ភ្នំពេញ៖មនុស្សចំនួន២នាក់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ ករណីកាច់កម៉ូតូបានសម្រេចភ្លាម នៅខណ្ឌទួលគោក។
ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក។
មន្ត្រីនគរបាលបានឲ្យដឹងថា
ជនសង្ស័យទី១៖ ឈ្មោះ ម៉ៅ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់)។
*ទី២៖ ឈ្មោះ ហៀង លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបេីក)។
មន្ត្រីនគរបាលបន្តថា ករណីនេះ
ដកហូតមាន៖
១. ម៉ូតូហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-6412(របស់ជនរងគ្រោះ)។
២. ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KC-6034(របស់ជនសង្ស័យ)។
បច្ចុប្បន្ន កម្លាំងជំនាញមបាននាំជនសង្ស័យ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។
សូមជម្រាបថា ប្រតិបត្តិការនេះ ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវលេខ២៦១ កែងផ្លូវលេខ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូ១គ្រឿង មានគ្នាចំនួន២នាក់ បានធ្វេីសកម្មភាពកាច់កម៉ូតូ ដែលចតទុកចោលបានសម្រេច៕