Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ តាមរយៈ​មូលនិធិ​នេះ​ គណៈកម្មាធិការសាខា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ហើយ​ក៏​សូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​។

អញ្ជើញ​ទទួល​មូលនិធិ​ពី​សប្បុរស​ជន​ដែល​បានចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ សរុប​ចំនួន​៨៤០០ដុល្លារ នៅថ្ងៃចន្ទនេះ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខាកាកក្រហមខេត្ត ក៏បាន​ថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ថ្នាំលាប JOTUN CAMBODIA LTD. ដែលបានឧបត្ថម្ភថវិកាចំនួន ៤,២០០ ដុល្លារ និងលោក ស៊ាង សុភ័ស្ត ព្រមទាំង​ព្រមទាំង​លោកស្រី ណូ ស្រីទូច ដែលបានឧបត្ថម្ភថវិកាចំនួន ៤,២០០ ដុល្លារអាមេរិក​ សម្រាប់ទ្រទ្រង់សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុង​ឱកាស​អបអរសាទរខួបទី​ ១៥៩ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ ”៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២២

ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃចន្ទនេះកំពុងបើកការសាវជ្រាវ ស៊ើបអង្កេត ករណី ដែលមានព័ត៌មានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកសុំទាន យកកូនកាំបិតកឹបនឹងចង្កេះពលរដ្ឋ ដើម្បីសុំលុយ។

នៅក្នុង account facebook ឈ្មោះ Bee Nang បានបង្ហោះសារថា៖ 02/10/2022 នៅវេលាម៉ោង 4ជាង មានអី ម្នាក់សុំទាននៅផ្លូវ60 ពេលខ្ញុំឈប់ម៉ូតូទិញអី ញាំគាត់ដើរមកជិតខ្ញុំហើយនិយាយខ្សឹបៗ អូន សុំលុយ 8ម៉ឺនមក ខ្ញុំនិយាយថាសុំទោសផងអី ខ្ញុំអត់មានទេ ខ្ញុំជូនអី 10000៛ គាត់និយាយ ថាបើមិនអោយទេគាត់នឹងចាក់ ព្រោះគាត់ដាក់ កូនកាំបិតកឹបនឹងចង្កេះ តែសំណាងល្អពូ សន្តិសុខគាត់ដើរមក អីនឹងគាត់ដើរចេញឡើង លឿន អ្នកលក់នឹងអត់បានចាប់អារម្មណ៍ទ (ខណះពេលនឹងខ្ញុំញ័រអស់ហើយ …) តែសូម ប្រុងប្រយ័ត្នទាំងអស់គ្នាណា អ្នកនៅសៀមរាប និងអ្នកខេត្តផ្សេង។

ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា៖ ទទួលបាន ខ្ញុំនឹងស្រាវជ្រាវករណីនេះ។ ជាមួយគ្នានេះលោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលផែនកម្លាំងនគរបាបព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានបញ្ជាក់ផងដែរថា៖ ករណីនេះកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងស្រាវជ្រាវ។

ទោះជាយ៉ាងណារហូតដល់ព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ នេះ គេនៅពុំទាន់ដឹងច្បាស់ថា ព័ត៌មានដែលបានបង្ហោះតាម facebook ខាងលើ ជាករណីការពិតឬយ៉ាងណានោះទេ ខណៈដែលកងកម្លាំងនគរបាលកំពុងបើកការសាវជ្រាវស្វែងរកការពិត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២២

ខេត្តសៀមរាប៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ដូនតាខ្មែរបានសាងសង់ប្រាសាទបុរាណច្រើនណាស់នៅលើទឹកដីអង្គរយើង ដូច្នេះយើងត្រូវរួមគ្នាថែរក្សាមរតកទាំងនេះ អោយបានគង់វង្ស។

សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាកំពុងស្នើដាក់ប្រាសាទកោះកេរចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តទៀតផងដែរ។

សម្តេចតេជោបានថ្លែងថា ការដោះស្រាយតំបន់ប្រាសាទអង្គរទាមទារឱ្យសម្តេចត្រូវផ្សារភ្ជាប់ខ្លួននៅនឹងទីនេះ ជាមួយនឹងសេនាធិការរបស់សម្តេច ដើម្បីពន្លឿនការងារនេះអោយបានឆាប់។

សម្ដេចតេជោបានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានស្ម័គ្រចិត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាថែរក្សាកេរ្ត៍មរតកដូនតា នៃប្រាងប្រាសាទអង្គរវត្ត។

សម្តេចហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសបន្តជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ
នៅថ្ងៃសៅរ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២២

ខេត្តសៀមរាប៖ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជាង២ពាន់គ្រួសារបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ សម្តេចហ៊ុន សែន បានប្រាប់ដល់គណៈរដ្ឋមន្ត្រីឱ្យចេញ ស.ជ.ណ តែម្តងពាក់ព័ន្ធការអភិវឌ្ឍនៅតំបន់រុនតាឯក ខេត្តសៀមរាប។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា យោធភូមិភាគទី៤ និងកងពលធំទី២ ជាអ្នកដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋពេលរើលំនៅឋានមកកាន់តំបន់នេះ។ សម្តេចតេជោក៏បានណែនាំមិនឱ្យមានការលុបស្រះបុរាណនៅតំបន់រុនតាឯកនោះឡើយ ផ្ទុយទៅវិញត្រូវតែត្រូវជីកបន្ថែម ហើយយកដីចាក់នៅភូមិឋានរបស់ប្រជាពលរដ្ឋតែម្តង។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលស្ម័គ្រចិត្តរើចេញពីចំណីផ្លូវ និងស្ទឹងក្នុងក្រុងសៀមរាបក៏ទទួលបានគោលនយោបាយដូចគ្នានឹងពលរដ្ឋរើចេញពីតំបន់អង្គរដែរ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំអាជ្ញាធរអប្សរាធ្វើការនេះឱ្យម៉ត់ចត់ និងច្បាស់លាស់បំផុតចំពោះការគ្រប់គ្រងដីតំបន់អភិរក្សនៅរមនីយដ្ឋានអង្គរនេះ។ នៅថ្ងៃនេះ សម្តេចតេជោសម្រេចប្រគល់បណ្ណក្រីក្រប្រភេទ១ ជូនដល់គ្រប់ពលរដ្ឋដែលមករស់នៅភូមិរុនតាឯកទាំងអស់គ្រប់គ្រួសារតែម្តង។

សម្តេចតេជោ បានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជា មិនសន្យាចោលទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកំពុងតែអនុវត្តន៍តែម្តងនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋជិត ៣លាននាក់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ និងសន្យាថា សម្តេចនឹងអញ្ជើញមកកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនេះជាច្រើនដងបន្ថែមទៀតនៅពេលខាងមុខ ដើម្បីបានមកមើល និងដឹងពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមករស់នៅតំបន់អភិវឌ្ឍន៍ថ្មីនេះ។

សម្រាប់ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ មាន ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។ សម្តេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ពលរដ្ឋ ១,៧១១គ្រួសារមុន ទទួលបន្ថែមនូវឃីតមួយ និងតង់១ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចផុតខ្លួនករណីឃាតកម្មវាយសម្លាប់ប្អូនថ្លៃ ខណៈជនរងគ្រោះកំពុងដេកក្នុងអង្រឹង។

ហេតុការបានកើតឡើង វេលាម៉ោង ១២និង២០នាទី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ភូមិបាឡាំង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ ថា
ជនសង្ស័យ ឈ្មោះ ហាច ហាវ ភេទប្រុសអាយុ៥០ឆ្នាំ ជាមនុស្សគ (ដែលត្រូវជាបងថ្លៃជនរងគ្រោះ) ដោយបានយកឈើជ្រុងប្រវែង០,៥០ម៉ែត្រទំហ៊ុម(៥ហ៊ុន×១០សម) វាយទៅលើជនរងគ្រោះ ដែលកំពុងដេកនៅក្នុងអង្រឹងក្រោមផ្ទះ ចំនួន០៣ដំបងត្រូវចំស្មា- ចង្កា និងកញ្ចឹងក បណ្តាលអោយស្លាប់នៅក្នុងអង្រឹងតែម្ដង។

ជនរងគ្រោះ ឈ្មោះ សាន់ សល់ ភេទប្រុសអាយុ ៤៥ឆ្នាំ។ ជនសង្ស័យនិងជនរងគ្រោះ រស់នៅភូមិបាឡាំង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ករណីឃាតកម្មនេះ មូលហេតុដោយអ្នកទាំង០២ ផឹកស្រាស្រវឹងហើយមានទំនាស់ពាក្យសម្តីនិងគ្នា។ ក្រោយពេលកើតហេតុជនបង្កសង្ស័យត្រូវបានប្រជាការពារ និងមេភូមិឃាត់ខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២២

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រឿងរ៉ាវការបង្ក្រាបល្បែងស៊ីសង កុំចាំបាច់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្រែក ឬនាយករដ្ឋមន្ត្រី ស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹង ត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។

សម្តេចបានថ្លែងថា បើទោះបីកម្ពុជាមិនមែន ជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកម្ពុជា ទៅជាជម្រករបស់ភេរវកម្ម។

សម្តេចហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ថ្លែងនៅក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ ” សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅព្រឹកមិញនេះដែរ សម្តេចហ៊ុន សែន ក៏បានផ្តាំផ្ញើ ឱ្យគ្រប់តួអង្គទាំងអស់ ធ្វើសកម្មភាពព្រមៗគ្នា ទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង​ស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើស ដែលនាំទៅដល់ការជួញដូរមនុស្ស ហើយ​ត្រូវ​ស្រាវ​ជ្រាវ​យក​ជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេស​ត្រូវ​មាន​ការ​ត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការ​ច្បាប់ ជាពិសេស​កុំ​ឱ្យកូ​ន​ចៅ​របស់​យើង​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែអំ​ពើ​ខុស​ច្បាប់​ទាំង​អស់​នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២២

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៅព្រឹក ថ្ងៃព្រហស្បតិ៍​ នេះ  នឹងអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ ដែលពិធីនេះនឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ។

កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូសរ៉ាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ ផ្ទុយទៅវិញ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។

កម្មវិធីវេទិកាអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។ នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ។ វេទិកាអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២២

ខេត្តសៀមរាប៖ដើមឈើធ្នង់១ដើមដ៏ធំ ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ។

មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ tv online ថា ករណីនេះបន្ទាប់ពីបានទទួលព័ត៌មានមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី សហការជាមួយមន្រ្តីអជ្ញាធរជាតិអប្សរា និងមន្រ្តីរដ្ឋបាលអជ្ញាធរឃុំខ្នារសណ្តាយ ចុះពិនិត្យលើករណីជនសង្ស័យលួចកាប់ដើមឈើធ្នង់១ដើម មុខកាត់គល់ទំហំ១,២០ម និងប្រវែង៦ម ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថាចំពោះវត្ថុតាងនៃបទល្មើស ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុជាបណ្តោះអាសន្ន រងចាំទឹកស្រកអស់នៅទីនោះទើបក្រុមការងារដឹកជញ្ចូនមករក្សាទុកនៅសង្កាត់ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប  បានបញ្ជាក់ថា បើតាមលោកទទួលព័ត៌មានគឺជនសង្ស័យលួចកាប់កាលពីយប់មិញ គឺថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយករណីនេះលោកថា បានកសាងសំណុំរឿងទៅតុលាការ ដើម្បីសាវជ្រាវនិងចាត់វិធានការប្រធានការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២២

ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងមកដល់ព្រលានអន្តរជាតិភ្នំពេញ នៅម៉ោង ២និង ៣០នាទីរសៀលនេះ។

សូមជម្រាបថានៅពេលនេះម៉ោង 10:00ព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨​ កញ្ញា​ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ស្រវឹងស្រាបានលង់ទឹកស្លាប់នៅស្រុកអង្គរជុំ។

ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃអង្គារនេះ ចំណុចប្រឡាយទឹក ជាប់ថ្នល់ ស្ថិតក្នុងភូមិទំលាប់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ជូ ហែន អាយុ៤៣ឆ្នាំ រស់នៅភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំពោះមូលហេតុ បណ្ដាលមកពីស្រវឹងស្រា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២២

ខេត្តសៀមរាប៖ភ្ញៀវតែសចរណ៍ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២២នេះ មានចំនួនប្រមាណ ១៤៣.៤៧០ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១៤០.០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៥៥-៦០% ប្រមាណជាង ៧០.០០០-៨០.០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥.០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៤.៦០០ នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ១.៥០០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥.៤០០ នាក់។ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៣.៤៧០ នាក់។

នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

អ្នកទេសចរបានសម្ដែងការសប្បាយរីករាយ ក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ នាពិធីបុណ្យភ្ជុំឆ្នាំ២០២២ បន្ទាប់ពីខកខានចំនួនពីរឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ដំណើរកំសាន្ដ បានសប្បាយនាឆ្នាំនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេងាយស្រួលធ្វើដំណើរទេសចរណ៍។

ភ្ញៀវទេសចរដែលបានទៅកម្សាន្ត នៅខេត្តសៀមរាប បានលើកឡើងដូចគ្នាថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរ មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អ។

ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាប មានកន្លែងទស្សនាច្រើន ដែលរំពឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋាន និងទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍នេះ។ ពួកគាត់បានបង្ហាញពីការសប្បាយរីករាយ ដោយសារប្រទេសជាតិមានសន្ដិភាព និងមានការអភិវឌ្ឍផ្នែកជីវភាព ទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍នេះ ជាពិសេសរាជរដ្ឋាភិបាលបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ បានគ្រប់គ្រាន់ធ្វើឱ្យស្ថានភាពកូវិដមានការធូស្រាល ធ្វើឱ្យប្រជាពលរដ្ឋអាចជួបជុំបងប្អូនធ្វើបុណ្យធ្វើទាន និងបានដើរកម្សាន្តតាមបណ្តារមណីយដ្ឋាននាៗយ៉ាងសប្បាយរីករាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កញ្ញា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានដាច់ជើងម្ខាង ខណ:កំពុងកាត់ស្មៅបាក់ផ្លែម៉ាសុីនកាត់ស្មៅចំជើង។ ហេតុការណ៍បានកើតឡើងនៅថ្ងៃចន្ទ ម្សិលមិញ ស្ថិតនៅភូមិខ្លាឃ្មុំ  ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ធីវី អនឡាញ នៅព្រឹកថ្ងៃអង្គារនេះថា ករណីគ្រោះថ្នាក់នេះ បង្កឡើងដោយខ្លួនឯងដោយសារបាក់ផ្លែមាសុីនកាត់ស្មៅនៅចំការស្វាយចន្ទី បណ្ដាលអោយដាច់ជើងខាងស្ដាំក្រោមកំភួនជើង។

សមត្ថកិច្ចបន្តថា៖ ជនរងគ្រោះឈ្មោះ ជុំ ភាន់ អាយុ៣២ឆ្នាំ មានទីលំនៅភូមិខ្លាឃ្មុំ  ឃុំខ្នងភ្នំស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប ករណីនេះមូលហេតុ ជនរងគ្រោះ កំពុងកាត់ស្មៅក៏បាក់ផ្លែម៉ាសុីន មកត្រូវជើងបណ្តាលបាក់ដាច់តែម្ដង។

បើតាមសមត្ថកិច្ចក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនមកសង្គ្រោះបឋម នៅមណ្ឌលសុខភាពឃុំខ្នងភ្នំ រួចបានបញ្ជូនបន្តទៅមន្ទីរពេទ្យស្រុកសូត្រនិគម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page214 Page215 Page216 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×