Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២៥

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីប្រកាសផ្ទេរ និងតែងតាំង នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ពិធីនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅសាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី។

ក្នុងពិធីនេះ លោកជំទាវទេសាភិបាល មានប្រសាសន៍ថា ការកែសម្រួលភារកិច្ចនេះធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការរបស់ស្ថាប័ន តាមរយៈការនាំមកនូវជំនាញ និងបទពិសោធន៍ថ្មីបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពការងារ និងប្រតិបត្តិការរបស់សាខាឱ្យប្រព្រឹត្តទៅបានរលូននិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ លោកជំទាវក៏បានយកឱកាសនេះណែនាំមន្ត្រី-បុគ្គលិកសាខាខេត្តរតនគិរី ឱ្យត្រៀមខ្លួនសហការក្នុងការធ្វើអង្កេតទំនុកចិត្តធុរកិច្ច (Business Confidence Survey) នៅខេត្តរតនគិរី ដើម្បីតាមដានស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធផងដែរ។

បន្ថែមលើនេះ លោកជំទាវក៏បានជំរុញលើកទឹកចិត្តមន្ត្រី-បុគ្គលិកទាំងអស់ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមបង្កើនសកម្មភាពបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៥

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិ ង្សាលើក្មួយប្រុសនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅខណ្ឌច្បារអំពៅ។

សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីហិង្សានៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ពាក់ព័ន្ធករណីហិ ..;ង្សា និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

ជនសង្ស័យឈ្មោះ សូត្រ សុខថានី ភេទ ប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៥

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកោតសរសើរ និងថ្លែង អំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ក្នុងការស្ម័គ្រចិត្ត ខិតខំប្រឹងប្រែងសហការរួមគ្នាជាធ្លុងមួយ ក្រោមឆន្ទៈចូលរួមកិច្ចការងារ សង្គមទាំង ការជួបជុំសប្បាយរីករាយនិងការជួយជ្រោមជ្រែងក្នុងកិច្ចការងារផ្សេងដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជា ជាពិសេសការរួមចំណែកសម្រួលបន្ទុករាជររដ្ឋាភិបាល ក្នុងវិបត្តិកូវីដ-១៩ នាពេលកន្លងមក។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ពិធីសំណេះសំណាល និងបាន ភ្លក់រសជាតិភោគផល ដំណាំផ្លែឈើ ជាពិសេសគឺដំណាំផ្លែពោត ជាមួយសមាជិក សមាជិកា ស.ស.យ.ក. ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២៥ នេះ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រ័យ៍គណៈកម្មាធិការ កណ្តាលទទួលបន្ទុកខេត្តកំពង់ចាម រួមទាំង ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក ថ្នាក់ខេត្ត ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់។

សូមជម្រាបថា ឯកឧត្តមប្រធាន និងសមាជិក សមាជិការទាំងអស់បានអញ្ជើញទស្សនា និងចូលរួមភ្លក់រសជាតិ នូវដំណាំផ្លែឈើជាពិសេស ដំណាំផ្លែពោតដូចជា ពោតស្ងោរ ពោតដុត ពោតអាំង ពោតចៀន បង្អែមពោតជាដើម ដែលបង្កើតនូវបរិយាកាស និងអនុស្សាវរីយ៍សប្បាយរីករាយជាមួយគ្រួសារសមាជិក សមា ជិកា សសយក ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៥

ខេត្តកំពង់ចាម៖ដើម្បីជួយទប់ស្តាត់ការជំពាក់បំណុលធនាគាររបស់ប្រជាពលរដ្ឋ ដែលខ្ចីនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាច្រើនកន្លែង អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើរសុំដល់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ឲ្យជួយផ្តល់ទិន្នន័យ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងឲ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលជំពាក់បំណុល។

ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងាររដ្ឋបាលខេត្តកំពង់ចាម ជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍ចំពោះការផ្តល់ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា ចំពោះប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង ធ្វើឲ្យពួកគាត់ធ្លាក់ចូលក្នុងវិបត្តិបំណុល គ្មានលទ្ធភាពសងប្រាក់ត្រលប់ទៅម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ ដូច្នេះ រដ្ឋបាលខេត្ត នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយធានាគារជាតិនៃកម្ពុជា ដើម្បីរកច្រកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឈានទៅគ្រប់គ្រងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តស្នើរសុំឲ្យធនាគារជាតិនៃកម្ពុជា ជួយរាយការណ៍ ចំពោះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ដែលនៅតែបន្តឲ្យប្រជាពលរដ្ឋខ្ចីប្រាក់លើសពីសមត្ថភាពសងរបស់ខ្លួន រដ្ឋបាលខេត្តនឹងធ្វើការណែនាំ និងដាក់វិធានវិន័យរដ្ឋបាល ចំពោះម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលប្រតិបត្តិលើសពីគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើការបន្ធូរបន្ថយលក្ខខណ្ឌ និងសម្រួលដល់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជន ដូចនេះ ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទិញផ្ទះបង់រំលស់ផ្ទាល់ពីបុរីដែលមានអត្រាការប្រាក់ខ្ពស់ ងាកមកខ្ចីសាច់ប្រាក់ពីធនគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅបង់ផ្ដាច់វិញ ដើម្បីទទួលបានការប្រាក់ទាប។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ផែនការបន្ត ធនាគារជាតិនៃកម្ពុជា នឹងស្វែងរកដំណោះស្រាយ សម្រាប់ប្រជាកសិករដែលកម្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកទិញជី និងសម្ភារៈបំរើវិស័យកសិកម្ម ឲ្យមានការបញ្ចុះអត្រាការប្រាក់ទាប នាពេលខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៥

ខេត្តសៀមរាប៖សម្ដេច មហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត ដែលព្រះរាជពិធីនេះ នឹងប្រារព្ធទៅនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត។

ក្នុងឱកាសចុះពិនិត្យនោះ សម្ដេច មហាមន្រ្ដី គុយ សុផល បានបង្ហាញថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះដោយសារតែទីតាំងនោះ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។ អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ហើយព្រះរាជពិធីនេះដែរ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង។

សម្ដេច មហាមន្រ្ដី បង្ហាញទៀតថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។

សម្ដេច មហាមន្រ្ដី ជឿជាក់ថា ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ។ ក្នុងន័យនេះ សូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងសហការជិតស្និទ្ធ ដើម្បីបំពេញភារកិច្ចទៅតាមមុខជំនាញឯកទេសរបស់ខ្លួនឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរលើការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេលវេលា និងសកម្មភាពពាក់ព័ន្ធសំខាន់ៗក្នុងពេលប្រារព្ធព្រះរាជពិធី៕SRP

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៥

លែងលះគ្នារយៈពេល១ឆ្នាំមកហើយ ជនសង្ស័យប្រច័ណ្ឌនិងជនរងគ្រោះថាមានប្រុសផ្សេង ក៏ដឹកនាងពីរកន្លែងធ្វើការដែលខ្លួនចូលផឹកស៊ី យកទៅសម្លាប់ចោល

ករណីឃាតកម្មលើស្ត្រីម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ជនសង្ស័យត្រូវជាអតីតប្តី បានចងកស ម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៧:០០នាទី នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីឃាតកម្ម បង្កដោយជនសង្ស័យជាអតីតប្តី ឈ្មោះ ប៊ន សេងហាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិនិម្មិត១ ឃុំនិម្មិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

សពជនរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរអ្នករត់តុ។

ជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសចំនួន០១នាក់ បានលែងលះគ្នារយៈពេល១ឆ្នាំមកហើយ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យដែលត្រូវជាប្ដីជនរងគ្រោះបានមកផឹកសុីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះ ចំនួន០៣ថ្ងៃជាប់គ្នាមកហើយ ក៏មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយជនសង្ស័យប្រច័ណ្ឌនិងជនរងគ្រោះថាមានប្រុសផ្សេង។

តាមចម្លើយសាក្សីមុនពេលកើតហេតុ ជនសង្ស័យបាននិយាយប្រាប់សាក្សីជាមេការថានិងដឹកជនរងគ្រោះយកទៅសម្លាប់ចោលតែម្ដង។ បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងពីធ្វើការ ទៅដល់ចំណុចកើតហេតុខាងលើហើយធ្វើសកម្មភាពវាយជនរងគ្រោះ និងខ្ទប់ដង្ហើមបណ្ដាលឱ្យស្លាប់។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានទំនាក់ទំនងទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីសហការចាប់ជនសង្ស័យ។ លុះបន្ទាប់មក សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានទទួលព័ត៌មាន នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថាមានបុរសម្នាក់ចង់កសម្លាប់ខ្លួន ទើបសមត្ថកិច្ចចុះដល់កន្លែងកើតហេតុទៅត្រួតពិនិត្យកោសល្យវិច័យ គឺបុរសរូបនេះពិតជាជនសង្ស័យដែលបានសម្លាប់ជនរងគ្រោះជាអតីតប្រពន្ធរបស់ខ្លួននៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៥

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបនិងរៀបចំកម្មវិធីដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណ:គំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែមីនាខាងមុខនេះ។

កិច្ចប្រជុំត្រៀមរៀបចំ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន និង លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះ គឺដើម្បីត្រៀមរៀបចំអបអរសាទរ និងលើកទឹកចិត្តដល់ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ របស់អង្គភាពជ័យលាភីទាំង៣ ប្រចាំឆ្នាំ២០២៤ របស់ខេត្តសៀមរាប ក៏ដូចជាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីការប្រកួតប្រជែងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ សម្រាប់ក្បួននឹងដង្ហែចេញពីសាលាខេត្ដសៀមរាប ជាមួយការរៀបចំខ្លឹមសារសារសំឡេង និងអបដោយពាក្យស្លោកដ៏មានអត្ថន័យផ្សេងៗគ្នាផងដែរ។

សូមជម្រាបថា ជ័យលាភីទាំង៣ ដែលនឹងរៀបចំពិធីដង្ហែនេះរួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស និង ពានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ៧ ទូទាំងប្រទេស គឺវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និងសាលាមត្តេយ្យសិក្សាធនធានអង្គរ។

ការវាយតម្លៃនេះ គឺដើម្បីពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យគោលទាំង៨ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់បេក្ខភាពផ្តល់សេវសាធារណៈគំរូ រួមមាន៖១.ស្តង់ដាសេវាសាធារណៈ, ២.ស្តង់ដានិយាមនៃការផ្ដល់សេវាសាធារណៈសម្រាប់អង្គភាព, ៣.ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងអង្គភាព, ៤.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព, ៥.ការរៀបចំ និងកែលម្អបរិស្ថានក្នុងអង្គភាព, ៦.ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ, ៧.ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍ និង៨.ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការល្អប្រសើរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៥

ខេត្តសៀមរាប៖ក្នុងនាមឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប លោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA​ ដែលបានបន្តគម្រោងទីក្រុងឆ្លាតវៃដល់ខេត្តសៀមរាបជំហាន២​ មានរយៈពេល ៣ឆ្នាំ ដែលនឹងចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៨។ ទន្ទឹមនឹងនេះ លោក​ អភិបាលរងខេត្ត​ក៏បានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេស Jica​​ ខេត្តសៀមរាប​ ដែលបានជួយសម្របសម្រួល គាំទ្របច្ចេកទេស និងរៀបចំឱ្យទីក្រុងឆ្លាតវៃជំហាន១ បានជោគជ័យតាមការគ្រោងទុក។

លលោកអភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារបច្ចេកទេស​ Jica​ នឹងបន្តសហការក្នុងការសម្របសម្រួលរៀបចំ និងគាំទ្រគម្រោងទីក្រុងឆ្លាតវៃជំហាន២នេះឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

លោកអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធិចុះហត្ថលេខាលើកំណត់ហេតុ​នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ជំហាន២
បន្ទាប់ពីភាគីទាំងពីបានប្រជុំពិភាក្សាគ្នាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសម្រាប់កែសម្រួល និងរៀបចំផែនការសម្រាប់អនុវត្តគម្រោងទីក្រុងឆ្លាតវៃសៀមរាប ជំហាន២រូចមក។

សូមជម្រាបថា នៅថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តបានរៀបចំពិធីហត្ថលេខាលើកំណត់ហេតុ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត​ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ រវាងរដ្ឋបាលខេត្តដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាលខេត្ត ជាមួយភាគីជប៉ុន ចៃការ (Jica) ដឹកនាំដោយលោក​ អាបេ​ ម៉ាសានូរិ​(ABE Masanori) ប្រធានក្រុមការងារអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃភ្នាក់ងារចៃការ (Jica)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៥

ខេត្តសៀមរាប៖ស្ត្រីម្នាក់អ្នកបណ្ដើរកង់ឆ្លងផ្លូវបានបាត់បង់ជីវិតខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយសារម៉ូតូបុក។

ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ នៅចំណុច ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៧៨_២៧៩ ស្ថិតនៅក្នុងភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។

សមត្ថកិច្ចបានប្រាប់ ទីភ្នាក់សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃចន្ទនេះថា គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូម៉ាកC125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1B-1320  បើកបរដោយឈ្មោះ សន ផាន ភេទប្រុស អាយុ៤៤ ឆ្នាំ ទីលំនៅភូមិសំបួរ ឃុំពង្រក្រោម ស្រុកជីក្រែង (របួសស្រាល) បើកបរក្នុងទិសដៅពីកើតទៅលិច បុកអ្នកបណ្ដើរកង់ឆ្លងផ្លូវម្នាក់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះឡាច សូ ភេទស្រី អាយុ ៦៩ឆ្នាំ ទីលំនៅភូមិជីគាក ឃុំគៀនសង្កែ ស្រុកសូទ្រនិគម។ មូលហេតុ អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿន ចំណែកអ្នកបណ្ដើរកង់ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៥

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ។

អភិបាលខេត្តបានបន្តថា ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ​​(មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។

ស្ពានមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង​១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC(Asphalt concrete)។

សូមជម្រាបជូនថា ស្ពាននេះ នឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែឧសភា ឆ្នាំ២០២៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៥

ប្រសាសន៍ឯកឧត្តម សុខ សប្បាយណា៖ “ អង្គរសង្ក្រាន្ត ធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្មផលិតផល សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍”

ប្រសាសន៍ឯកឧត្តម សុខ សប្បាយណា៖” កម្មវិធីពិសេសថ្មីមួយនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះគឺមានឈ្មោះថា ចង្វាក់បេះដូងអង្គរ ( Angkor comes to life)។

ប្រសាសន៍ឯកឧត្តម សុខ សប្បាយណា៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ ២០២៥ មាន ៣៨ កម្មវិធី ៣៤ ក្រុមការងារ និងយុវជនស្ម័គ្រចិត្តប្រមាណ ៥០០០ នាក់

សន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី” រៀបចំដោយស.ស.យ.ក. បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥។ សន្និសីទសារព័ត៌មាននេះមានការចូលរួមដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សារា ជាពិសេសអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

ឯកឧត្តមសប្បាយណា ប្រធានក្រុមការងារប្រតិបត្តិបានមានប្រសាសន៍ថា គោលបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តគឺដើម្បីជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ជាមហាគ្រួសារខ្មែរ។ បន្ថែមពីនេះ
អង្គរសង្រ្កាន្តក៏មានគោលបំណង រម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនៃ “មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី” ដែលធ្វើ ឱ្យ“អង្គរមានជីវិត” ជាពិសេសនោះគឺផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់ និងទទួលបានបទពិសោធ បន្ថែមអំពី ភាពរុងរឿង ល្បី ល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្មផលិតផល សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរណ៍។

ឯកឧត្តមបានបន្តថាក្នុងឆ្នាំ ២០២៥ នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមានកម្មវិធីចំនួន ៣៨ ក្រុមការងារ៣៤ និងយុវជនស្ម័គ្រចិត្តចំនួនប្រមាណ ៥០០០ នាក់ ដើម្បីធ្វើយ៉ាងឱ្យព្រឹត្តិការព៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ។ ឯកឧត្តមបានរំលេចបន្ថែមថា កម្មវិធីពិសេសថ្មីមួយនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំនេះគឺមានឈ្មោះថា ចង្វាក់បេះដូងអង្គរ ( Angkor comes to life)។

សូមជម្រាបជូនថាចង្វាក់បេះដូងអង្គរ គឺជាការសម្តែងទស្សនីយភាពរយៈពេល ៣ថ្ងៃ ដែលនឹងបង្ហាញពីភាពប្រសព្វគ្នានៃការរម្លឹក ធ្វើឱ្យរស់រវើក និងផ្សារភ្ជាប់ជីវិត នៃមរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌ និងផ្តល់ឱកាសដ៏ពិសេសជូនប្រជាពលរដ្ឋ “មួយដងក្នុងមួយជីវិត” ក្នុងការទស្សនាការសម្តែងក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលនឹងបង្កើតជាការចងចាំ ក្តីស្រឡាញ់ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៥

ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី៖  “តាមរយៈព្រះរាជពិធីបួងសួងសុំសេចក្តីសុខ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាបក្នុងឆ្នាំនេះ នឹងមានអស្ចារ្យ និងសប្បាយរីករាយជាងឆ្នាំមុន”

ប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី៖ ប្រធានបទអង្គរសង្រ្កាន្តឆ្នាំនេះ គឺ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី»

នាព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥  ក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី” ។ សន្និសីទសារព័ត៌មាននេះមានការចូលរួមដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សារា និងវត្តមានអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសោមនស្សរីករាយចំពោះការអញ្ជើញចូលរួមរបស់វត្តមានសមាជិក សមាជិកាស.ស.យ.ក. ជាពិសេសអ្នកសារព័ត៌មានដែលមានវត្តមាននាឱកាសនោះ។ ជាមួយគ្នានេះ ក្នុងនាមឯកឧត្តមជាប្រជាពលរដ្ឋមួយរូប ឯកឧត្តមបានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយ ចំពោះការយាងធ្វើដំណើររបស់ព្រះមហាក្សត្រ ក្នុងការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជួយដល់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាចំណែកមួយក្នុងការចូលរួមដង្ហែរជាមួយព្រះមហាក្សត្រ ដែលព្រះរាជពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

ថ្លែងទៅកាន់អង្គពិធី  ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះប្រសាសន៍ប្រកាសជាផ្លូវការនៃរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្គដែលមានទ្រង់ទ្រាយធំជាងមុន កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប។  ឯកឧត្តមបានរំលេចថា “តាមរយៈព្រះរាជពិធីបួងសួងសុំសេចក្តីសុខ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាបក្នុងឆ្នាំនេះ នឹងមានអស្ចារ្យ និងសប្បាយរីករាយជាងឆ្នាំមុន”។

ឯកឧត្តមបានបន្តថា គិតពីឆ្នាំ ២០១៣ ឆ្នាំនេះជាឆ្នាំទី ១២ គិតចាប់ពីថ្ងៃបដិសន្ធិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលព្រឹត្តិការណ៍នេះបាននាំ មកនូវសម្បត្តិវប្បធម៌អរូបីជាច្រើនអនេកនៃដូនតាខ្មែរលើ បេតិកភណ្ឌរូបីនៃប្រាង្គប្រាសាទអង្គរ ។  ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងឱកាសពិធីចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ ព.ស. ២៥៦៨ – ២៥៦៩ គ.ស ២០២៥ ប្រធានបទសម្រាប់អង្គរសង្រ្កាន្តគឺ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី»។ ឯកឧត្តមបានបន្ថែមថា អស់រយៈពេល ១២ ឆ្នាំនៃការរៀបចំ ប្រាកដណាស់គឺត្រូវរៀបចំឱ្យមានភាពទាក់ទាញ និងធ្វើយ៉ាងណាឱ្យទទួលបានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page46 Page47 Page48 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×