Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ 18 July 2025 · Image
···

អាជ្ញាធរដ្ឋខេត្តសៀមរាប ដាំកូនឈើជាង៣ ០០០ដើម លើផ្ទៃដី៥ហិកតា ក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បានរៀបចំដាំកូនឈើទាលជាង ៣ ០០០ដើម លើផ្ទៃដី៥ហិកតា ស្ថិតនៅក្នុងស្ថានីយស្ដារ និងអភិវឌ្ឍព្រៃឈើ ក្នុងឃុំឃុនរាម ស្រុកបន្ទាយ ជាទីតាំងព្រៃរិចរិល និងធ្លាប់រងការគម្រាមកំហែងជារៀងរាល់ឆ្នាំបង្កឡើងដោយជនខិលខូច ហើយការដាំនេះក៏ដើម្បី អបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២៥។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន ២០ករណី ដោយពិន័យអន្តរការណ៍ចំនួន៩ករណី បញ្ជូនទៅតុលាការចំនួន៧ករណី និងកំពុងចាត់ការចំនួន៤ករណីផងដែរ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា ព្រៃឈើមានតួនាទីសំខាន់ជាសរសៃឈាមក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ។ ចំពោះការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។

លោក អ៊ឹង គឹមលាង ក៏បានលើកឡើងពីព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ថា”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។

លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិសូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ។ ក្នុងន័យនេះ យើងត្រូវរួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈសន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ៕SRP

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 17 July 2025 · Image
···

ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍

ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ បានកំពុងដំណើរការទៅមុខ ជានិច្ចបើទោះបីក្នុងរដូវវស្សាក៏ដោយ និងមានភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរ បានប្រសើរជាងមុន ដើម្បីទៅកម្សាន្តលើភ្នំខ្នងផ្សារជាហូរហែ។ ផ្លូវចាប់ពីវត្តតាំងបំពង់ ទៅដល់ជើងភ្នំខ្នងផ្សារ ប្រវែង ជាង៧ គ.ម បានបញ្ជប់ការចាក់ពង្រាបរួចហើយ បង្កឱ្យការធ្វើដំណើរបានល្អប្រសើរ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា៖ ក្រសួងបរិស្ថាន សហការជាមួយ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ដែលមានភ្នំខ្នងសំពៅ និងខ្នងផ្សារ ដោយគោរពតាមបទដ្ឋាន បច្ចេកទេសបរិស្ថាន រួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងទេសភាពនៃតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជិវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវចូលទៅកាន់តំបន់ខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់នោះ បានបើកសម្ពោធជាផ្លូវការ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍រួមមាន ការសាងសង់ ផ្លូវក្រាលក្រួសក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ បានរៀបចំចាក់ដីនិងពង្រាបដីស្អាតរួចរាល់។ លើសពិនេះ ការសាងសង់ក្លោងទ្វារធ្វើឡើភ្នំសម្រេចបាន25% ការសាងសង់បន្ទប់ទឹកស្អាតសម្រេចបានធ្វើបាន 20% រួមជាមួយ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបាន 35%។ លើសពីនេះ ការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងការបើកការសាងសង់ផ្លូវថ្មើរ ជើងឡើងតំបន់ភ្នំខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មុនទៅដល់ភ្នំខ្នងផ្សារ រួមជាមួយកន្លែងចតយានយន្ត បានរៀបចំបានមួយចំនួនផងដែរ។

នៅក្នុងគម្រោង ក្រសួងបរិស្ថាន មានគម្រោងរៀបចំកន្លែង សម្រាកជាដំណាក់ៗ ផងដែរ ដោយមានថែរក្សា និងដាំដើមឈើព្រៃ និងឈើហូបផ្លែ ដើម្បីផ្តល់ម្លប់ សម្រាប់ទេសចរ អាចសម្រាកកម្សាន្តផង និងអាចទទួលទានផងដែរ។ ក្នុងនោះគម្រោងរបស់ក្រសួងបរិស្ថាន និងផ្តល់ជូនដល់ទេសចរមកលេងភ្នំខ្នងផ្សារ បានពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ទៅដល់កន្លែងសម្រាក។ ជាមួយគ្នានេះ គម្រោងនឹងមានដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការឡើងភ្នំចំពោះសុខភាព នៅតាមកន្លែងសម្រាកនីមួយៗថែមទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមបែបបៃតង ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រ ទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ច នៅតំបន់ ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការចាប់ផ្តើមអនុវត្តគម្រោងនេះ គឺជាការឆ្លើយតបប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើតអនាគតថ្មីសម្រាប់តំបន់នេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវផ្តល់ជូនសហគមន៍មូលដ្ឋាន ធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ ឱ្យទៅជាសហគ្រិន ដែលជាការផ្លាស់ប្តូរយ៉ាងសំខាន់ ពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានបង្កើនចំណូលជីវភាពគ្រួសារបន្ថែមទៀត ពីគោលដៃលំហែបៃតងនៅតាមសហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ការបង្កើតនូវគោលដៅលំហែបៃតងនេះ គឺអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដែលបានដាក់ចេញ ស្រមតាមគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិ បានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 17 July 2025 · Image
···

សិក្ខាសាលាស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល និងបច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ

លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃពុធ ទី១៦​ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពីការបង្កើតមាតិកាទេសចរណ៍ឌីជីថល និងបច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ ដែលប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ហុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ នៅក្នុងសិក្ខាសាលាខាងលើនេះមានការអញ្ជើញចូលរួមពីមគ្គុទេសន៍ទេសចរណ៍ អ្នកផលិតមាតិការក្នុងខេត្តសរុបប្រមាណជាង ១៥០នាក់ ចូលរួមផងដែរ ។

ថ្លែងនៅក្នុងសិក្ខាសាលាខាងលើ លោកអភិបាលរងខេត្តបានលើកឡើងថា ការរៀបចំឡើងនូវសិក្ខាសាលានាពេលនេះ នឹងទទួលបាននូវលទ្ធផលល្អ និង​នាំយកនូវ​​ចំណេះដឹង​បច្ចេកទេស​ នៃកាអភិវឌ្ឍខ្លួន​បន្ថែមសម្រាប់អ្នកចូលរួម ដើម្បីយកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសផលិតវីដេអូផ្សព្វផ្សាយឱ្យទាក់ទាញ​ដល់ភ្ញៀវទេសចរមកទស្សនា​​ប្រទេសកម្ពុជាយើងបន្ថែមទៀត​ និងដើម្បីធ្វើឱ្យមាន​កំណើន​សេដ្ឋកិច្ចនៅ​ក្នុងខេត្តរបស់យើងកាន់តែល្អប្រសើរឡើងជាងនេះ។

លោកអភិបាលរងខេត្តបានសំណូមពរដល់អង្គពិធី​ទាំងមូល​ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុងខេត្តសៀមរាប សូមបន្ត​ចូលរួម​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍បន្ថែមទៀត ស្រប​តាម​ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ គឺ​​“ប្រជាពលរដ្ឋម្នាក់ ជាអ្នក​ផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”​៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 10 July 2025 · Image
···

អាជ្ញាធរអះអាងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរកើនឡើង ៥០.៩១%

ខេត្តសៀមរាប៖លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថាក្នុងឆមាសទី១ ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២ ៨៩៣ ០០៨នាក់ កើនឡើង ៥០.៩១% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២ ៣២៥ ៣៣៥នាក់ កើនឡើង ៦៦.៦៨% ប្រៀបធៀបនឹងឆ្នាំ២០២៤ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៦៧ ៦៧៣នាក់ កើនឡើង ៨.៧៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ចំនួន ៥២១,៩៥០ នាក់។

ដោយឡែក វិស័យកសិកម្មបងប្អូនប្រជាកសិករ បានធ្វើស្រែបានសរុបចំនួន ១៥៥ ៨៤៥ហ.ត ស្មើនឹង ៨២,០២%នៃផែនការ និងដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរយៈពេលខ្លី បានដាំដុះបានសរុបចំនួន ២០ ២៨០ហិកតា ស្មើនឹង៦៤,៩៦% នៃផែនការផងដែរ។

លោកអះអាងបែបនេះនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ពិភាក្សាការងារជាមួយលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាប។
ដេីម្បីអំពីស្ថានភាពទេសចរណ៍ខេត្តសៀមរាប និងការសហការភាពជាដៃគូរឱ្យកាន់តែប្រសើរលើវិស័យកសិកម្ម និងវិស័យ ពាណិជ្ជកម្ម។

លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាប បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ង៉ូវ សេង កាក់ អភិបាលរងខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងភាពមមាញឹក ដេីម្បីជួបពិភាក្សាការងារអំពីស្ថានភាពទេសចរណ៍ខេត្តសៀមរាប កសិកម្ម និងវិស័យពាណិជ្ជកម្មនាពរលនេះ។

លោក អភិបាលរងខេត្តសៀមរាបក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះលោក ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខេត្តសៀមរាបដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ។

លោកអភិបាលរងខេត្តសៀមរាបក៏បានសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរថែមទៀត៕SRP

Like 0
Comment 0
Share Share
Views 0
ទីប្រឹក្សា ឆាវឆាវ 6 July 2025 · Image
···

ឯកឧត្តមហ៊ុន ម៉ានី បំផុសចលនាបរិស្ថាន តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្ស និស្សិត ចូលរួមដាំកូនឈើទាំងអស់គ្នា ចាប់ផ្តើមពីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់កូនឈើជានិមិត្តរូប ជូនដល់អភិបាលក្រុង ស្រុក ចំនួន៣ នៃខេត្តកំពង់ស្ពឺ ដើម្បីដាំលម្អសងខាងដងផ្លូវជាតិលេខ៤ ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តព្រះសីហនុ លើប្រវែង​​ផ្លូវប្រមាណ ៨១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលដើមឈើទាំងអស់ ជាប្រភេទកូនឈើ ចាន់គិរី ចំនួន ១៦,០០០ដើម។

ការប្រគល់កូនឈើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធី «ដាំកូនឈើតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ» ក្នុងគោលបំណង ដើម្បីបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ សំដៅលើ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដើម្បីបណ្តុះផ្នត់គំនិតឱ្យកាន់តែស្រលាញ់ដើមឈើ  តាមរយៈការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងជាការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើជាដើម។

នៅក្នុងពិធីចែកកូនឈើជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “សម្រាប់ការរៀបចំកម្មវិធីដាំកូនឈើនាពេលនេះ គឺជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន​ជាសកល ក្នុងនាមកម្ពុជា ជាប្រទេសមួយនៃសហគមន៍អន្តរជាតិ និងដើម្បីជំរុញឱ្យកម្ពុជា សម្បូរទៅដោយភាពបៃតង និង បង្កើនសោភ័ណ្ឌភាពនៅតាមដងវិថីផ្លូវជាតិលេខ៤ ឱ្យកាន់តែមានភាពស្រស់ស្អាត។ ជាពិសេស ជាឱកាសក្នុងការបង្ហាញនូវមនោសញ្ចេតនា និងស្មារតីរួមគ្នា ជាធ្លុងមួយ រួមគ្នាដើម្បីកំពង់ស្ពឺទាំងអស់គ្នាផងដែរ។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានយកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលរៀបចំកម្មវិធីនេះឡើង ដោយជឿជាក់ថា កម្មវិធីដាំកូនឈើនេះ បានផ្តល់ជាឱកាសដ៏ល្អ សម្រាប់ឱ្យយើងទាំងអស់គ្នា បានស្វែងយល់បន្ថែម អំពីសារៈសំខាន់របស់ព្រៃឈើ ធនធានធម្មជាតិ សម្រាប់ការរក្សាលំនឹងបរិស្ថាន និងការរួមចំណែកលើកកម្ពស់ដល់ផាសុខភាព ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងជាការផ្លាស់ប្តូរនូវមុខមាត់ថ្មីរបស់ខេត្តកំពង់ស្ពឺយើងផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 … Page793 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!