅសល់៣០ម៉ឺនរៀល ខណៈនោះក្រុមអ្នកសារព័ត៌មាន បានយល់ព្រមដោយឲ្យដាក់លុយ តាមវីង ដែលមានលេខទូរស័ព្ទ ០៧១៥៥២២០៥២។

ក្រោយទទួលបានបណ្ដឹង មន្ត្រីនគរបាលយុត្តិធម៌ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពី ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។ នៅថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថ បានចុះទៅកន្លែងវេរលុយ (វីង) ដែលក្រុមអ្នកសារព័ត៌មាន ទាំង០៣នាក់ កំពុងដកប្រាក់នៅចំណុចក្បែររង្វង់មូលស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ពេលកម្លាំងក៏បានធ្វើការឃាត់ខ្លួនករណីជាក់ស្តែង។

ជនសង្ស័យចំនួន៣នាក់រួមមាន៖ ១-ឈ្មោះ ផៃ សោភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកសារព័ត៌មានមាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តរមានជ័យ។ ២-ឈ្មោះ នៅ សារួន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន (គេហទំព័រ រស្មីភ្នំដងរែក) ទីលំនៅភូមិរំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ៣-ឈ្មោះ ឈិន សុជាតិ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរអ្នកសារព័ត៌មានរស្មីអង្គរ រស់នៅភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ចាប់យកវត្ថុតាង៖ ១-រថយន្តម៉ាក នីសាន់ (ចង្កូតស្តាំ) ស្លាកលេខODM1050 ពណ៌ប្រាក់០១គ្រឿង (សូមបញ្ជាក់: ស្លាកលេខនិងក្រដាសបង់ពន្ធផ្លូវដែលបំពាក់លើរថយន្ត គឺក្លែងក្លាយ), ២-ម៉ាស៊ីនថត (កាមេរ៉ា)០១គ្រឿង, ៣-ទូរស័ព្ទ០៤គ្រឿង។

ជនសង្ស័យចំនួន៣នាក់និងវត្ថុតាង បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យតាមនីតិវិធី។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ មានសិទ្ធិពេញលេញចំពោះមុខច្បាប់ ក្នុងការតវ៉ារឿងក្តីនេះ។

២-នៅថ្ងៃទី២៥និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ មានគេហទំព័រស្រទាប់យុវវ័យនិងសំឡេងឯករាជ្យ បានចុះផ្សាយដោយចោទប្រកាន់មកលើកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យថា ឈ្មោះ ចាន់ (ដើមបណ្តឹង) ឲ្យប្រាក់ចំនួន៣០ម៉ឺនរៀល ទៅឱ្យក្រុមសារព័ត៌មាន ៣នាក់ខាងលើ ជាលក្ខណៈមនោសញ្ចេតនា មិនគួរចាប់វាយខ្នោះ។

សារព័ត៌មានខាងលើ បានកាត់តរូបភាពដាក់ជាលក្ខណៈដឹកឈើទ្រង់ទ្រាយធំដែលពុំមែនជាការពិតវាជារូបភាពចាស់ៗកន្លងទៅ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឱ្យសារព័ត៌មានទាំង២ខាងលើ និងសារព័ត៌មានដែលមានការផ្សព្វផ្សាយករណីនេះ ធ្វើការកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន។

៣-កងរាជអាវុធហត្ថ នៅតែរងចាំទទួលយកនូវព័ត៌មានដែលពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ និងការផ្តល់មតិក្នុងន័យស្ថាបនាដែលជាធាតុចូល៕ដោយនាគខៀវ

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 1 September 2023 · Image
···

ខេត្តសៀមរាប៖ក្មេងទំនើងជិត២០នាក់ ត្រូវបានកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ឃាត់ខ្លួន។

ការឃាត់ខ្លួនធ្វើឡើងវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅស្ថានីយប្រេងកាល់តិច ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

មន្ត្រីនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានឲ្យដឹងថា កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ដែលបានធ្វើសកម្មភាព ដេញវាយគ្នាកណ្តាលក្រុងសៀមរាប។

មន្ត្រីនគរបាលបន្តថា ក្មេងទំនើងដែលត្រូវបានឃាត់ខ្លួន៖

១.ឈ្មោះ ភិន វណ្ណា អាយុ ១៧ ឆ្នាំ ទីលំនៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសិស្ស។

២ .ឈ្មោះ ឆ្លាត ឆឹង អាយុ ១៨ ឆ្នាំ ទីលំនៅភូមិអញ្ចាញ ស្រុកអង្គរធំ ខេត្តសៀមរាប មុខរបរសិស្ស។

៣.ឈ្មោះ ថាន វទ្ធី អាយុ ១៦ ឆ្នាំ ទីលំនៅភូមិអញ្ចាញ ស្រុកអង្គរធំ ខេត្តសៀមរាប មុខរបរសិស្ស។

៤. ឈ្មោះ សា វទ្ធី ១៧ ឆ្នាំ ទីលំនៅភូមិអញ្ចាញ ស្រុក អង្គរធំ ខេត្តសៀមរាប មុខរបរសិស្ស។

៥. ឈ្មោះ រិន បូរា អាយុ ២១ ឆ្នាំ ទីលំនៅភូមិទាក់សិនត្បូង សង្កាត់គោកចក ក្រុងសៀមរាប មុខរបរសិស្ស។

៦.ឈ្មោះ ថុន ហុងហ៊ន់ អាយុ ១៥ ឆ្នាំ ទីលំនៅភូមិបបុសក្រឡាញ់សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរសិស្ស។

៧.ឈ្មោះ រត់ ចាន់រី អាយុ ១៦ ឆ្នាំ ទីលំនៅភូមិបុសក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរសិស្ស។

៨. ឈ្មោះ ហុក ណារ៉ាត់ អាយុ ១៥ ឆ្នាំ ទីលំនៅ ឃុំដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប មុខរបរជាងម៉ូតូ។

៩. ឈ្មោះ ឈួង ឈាងមុី អាយុ ២៤ ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរជាងទូរស័ព្ទ។

១០. ឈ្មោះ ចាន់ថុល តុលា អាយុ១៨ ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរគ្មាន។

១១. ឈ្មោះ បឺន លីឆាយ អាយុ១៧ ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសិស្ស។

១២.ឈ្មោះ សៅរ៉ាយុត អាយុ ១៤ឆ្នាំ ទីលំនៅស្ថិតនូវភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ សិស្ស។

១៣. ឈ្មោះ សឿន ស៊ិត អាយុ ១៧ឆ្នាំ ទីលំនៅស្ថិតនូវភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ លេងភ្លេង។

១៤.ឈ្មោះ ឌី វិសាល អាយុ ២៣ឆ្នាំ ទីលំនៅស្ថិតនូវភូមិសំបួរ សង្កាតសំបួរ ក្រុងសៀមរាប មុខរបរ អ្នកដឹកទំនិញ។

១៥.ឈ្មោះ ព្រុយ ពេជ្យភារ៉ូត អាយុ ១៨ឆ្នាំ ទីលំនៅស្ថិតនូវភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរគ្មាន។

១៦. ឈ្មោះ អ៊ា កូឡា អាយុ ១៧ឆ្នាំ ទីលំនៅស្ថិតនូវភូមិត្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប មុខរបរសិស្ស។

១៧.ឈ្មោះ អ៊ា តុលា អាយុ ១៧ឆ្នាំ ទីលំនៅស្ថិតចំហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប មុខរបរ សិស្ស។

បើតាមមន្ត្រីនគរបាល ថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page138 Page139 Page140 … Page284 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!