Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៥

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ ជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នា ដូច្នេះ កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះបានទេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា កិច្ចព្រមព្រៀងទីក្រុងបារីសមិនអាចយកមកដោះស្រាយជម្លោះខ្មែរ-ថៃបានទេ ព្រោះកម្ពុជា-ថៃ ដែលជាម្ចាស់ហត្ថលេខី កំពុងមានទំនាស់ជាមួយគ្នានឹងលើកយកហេតុផលពីការគោរពអធិបតេយ្យភាពគ្នាយកត្រូវតែរៀងៗខ្លួន។

ឆ្លើយតបទៅនឹងអ្នកចង់ឱ្យយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសទៅដោះស្រាយជាមួយថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា«ឥឡូវមានអ្នកអំពាវនាវឱ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស កោះប្រជុំជាបន្ទាន់ទាក់ទិនជាមួយនឹងការឈ្លានពានរបស់ប្រទេសជិតខាង ត្រូវហើយ ប៉ុន្តែសួរថា សហប្រធានគាត់ព្រមទេ ? សាកល្បងសួរទៅឥណ្ឌូនេស៊ី និង ទៅបារាំងមើល៍ តើគេព្រមកោះទេ ? ហើយហត្ថលេខី ទាំងឡាយគេព្រមចូលរួមទេ ? ហើយដោះរបៀបម៉េច ? បើខាងថៃគេថា យើងរំលោភដីគេ យើងថាគេរំលោភដីយើង ចឹងគេៗ គោរពអធិបតេយ្យ របស់ខ្មែរតើ ប៉ុន្តែខ្មែរ ទៅឈ្លានពានគេ អើ យើងៗថា គោរពអធិបតេយ្យ របស់ថៃតើ ប៉ុន្តែថៃឈ្លានពានយើង ចោទគ្នាតែរបៀបហ្នឹង ដោះស្រាយបានទេ ? វាដោះស្រាយមិនបានទេ ? ឥឡូវដំណើរការឈានទៅរកការស្រុះស្រួលគ្នា ដែលប្រជុំប៉ុន្មានថ្ងៃនេះ វាមានការស្រុះស្រួលច្រើនហើយ ហើយអាចនឹងថ្ងៃទី២៦នេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»។

ប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥៕ ផ្សាយ៖ កន ចំណាន

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៥

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចស្នើសុំឱ្យផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើស ឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយការស្រាវជ្រាវ ប្រមូលភស្តុតាង និងការស្ដាប់ចម្លើយ បានរកឃើញថា ឈ្មោះ ឈឹម ឆែម ពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២៥

ព​លរដ្ឋសម្តែងការកោតសសើរ ចំពោះលោក ស្រេង សុផល​ ចាប់តាំងពីលោកឡើង​កាន់តំ​ណែ​ងជាអភិបាលក្រុងសិរី​សោភ័ណមក មានការរីកចំរើនពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋនៅក្នុងក្រុងសិរី​សោភ័ណ បានសម្តែងការកោតសសើរ និង​អគុណ​លោក ស្រេង សុផល​ អភិបាលក្រុងសិ​រីសោភ័ណ្ឌ ដែលតែងតែយកចិត្តទុកដាក់គិត​គូពីសុ​ខទុករបស់ពួកគាត់​។

ប្រជាពលរដ្ឋបានលើកឡើងថា ចាប់តាំងពី លោក ស្រេង សុផល កាន់តំណែង​ជាអភិបាលក្រុងសិ​រីសោភ័ណមក ឃើញថា មានការរីកចំរើន ពិសេស​កែលម្អក្រុង​​​​​​​​​​​​ឲ្យមានសោ​ភាពស្រស់​ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ កសាងសមទ្ធផលនានា ដូចជា​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូជាដើម ដោយលោកតែងតែចុះជាប់​ជាមួយ​ប្រជាពលរដ្ឋជាប្រចាំ ដើម្បីច​ង់ដឹងពីសុ​ខទុក ការលំបា​ក ខ្វះខាត​យ៉ាងណា​ដើម្បីមាន​លទ្ធភាពជួយ និងរា​ការណ៍​បន្តដល់ថ្នាក់ដឹកនាំ ។

ជាក់ស្តែងថ្មីៗនេះ លោកបានដឹកនាំក្រុមការងារមូលដ្ឋានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ និង​ម្ចាស់ដី ក្នុងកា​របើកផ្លូវមួ​យខ្សែតា​មសំណូម​ពររប​ស់ប្រ​ជាពលរដ្ឋចំ​នួន២​០គ្រួសារ ដែលបាន​ស្នើសុំបើ​កផ្លូវ​សាធារ​ណៈ​ទទឹងទំ​ហំ ៨ម៉ែត្រ ចា​ប់ពីចំណុច​ខាងត្បូងជា​ប់នឹងរបង​អង្គការកុមារ​មេគង្គ រហូតដល់ ផ្លូវឡើង​ទៅផ្លូវទ្រខ្មែរ ពីមុន​មកទីតាំងនេះ​ពុំមានផ្លូវ​ឡើយ។​

ជាលិតផលប្រជាពលរដ្ឋ និង​ម្ចាស់ដី ក៏បានស្ម័គ្រចិត្តប​រិច្ចាគ​ដី និងរុះរើរប​ងថ្មរឹ​ងមាំ​ដោយយក​គ្រឿង​ចក្រវា​កម្ទេចចោល ដើម្បីប្រ​ជាពល​​រដ្ឋក្នុង​កា​រធ្វើដំ​ណើរ ពិ​សេសសិស្សានុសិស្សចេញ​ចូលទៅ​សាលារៀន។
​
ជាមួយគ្នានោះដែរលោក អភិបាលក្រុង បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធការបើកផ្លូវ​នៅចំ​ណុចខាង​លើនេះអាជ្ញាធរក្រុង​សិរី​សោភ័ណ បាន​សហកា​រជាមួយ​មន្ត្រីជំ​នាញ អាជ្ញាធរ​សង្កាត់ ភូមិ និងប្រ​ជាព​លរដ្ឋ ​ចូលរួ​មសហ​កា​របើក​ផ្លូវនេះ ​នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ ហើយ​ផ្លូវមួយ​ខ្សែនេះ​អាជ្ញាធរ​គ្រោងធ្វើកា​រសា​ងសង់ផ្លូវនា​ពេលខាងមុខ​ដើម្បីបម្រើប្រយោ​ជន៍សាធារ​ណៈ។

លោក ស្រេង សុផល អភិបា​លក្រុងសិរីសោភ័ណ បានបញ្ជាក់ថា លោកពិត​ជាអរគុណ​ខ្លាំងណា​ស់នូវទឹក​ចិត្តដ៏​ធំ​ធេងរ​បស់បងប្អូនប្រជា​ពលរដ្ឋដែ​លលះបង់ដី ចាប់​ពីដើមផ្លូវ​ដល់​ចុងផ្លូវ រហូត​ស្ម័គ្រចិ​ត្ត​លះប​ង់វា​យ​រប​ងថ្មព​ង្រីកផ្លូវ ចូ​លរួម​ជា​មួយអាជ្ញាធរ ដើម្បីជាគុណ​ប្រយោជន៍ដ៏សំខាន់ស​ម្រាប់​គោ​លនយោបាយ​របស់រាជរដ្ឋាភិ​បាលកម្ពុជាស​ម្រា​ប់ឆ្នាំ២០៣០-២០៥០​ខាងមុខ​នេះជា​គោល​ដៅសម្រេច។​

លោ​កអភិបា​លក្រុងបាន​បញ្ជាក់​ទៀតថា សម្រាប់ក្រុង​សិ​រីសោភ័ណ្ឌមា​នសង្កាត់ចំនួន​៧ នៅក្នុងសង្កាត់៤ ខា​ងក្នុង​បើក​បានជា​ង១​០ខ្សែហើយ ក្នុងផ្លូវ​មួយ​ខ្សែៗ​មធ្យម​ចន្លោះ​ខ្ទង់​ជាង៥​០០ម៉ែត្រ ​ដែលបើ​កទម្លោះ ​ដែលពី​មុន​មក​មិន​មានផ្លូវ ហើយ​សង្កាត់ខា​ងក្រៅ ៣​ថែមទៀត​នោះ ក៏បើ​កបា​នបីខ្សែដែ​រ សុទ្ធ​តែជា​ការចូល​រួមពី​ប្រជា​ពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២៥

ខេត្តបាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងខ្លឹមសារប្រវត្តិល្អាងនានានៅរមណីយដ្ឋានភ្នំសំពៅ ដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដូចជាយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ពីប្រវត្តិជាក់លាក់ច្បាស់លាស់ សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរទៅទស្សនាកំសាន្តឱ្យបានច្រើនបន្ថែមទៀត។

កិច្ចប្រជុំនេះបានឯកភាព និងសម្រេចទាំងស្រុងលើខ្លឹមសារប្រវត្តិល្អាងនានាដើម្បីត្រៀមរៀបចំចារឹកឡើងសម្រាប់តាំងបង្ហាញនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅផ្ទាល់តែម្ដងក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចប្រជុំដដែលនេះ ឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាដីចំណីផ្លូវ និងរៀបចំសួនសាធារណៈនៅតាមទីប្រជុំជនដើម្បីឱ្យប្រជាពលរដ្ឋហាត់ប្រាណរក្សាសុខភាព។

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ បានដឹកនាំពិភាក្សាលើការរៀបចំសួនសុវត្ថិភាពចរាចរណ៍ សួនសាធារណៈនិងទីធ្លាសម្រាប់ពលរដ្ឋហាត់ប្រាណ រៀបចំផ្លូវដើរ និងសណ្ដាប់ធ្នាប់សាធារណៈនៅបរិវេណផ្សារណាត់ក្រុងបាត់ដំបង។

ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំពិភាក្សាលើការរក្សាដីចំណីផ្លូវពីទីតាំងរង្វង់មូល«ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងពីរង្វង់មូលនាងរំសាយសក់ទៅដល់ភ្នំសំពៅ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសម្រួលដល់ការធ្វើដំណើរលើដងផ្លូវ និងលើកកម្ពស់សោភ័ណភាពនៅតាមទីប្រជុំជន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២៥

ខេត្តកំពង់ចា៖ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃនេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​​) ដែលសម្រេចបានប្រមាណ៨០% ហើយរំពឹងថានឹងកសាងរួចរាល់100% នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ​2026។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា​ ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ជូន​ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនផងនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាត​ឱ្យ​ក្រុម​ការងារ​ជាង​ ធ្វើការ​សាងសង់​អគាររដ្ឋបាលថ្មីនេះ​ ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ការ​គ្រោង​ទុក​ ក្នុង​ ររយៈពេល6ខែ​ ពោលគឺ​ដេីមខែ​4 មុនចូលខ្មែរ ឆ្ឆ្នាំ2026 ខាងមុខ​នេះ​។

ឯកឧត្តមអភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុម​ការងារជាង​ ធ្វេីយ៉ាងណា​ត្រូវ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ ជាពិសេស​ត្រូវ​រៀបចំរចនាបទ និងសោភ័ណភាព នៅខាងក្នុងឱ្យ​បាន​ឆាប់​រួចរាល់​​ ដេីម្បី​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​នៅ​មុន​ពេល​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្ខ្មែរ ឆ្នាំ2026។

គួរ​បញ្ជាក់ផងដែរថា បច្ចុប្បន្នសំណង់នេះ​កំពុង​សាងសង់​លទ្ធផល​សម្រេចបាន​ប្រមាណជិត80% ហើយ​ ខណៈ​គម្រោងអាគារថ្មី​ នៃរដ្ឋបាលសាលា​ខេត្ត​នេះ​ ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង​ 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់​ ដោយមានទីតាំងនៅ​ក្នុងបរិវេណសាលាខេត្ត ស្ថិត​ក្នុង​ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន និង​ទីធ្លា​ក្នុង​សាលា​ខេត្ត​ ត្រូវ​បានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រី​បម្រើ​ការងារ ជារៀងរាល់ថ្ងៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page24 Page25 Page26 … Page1,529 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!