Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២២

ខេត្តកំពង់ឆ្នាំង៖យុវជនម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសារតូចចិត្តនឹងឪពុកម្ដាយស្ដីបន្ទោសរឿង….។

ករណីចងកកើតឡើងនៅនឹងដើមឈើ ក្បែរវាលស្រែ នៅវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាត ម៉ាន អាយុ២០ឆ្នាំ មានទីលំនៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពបានបន្តថា យុវជន មដែលចងកធ្វើអត្តឃាត មូលហេតុ តូចចិត្តនឹងឪពុកម្តាយស្តីបន្ទោស ក្រោយត្រឡប់មកពីចំការ លោក ខឹម វាសនា នៅខេត្តសៀមរាប ជាមួយមិត្តភ័ក្តមកពីប្រទេសកូរ៉េ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២២

ខេត្តកំពត៖អភិបាលខេត្តកំពតបានបញ្ជាក់ទៀតថា ប្រទេសមានសុខសន្តិភាពពេញបរិបូរណ៍ គឺបានមកពីសម្តេចតេជោ យកជីវិតទៅប្តូរ ដូច្នេះហើយសូមបងប្អូន និងគ្រួសាររបស់យើង ចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះ ឲ្យបានគង់វង្ស ជាពិសេសសូមកុំជឿតាមការឃោសនា អកុសល្យទាំងឡាយ ដែលពួកគេមានបំណងបំផ្លាញនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋយើង។

អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ នៅថ្ងៃចន្ទ នេះ នៅពហុកីឡដ្ឋានខេត្តកំពត លោក បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍សំណេះសំណាល ពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។

លោកក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត ក៏ដូចសាធារណៈជនអំពីគម្រោង របស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ ជាកន្លែងបម្រើឲ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀបចំពិធីផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ំទូក នាពេលខាងមុខ នៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង៖
-គម្រោងទី១ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ
-គម្រោងទី២ ពីចន្លោះស្ពានឥន្ធនូររហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ។

អភិបាលខេត្តក៏បានសំណូមពរដល់បងប្អូន.ក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួបរួមសាមគ្គីគ្នា យកអាសារគ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពីប្រពៃណីថ្លៃថ្នូរ របស់ជាតិយើង ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវ ឲ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពតយើងទាំងមូល ពិសេសសូមបងប្អូនក្រុមគ្រួសារយើងទាំងអស់គ្នាទៅទទួលវាក់សាំងការពារជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២២

ខេត្តកំពត៖លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា រួមដំណើរជាមួយលោកជំទាវ ហ៊ុន ម៉ាលី និងក្រុមការងារមនុស្សធម៌មួយចំនួនទៀត នៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោក ស៊ន ណាក់ និងប្រពន្ធឈ្មោះ យឹម ឆិប រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។

ពួកគាត់ទាំងពីរនាក់ជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មិនមានទ្រព្យសម្បត្តិអ្វីជាទីពឹង ហើយត្រូវចិញ្ចឹមកូនចំនួន០៣នាក់ក្នុងបន្ទុកគ្រួសារ។

សូមរំលឹកថា គ្រួសារគាត់ទទួលបានអំណោយផ្ទះទេវតានាពេលនេះ ស្របពេលដែលលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញមកប្រគល់អណ្ដូងទឹកនៅក្នុងភូមិនេះ កាលពីប៉ុន្មានខែមុន ហើយបានប្រទះឃើញផ្ទះរបស់គាត់មានសភាពចាស់ធ្លុះធ្លាយ និងជីវភាពខ្វះខាតខ្លាំង។ ដោយសេចក្តីអាណិតអាសូរ លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតាមួយខ្នងជូនដល់គ្រួសារគាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីប្រគល់អំណោយផ្ទះនេះផងដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់លោកយាយ លោកតា ប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ។ លោកជំទាវបានបញ្ជាក់ថា សម្តេចទាំង២ តែងគិតគូរពីសុខទុក្ខដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារនេះនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតផងដែរ រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខដូចជា:
-អង្ករ១០០Kg, ត្រីខចំនួន១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន១កេស, ពួកចំនួន១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកាចំនួន៥០ម៉ឺនរៀល។

លោកជំទាវ ក៏បានអញ្ជើញដឹកនាំក្រុមការងារប្រគល់អំណោយអណ្ដូងទឹកស្អាតចំនួន០៣ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត។ អណ្ដូងទឹកដែលមានលេខរៀងពី ១០៥ ដល់១០៧ នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពតបានប្រើប្រាស់តាមតម្រូវការ ជាពិសេសតំបន់នេះ ពេលរដូវប្រាំងតែងតែមានការខ្វះខាតទឹកជាប្រចាំ។

នៅក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូងទឹកនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

នាឱកាសនោះ លោកជំទាវក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកទាំង០៣ទីតាំងក្នុងបរិយាកាសរីករាយបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កញ្ញា ២០២២

ខេត្តសៀមរាប៖លោកជំទាវហ៊ុន ស៊ីណាត មិនបានពាក់ព័ន្ធជាមួយឈ្មោះ ហាយ ណាំហេង និង បក្សពួកនោះទេ។

បើយោងតាមលិខិតបដិសេធចុះថ្ងៃទី ០៥ ខែកញ្ញាឆ្នាំ ២០២២ នេះ របស់ លោកស្រី មេធាវី ហង្ស ផារ៉ាឌី ជាមេធាវី ការពារសិទ្ធិជូនលោកជំទាវហ៊ុន ស៊ីណាត។អានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២២

ខេត្តកណ្ដាល៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរួមអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ ដើម្បីជាការរំឭកដល់ដំណើរឆ្លងកាត់ជាច្រើនដំណាក់កាល និងការសម្រេចបាននូវស្នាដៃ និងសមិទ្ធផលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ-សុវត្ថិភាពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាភារកិច្ចជាច្រើនផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

លោកបានថ្លែងថា ក្នុងរយៈពេលជាង ៤០ ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ សមិទ្ធិផលជាតិសំខាន់ៗ ដែលសម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមប្រកបដោយពលិកម្មដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានអង្គរក្សក្នុងកិច្ចការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។

នៅក្នុងពិធី លោក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខ-សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដោយលើសពីនេះក៏បានខិតខំបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាទាំងឡាយ ជាមួយនឹងការខិតខំហ្វឹកហ្វឺនរៀនសូត្រ រហូតក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។ ជាក់ស្តែង អង្គភាពតែងបានចូលរួមក្នុងការដោះស្រាយយថាហេតុផ្សេងៗនៅទូទាំងប្រទេស រួមមាន ជាអាទិ៍៖ ការបូមទឹកដាក់ស្រែជួយប្រជាពលរដ្ឋ, ការដឹកជញ្ជូនចែកចាយស្បៀងអំឡុងពេលកូវីដ-១៩, ការដឹកជញ្ជូនប្រជាពលករចំណាកស្រុកមកពីក្រៅប្រទេស, ការចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែននៅប៉ៃលិន, ជាពិសេសថ្មីៗនេះ ក៏បានចូលរួមផងដែរក្នុងការដាំដើមឈើនៅឧទ្យាន “ភ្នំតាម៉ៅ”។

លោកលោនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់បញ្ជាការដ្ឋានអង្គរក្ស ដោយក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ និង ១៣ ឆ្នាំគិតចាប់ពីការដំឡើងជាបញ្ជាការដ្ឋានអង្គរក្ស អង្គភាពបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកជាច្រើន ហើយរហូតមកដល់ពេលនេះអង្គភាពមានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា, ចំនួនទ័ព, សមត្ថភាពជំនាញ, មធ្យោបាយគ្រឿងបំពាក់ និងការកសាងជំរំជម្រក ក៏ដូចជាហេដ្ឋានរចនាសម្ព័ន្ធនានាបម្រើឱ្យការបំពេញភារកិច្ច និងការលើកកម្ពស់សមត្ថភាព ជីវភាព សុខុមាលភាព របស់យោធិន និងគ្រួសារយោធិន ជាដើម។ ទាំងអស់នេះ ក៏បានបង្ហាញឱ្យឃើញផងដែរអំពីសាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរបស់មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវនិរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន។

អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ច៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង (ii) ត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គឺជាកិច្ចការស្នូលអាទិភាព ដែលកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើឱ្យការកសាងឱកាសសម្រាប់អភិឌ្ឍជាតិ។ នេះជាការលើកឡើងដោយបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២២

 

 

ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែល​គេ​ស្គាល់​ថា ជា​អ្នកចម្រៀង ដ៏​ល្បីឈ្មោះ​ប្រចាំនៅ​កម្ពុជា និង​ក៏មាន​ក្របខ័ណ្ឌ​ជា​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយ៍ឯក ( ស័ក្តិ​៥ ) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រេច​កាត់​ផ្ទៃដី ចំនួន​៤​ទីតាំង ស្ថិតនៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទំហំ​សរុប ២៩ ៨១៤​ម៉ែត្រក្រឡា ចេញពី​ផ្ទៃ​បឹង​តា​មោក « បឹង​កប់​ស្រូវ » ធ្វើ​អនុ​ប​យោគ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម ជូន​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ ៧៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២២។

បើ​គិត​តាម​កាលបរិច្ឆេទ​ជាក់ស្តែង គឺ ​លោកព្រាប សុវត្ថិ ទទួលបាន​ចំណែក​ដី​ផ្ទៃ​បឹង​តា​មោក «បឹង​កប់​ស្រូវ» ជិត​៣​ហិកតា ធ្វើជា​កម្មសិទ្ធិ នោះ គឺ​នៅ​មុនពេល​រូបលោក ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា។ ទោះជាយ៉ាងណាគេនៅមិនទាន់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ ​លោក ព្រាប សុវត្ថិ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក « បឹង​កប់​ស្រូវ» ទំហំ​ជិត​៣​ហិកតា ជា​កម្មសិទ្ធិ ពី​រាជរដ្ឋាភិបាល​កម្ពុជា ​នៅឡើយ​ទេ។

លោក ព្រាប សុវត្ថិ ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២២/៤៤៣ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២២

ខេត្តសៀមរាប៖អ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើង នៅម៉ោង១៩ ត្រូវនិងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៦​ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួកខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានដឹងថា ករណីគ្រោះថ្នាក់ចរាច​ណ៍នេះបានបង្កឡេីងដោយរថយន្ត មិនស្គាល់ម៉ាក ពាក់ស្លាកលេខ​ 2K-6459 បុកនិងម៉ូតូម៉ាក ហុងដាឌ្រីម​ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-4272 ដែលបើកបរដោយឈ្មោះ ជុំ អែម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួក ខេត្តសៀមរាប ស្លាប់តែម្ដង។ ហើយអ្នកបើករថយន្តគេចបើកខ្លួនបាត់។

ប្រភពបានឱ្យដឹងទៀតថា ករណីនេះមូលហេតុ អ្នកបើករថយន្ត បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង។ វត្ថុតាងសមត្ថកិច្ច រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំខ្នាត ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២២

ខេត្ដព្រះវិហារ៖បុរសឈ្មោះ TU SUERONG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ សម្រេចធ្វើការចោទប្រកាន់ រួចបានបញ្ជូន ទៅ លោកស្រី សម្ផស្ស មុទិតា ជាចៅក្រមស៊ើបសួរនបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តព្រះវិហារ ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ គ្រឿងញៀនជាង១០០គីទ្បូក្រាម។

ជនសង្ស័យនិងគ្រឿងញៀន ត្រូវកម្លាំងទទួលផែន ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកនាំដោយ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្ក្រាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិកំពង់ព្រះឥន្ធូ ឃុំកំពង់ស្រឡៅ២ ស្រុកឆែក ខេត្តព្រះវិហារ។

សូមជម្រាបថាក្នុង​បប្រតិបត្តិការនេះ សមត្ថកិច្ច​ជំនាញ បានដកហូត វត្ថុ​តាង​ចាប់​យក​បាន រួម​មាន៖
-​កេ​តា​មីន​(KETAMINE) ១០០​ដុំ ស្មើ​ទម្ងន់ ១០០ គ​.​ក្រ និង​៨០​កក្រាម. រថយន្ត ០១​គ្រឿង. ទូរ​ស័ព្ទ​ ០១​គ្រឿង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២២

ខេត្តសៀមរាប៖នៅទីបំផុតចៅក្រមស៊ើបសួរបៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់គណបក្ស LDP ចំនួន ៦នាក់ ដាក់ពន្ធនាគារ ពីបទប្រឆាំងអ្នករាជការសាធារណៈ។

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក ថេង សំណាង បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ម្សិលមិញថា ស្ត្រីទាំង ៦នាក់ របស់គណបក្ស LDP ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅមុខចំការ របស់លោក ខឹម វាសនា នោះត្រូវបានសម្រេច ឱ្យឃុំខ្លួនបណ្តោះអាសន្ន ដាក់នៅពន្ធនាគារ ខេត្តសៀមរាបហើយ។

លោក ថេង សំណាង បានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដែលជាសកម្មជន អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានបើករថយន្តគេចពីបារ៉ាស់ទី១ រួចទៅបុកបារ៉ាសទី២ របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ហើយករណីខាងលើយើងចោទពីបទ “ប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។

លោកបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចប៉ុស្តិ៍ហាម ឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមលោកឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ថា៖ ពិតជាមានការឃាត់មនុស្សចំនួន ៦នាក់ ពិតប្រាកដមែន នៅចំណុចប៉ុស្តិ៍ហាមឃាត់ មុខដីចម្ការ លោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប។

មនុស្សទាំង ៦ នាក់ ដែលឃាត់ខ្លួនក្នុងនោះមាន៖ ទី១ /ឈ្មោះ ឈិត ស្រីឡាង,។ ទី២ /ឈ្មោះ ថុង ដារ៉ាស៊ី ។ ទី៣/ឈ្មោះ អ៊ី សូជីង។ ទី៤ ឈ្មោះ ជុំ ខុម,។ ទី៥/ ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦/ ឈ្មោះ កូវ ឡោ ។ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិ យាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប កាល ពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

លោក អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន គឺមនុស្សស្រីទាំង ៦នាក់ បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ច បាក់អស់ ២កន្លែងថែមទៀតផង។ ក្រោយមកបានប្រើហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច ថែមទាំងជេរទៀតផង ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២២

ខេត្តសៀមរាប៖អាជ្ញាធរឃុំកំពង់ឃ្លាំង បានចេញលិខិតបំភ្លឺមួយ ជុំវិញការចុះផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ ស្ដីពីភាពមិនប្រក្រតី នៃដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ ២០២២។

នេះបើយោងតាមលិខិតបំភ្លឺរបស់ឃុំកំពង់ឃ្លាំង ចុះថ្ងៃទី ២ ខែសីហាឆ្នាំ ២០២២ ដែលចុះហត្ថលេខា ដោយមេឃុំ ប៉ា ប៉ូរ ដែលអង្គភាពទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ទទួលបាននៅថ្ងៃសុក្រនេះ។

សូមបញ្ជាក់ថាឃុំកំពង់ឃ្លាំង មានការរីកចម្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ បានកសាងឡើងជាបន្តបន្ទាប់ ក្នុងនោះដូចជាការស្ថាបនាផ្លូវបេតុង ជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២២

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​អភិបាអភិបាលខេត្ត​កណ្តាល ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោក ម៉ឹង យូ​ឡេង ប្រធាន​ធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ចែង​ជា​ធរមាន​។

ការស្នើ​ឲ្យ​ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​ប្រជាពលរដ្ឋ បាន​ប្តឹង​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល ដោយបាន​ចោទប្រកាន់ថា បាន​រំលា​ភយ​កដី​លំនៅដ្ឋាន​របស់ខ្លួន ដែល​បានរស់នៅ​គ្រប់គ្រង​លើដី​នេះ​ជិត ៤០​ឆ្នាំ​មកហើយ​។

​ប្រជាពលរដ្ឋ​ម្ចាស់​ដី បានដាក់​ពាក្យស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​សុំ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្តកណ្តាល ព​ន្លឿ​ន​ដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ​លោក ម៉ឹង យូ​ឡេង ដែល​បាន​រំលោភបំពាណ​យក​ដី​របស់គាត់ ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៤ រហូតមកដល់​បច្ចុប្បន្ន អស់​រយៈពេល ៣៨​ឆ្នាំ ដែលមាន​ទំហំ​ដី​ទទឹង ២០ ម៉ែត្រ និង​បណ្តោយ ២០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

​បន្ទាប់ពី​ទទួលបាន​ពាក្យស្នើសុំ​អន្តរាគមន៍ សម្តេច​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចំណារ​ឲ្យ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោក ម៉ឹង យូ​ឡេង។

​ពាក់ព័ន្ធ​ករណី​ទំនាស់​ដីធ្លី​នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ បានធ្វើ​លិខិត​ជម្រាប​ទៅ​លោក គង់ សុ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ឲ្យ​ចាត់ចែង​ឲ្យ​មាន​ការចុះ​សិក្សា​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ខាងលើ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ចែង​ជា​ធរមាន រួច​ធ្វើការ​ឆ្លើយតប​ទៅ​សា​ម៉ី​សំណើ​វិញ​។

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ ឈ្មោះ សាំង សា​រ៉ុ​ម បានដាក់​ពាក្យបណ្តឹង ប្តឹង​លោក ម៉ឹង យូ​ឡេង រំលោភ​ដី​របស់ខ្លួន ដែលមាន​ទំហំ ២០​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជិត ៤០​ឆ្នាំ​មកហើយ តាំងពី​ជំនាន់​លោក ម៉ៅ ភា​រុណ ជា​អភិបាលខេត្ត រហូតមកដល់​លោក គង់ សុ​ភ័​ណ្ឌ នៅតែ​គ្មាន​ដំណោះស្រាយ ទើបបានជា​គាត់ បានដាក់​ពាក្យសុំ​កិច្ច​អន្តរាគមន៍ ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្តកណ្តាល ព​ន្លឿ​ន​ការដោះស្រាយ។

​ចំណែក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បានចេញ​លិខិត​បំភ្លឺ​លេខ ០៥០៧ សក​.​កណ ដែលមាន​ខ្លឹមសារ បញ្ជាក់ថាៈ ទីតាំង​ដី​ដែល​លោក សាំង សា​រ៉ុ​ម បាន​អាស្រ័យ​ផល​រស់នៅ​នេះ គឺជា​ទីតាំង​ដែល​បម្រុង​ទុក​អភិវឌ្ឍន៍​ធ្វើ​ស្ថានីយ៍​បូមទឹក​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២២

ភ្នំពេញ៖លោកលី វណ្ណៈ នាយករងរដ្ឋបាលខេត្តសៀមរាប ត្រូវបានសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំង ជានាយករដ្ឋបាលសាលាខេត្តសៀមរាប។

នេះបើយោងតាមសេចក្ដីសម្រេចរបស់សម្ដេច ស ខេង ធ្វើឡើងនៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២២។

សូមបញ្ជាក់ថាអតីតនាយករដ្ឋបាលសាលាខេត្តសៀមរាប លោក សុខ ថុល ត្រូវបានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតាំងជាអភិបាលរងខេត្តសៀមរាប នៅថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page219 Page220 Page221 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×