ខេត្តសៀមរាប៖យុវសិស្សចំនួន៣រូប ឈ្មោះ ពៅ ជុំរតនៈ ជាសិស្សថ្នាក់ទី១២ មកពីសាលាអន្តរជាតិ ស្មាធ ឃីដ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ លេីមុខវិជ្ជារូបវិទ្យា ទូទាំងខេត្ត និងទូទាំងប្រទេស មួយរូបទៀតទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ លេីមុខវិជ្ជាគណិតវិទ្យា ទូទាំងខេត្ត ឯមួយរូបទៀតទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ៣ លេីមុខវិជ្ជារូបវិទ្យា ទូទាំងខេត្ត ទទួលបានរង្វាន់លើកទឹកចិត្តពីសាលាអន្តរជាតិ ស្មាធ ឃីដ។
ការផ្ដល់រង្វាន់អបអរសាទរសិស្សពូកែនេះធ្វើឡើងនៅព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលាអន្តរជាតិ ស្មាធ ឃីដ ខេត្តសៀមរាប សាខាទី៣ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកសាលា គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតារបស់សិស្សពូកែទាំងបីរូបនោះផងដែរ។
យុវសិស្សឈ្មោះ ពៅ ជុំរតនៈ ជាសិស្សថ្នាក់ទី១២ មកពីសាលាអន្តរជាតិ ស្មាធ ឃីដ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ លេីមុខវិជ្ជារូបវិទ្យា ទូទាំងខេត្ត និងទូទាំងប្រទេស ទទួលបានរង្វាន់លើកទឹកចិត្តពីសាលាអន្តរជាតិ ស្មាធ ឃីដ ចំនួន ៣លាន៥សែនរៀល។
-យុវសិស្សឈ្មោះ មាស សុវណ្ណរ័ត្ន ជាសិស្សថ្នាក់ទី៩ មកពីសាលាអន្តរជាតិ ស្មាធ ឃីដ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ១ លេីមុខវិជ្ជាគណិតវិទ្យា ទូទាំងខេត្ត ទទួលបានរង្វាន់លើកទឹកចិត្តពីសាលាអន្តរជាតិ ស្មាធ ឃីដ និងក្រុមហ៊ុនហ្វតតេ អ៊ិនសួរីនស៍ (ខេមបូឌា) ចំនួន ១លានរៀល។
-យុវសិស្សឈ្មោះ វ៉ាន់ ដារ៉ាវិជ្ជា ជាសិស្សថ្នាក់ទី៩ មកពីសាលាអន្តរជាតិ ស្មាធ ឃីដ ទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ៣ លេីមុខវិជ្ជារូបវិទ្យា ទូទាំងខេត្ត ទទួលបានរង្វាន់លើកទឹកចិត្តពីសាលាអន្តរជាតិ ស្មាធ ឃីដ និងក្រុមហ៊ុនហ្វតតេ អ៊ិនសួរីនស៍ (ខេមបូឌា) ចំនួន ១លានរៀល។
យុវសិស្សទាំង៣រូប មកពីសាលាអន្តរជាតិ ស្មាធ ឃីដ បានសម្ដែងនូវការរីករាយនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងរៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់នឹងបានថ្លែងអំណរគុណដល់សាលាអន្តរជាតិ ស្មាធ ឃីដ ដែលបានផ្ដល់ចំណេះដឹងដល់រូបគេជាសាលាអន្តរជាតិមានគុណភាពផងដែរ។
សូមជម្រាបថា តាមការបញ្ជាក់ពីសាលាអន្តរជាតិ ស្មាធ ឃីដ បានបើកសម្ភោធជាផ្លូវការតាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០០៩ មានរយៈពេល ១៦ ឆ្នាំមកហើយដោយមានការអនុញ្ញាតពីក្រសួងអប់រំយុវជននិងកីឡា និងមានការគាំទ្រពីឧត្តមភាពសិក្សាមានគុណភាព ហើយបានពង្រីកសាខាជាច្រើនកន្លែងផងដែរ។
សាលាស្មាធ ឃីដមានកម្មវិធីសិក្សា៖
-ចំណេះទូទៅភាសាខ្មែរ (ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២)
-ចំណេះទូទៅភាសាអង់គ្លេស-ចិន (ពីកម្រិតមុនមត្តេយ្យ ដល់ថ្នាក់ទី១២)
-ភាសាអង់គ្លេសត្រៀមអាហារូបករណ៍ (IELTS 7-12) តាមកម្មវិធី British Council
-សហគ្រិនភាព តាមកម្មវិធី Venture Lab របស់សហរដ្ឋអាមេរិក
-សំណេរកូដ (Coding) តាមកម្មវិធី Tynker របស់សហរដ្ឋអាមេរិក
-Robotic & Stick’Em តាមកម្មវិធី របស់សឹង្ហបុរី
បាវចនា៖ មូលដ្ឋានអប់រំរឹងមាំ អនាគតរុងរឿង
ចក្ខុវិស័យ៖ អប់រំសិស្សឱ្យទទួលបាន មូលដ្ឋានអប់រំរឹងមាំ ដើម្បីអនាគតរុងរឿង។
បេសកកម្ម៖ អប់រំសិស្សឱ្យមានឧត្តមភាពលើសូចនាករបួន ចំណេះដឹង ចំណេះធ្វើ សីលធម៌ និងទំនុកចិត្តលើខ្លួនឯង។
ឧត្តមភាពអប់រំ៖ ប្តេជ្ញាចំពោះឧត្តមភាពអប់រំ ដោយបន្តជំរុញបរិយាកាសសិក្សាដោយភាពច្នៃប្រឌិត បរិយាបន្ន ដែលសិស្សគ្រប់រូបមានសិទ្ធិសម្រេចសក្តានុពលរបស់ខ្លួន។
សិស្ស ឪពុកម្តាយ បុគ្គលិក សហគមន៍៖ សសរស្តម្ភទាំងបួននេះ ជួយដល់ឧត្តមភាពអប់រំ ពោលគឺ ការចង់ដឹងចង់ឃើញរបស់សិស្ស គប្បីមានការគាំទ្រពី មាតាបិតា បុគ្គលិកជំនាញរបស់សាលា និងសហគមន៍។
សុវត្ថិភាពសិក្សា ប្រសិទ្ធភាពអប់រំ៖ យកចិត្តទុកដាក់លើឧត្តមភាពអប់រំ និងបរិស្ថាន ផ្តល់បរិក្ខារសិក្សាមានសុវត្ថិភាព ប្រើវិធីសាស្រ្តមានប្រសិទ្ធភាពដែលធានាដល់ការសិក្សាដែលមិនផ្តល់ផលអវិជ្ជមានដល់ភពផែនដី។
ថ្នាលអប់រំគាំទ្របរិស្ថាន៖ ផ្តល់សេវាអប់រំ និងសេវាគាំទ្រ ស្របច្បាប់ក្នុងថ្នាលអប់រំដែលគាំទ្របរិស្ថាន សាលាប្រកួតប្រជែងបង្កើតបរិយាកាសសិក្សាដែលមិនប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែជំរុញការសិក្សា និងការស្រឡាញ់ថែរក្សាបរិស្ថាន៕