Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ព័ត៌មានជាតិ

Avatar photo
សៀមរាប ប៉ុស្តិ៍
១១ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖សញ្ញាល្អសម្រាប់ខេត្តសៀមរាប រយៈពេលបីថ្ងៃក្នុងថ្ងៃពិធីបុណ្យអុំទូកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងខេត្តសៀមរាបមានការកើនឡើង ជាង ១០០%។ បើតាមរបាយការណ៍ភ្ញៀវទេសចរមកលេងខេត្តសៀមរាបប្រមាណជាង៣០ ម៉ឺននាក់។

ក្នុងរបាយការណ៍ដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ធីវី អនឡាញ ទទួលបាននៅព្រឹកថ្ងៃសុក្រនេះ បានបញ្ជាក់ដូចខាងក្រោម៖
ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ប្រមាណ ៣០៩.៥០៣ នាក់ កេីន ១១៩,១៦% (២០២១ ចំនួនប្រមាណ ១៤១.២១៩ នាក់) ក្នុងនោះ៖
*ទេសចរជាតិ មានចំនួនប្រមាណ ៣០០.០០០ នាក់ កេីន ១១៤,២៨% (២០២១ ចំនួនប្រមាណ ១៤០.០០០ នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖
– រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១៤៥.១០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៦.៤០០ នាក់
– តំបន់ទន្លេសាបមានចំនួនប្រមាណ ៤.០០០ នាក់
– សហគមន៍ទេសចរណ៍ និងតំបន់កម្សាន្តផ្សេងៗមានចំនួនប្រមាណ ១៣៤.៥០០ នាក់
*ភ្ញៀវទេសចរបរទេស មានចំនួន ៩.៥០៣ នាក់ កេីន ៦៧៩,៥៧% (២០២១ ចំនួន ១.២១៩ នាក់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖រថយន្តពីរគ្រឿងបានបុកគ្នា បណ្ដាលឱ្យខូចខាតទាំងសងខាង។

ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2022 វេលាម៉ោង 1និង50នាទី ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រលេខ 354-355 ស្ថិតនៅភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ 6។

វរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំក្រឡុកស៊ីម៉ង់ម៉ាក SCANIA និងរថយន្តម៉ាក HYUNDAI។

ភាគទី១ រថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A.8277 មានសណ្តោងរ៉ឺម៉ក ម៉ាកSEMI TRAILER ពាក់ផ្លាកលេខ កំពង់ចាម 4A.0905 បើកបរដោយឈ្មោះ ប៉ើម បូរី ភេទប្រុស អាយុ 29ឆ្នាំ និងប្រពន្ធ ឈ្មោះ លាង សុខា ភេទស្រី អាយុ 42ឆ្នាំ និងកូនស្រីឈ្មោះ ថៃ កញ្ចនា អាយុ 7ឆ្នាំ រស់នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទិសដៅពីលិច ទៅកើត បានវ៉ាកអើជាមួយរថយន្តមួយគ្រឿងទៀត មកពីបញ្ចា្រសទិសគ្នាមកពីកើតក៏បានងាក់មកស្តាំ បានបុករាសផ្នែកខាងឆ្វេងរថយន្តម៉ាក SCANIA ពណ៌ឈាមជ្រូក (ប្រភេទក្រឡុកស៊ីម៉ង់ធុនធំ) បើកបរដោយឈ្មោះ ប៊ូ សុខនី ភេទប្រុស 31ឆ្នាំរស់នៅភូមិកំពង់ស្ទោង ឃុំចំរើនផល ស្រុក/ខេត្ត ពោធិ៍សាត់ និងអ្នកជិះជាមួយឈ្មោះ សឿន ចាន់លី ភេទប្រុស អាយុ36ឆ្នាំ រស់នៅភូមិពង្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបែកកង់ក្រោយខាងឆ្វេងមួយគ្រាប់ហើយឈប់នៅលើថ្នល់ខាងស្តាំបែរក្បាលទៅទិសខាងកើត មិនបានបើកភ្លើងស៊ីញ៉ូជាសញ្ញាប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។

អធិការបានបន្តថា ករណីនេះ មិនមានមនុស្សរងរបួស នោះឡើយ។ ឯរថយន្តខូចខាតធ្ងន់ធ្ងរទាំងពីគ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាកSCANIA ឈប់លើថ្នល់មិនបានបើកភ្លើងស៊ីញ៉ូជាសញ្ញា។ អ្នកបើកបររថយន្តម៉ាក HYUNDAI បើកបរមានល្បឿនលឿន។ ក្រោយពេលកើតហេតុកំលាំងជំនាញបានចុះមកដល់ធ្វើការវាស់វែង និងបញ្ជូនវត្ថុតាងទៅអធិការដ្ឋានដើម្បីចាត់ការតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖លោកយឹម ឆៃលី​ បាន​ថ្លែង​ថា​ យេីងពិតជាមានមោទនភាព និងការកោតសរសើដោយស្មោះ ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទាំងអស់ ក្នុងខេត្តដែលបានកសាង វិមានឯករាជ្យ នេះឡើង ក្រោម ម្លប់សន្តិភាពរបស់មគ្គុទេសន៍ឯកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិបត្តិករសន្តិភាពដទៃទៀត។ បើទោះបីជារងនូវវិបត្តិជំងឺ-១៩ ក៏ពិតមែន ប៉ុន្តែដោយស្មារតីទទួលខុសត្រូវ និងលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត បានខិតខំធ្វើឲ្យលេចចេញនូវសមិទ្ធផលដ៏ថ្មីស្រឡាងមួយនេះឡើង។

លោកឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ថារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បាបានថ្លែងយ៉ាងដូច្នេក្នុង​ឱកាស​សម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ វិមានឯករាជ្យ ខេត្តកំពង់ចាម​ ​និង​ប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​នេះ​។

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ វិមានឯករាជ្យ ខេត្តកំពង់ចាម មានកម្ពស់ ២៩,៩១ ម៉ែត្រ ដែលជាសមិទ្ធផល ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបដិសន្ធិលើកទឹកដី ខេត្តកំពង់ចាម។ ដោយសំណង់ជាប្រវត្តិសាស្ត្រ នេះ ចាប់ផ្ដើមបើកការរដ្ឋានកសាងឡើងកាលពី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល ១១ខែ ក្នុងការសាងសង់។ វិមានឯករាជ្យ ខេត្តកំពង់ចាម មានខឿនតួរប្រាង្គ ចំនួន ៣ជាន់ និងដំបូលឋានមានចំនួន ៥ថ្នាក់ រួមទាំងកំពូល វិមានឯករាជ្យ រំលេចដោយ ក្បាច់រចនាលំអរមាន ចំនួន ៤ក្បាច់ រួមបញ្ចូលគ្នា៖ ក្បាច់សន្លឹកអង្គរ ក្បាច់ដកចាន់ ក្បាច់ត្របកឈូកបំបែក និងក្បាច់ពងត្រី រួមនឹងក្បាលនាគចំនួន ១០០ ចំណែកខឿនខាងបាត ក្រោមមានអង្កត់ផ្ចិត ៣៩,៣ម៉ែត្រ ដែលរំលេចផ្នូរអតីតយុទ្ធជនជុំវិញ និងចាក់បេតុងផ្លូវជុំវិញ វិមានឯករាជ្យ ទទឹង១០ម៉ែត្រ រួមនឹងហេដ្ឋារចនសម្ព័ន្ធនៅជុំវិញ​ បរិវេណ ដែលលំអភ្លើងចំរុះ ពណ៌ក្នុងពេលរាត្រី អមដោយទឹកផុសចេញពីថែវជុំវិញតួប្រាសាទ រួមជាមួយទេសភាព សួនផ្កា ស្របតាមដងផ្លូវ និងប្រាសាទ ដែលមានដើមរំដួល ចំនួន ១០០ដើម ដែលជាផ្កាតំណាងអត្តសញ្ញាណជាតិ។

អភិបាលខេត្តបាន​បន្ត​ថា​ វិមានឯករាជ្យ នេះ ពិតជាមានអត្ថន័យ ជាប្រវត្តិសាស្ត្រ សម្រាប់យើងទាំងអស់គា្ន​ ហើយក៏បាននាំមកនូវ សោភណ្ឌភាព ស្រស់ស្អាតថែមទៀត ក្នុងក្រុងកំពង់ចាម និងជាសម្បទាមួយទៀត នៃការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្ត ក្នុងខេត្តកំពង់ចាម ពិសេសជាទីកន្លែងជួបជុំសម្រាប់ការប្រារព្ធពិធីធំៗ សំខាន់ៗ និងប្រមូលផ្តុំនូវដួងព្រលឹង បុព្វបុរសយើង ព្រមទាំងកសាងជំនឿលើការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ឱ្យមានការរីកចំរើន ជឿនលឿន លើគ្រប់វិស័យ និងបាននាំមកនូវ សុខសន្តិភាពជូនជាតិទាំងមូលផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានស្លា..ប់បាត់បង់ជីវិតនៅនឹងកន្លែងខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តបុ..កចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២៣និង៣០នាទី​ ថ្ងៃទី០៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ចំណុច​​ខាងត្បូង​ផ្លូវបែក​ ទៅភូមិបត់១០០ម៉ែត្រ ស្ថិតនៅ​ភូមិ​ដូនមៀវ ឃុំ​គោល ស្រុក​អង្គរ​ជុំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ រវាង​ម៉ូតូ​នឹង​យានយន្ត​មិនស្គាល់ម៉ាក។ ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ 1K 0978 បន្ទាយមានជ័យ បើកបរទិសដៅពីជើង ទៅត្បូងដោយឈ្មោះ ទិត្យ កែម ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រែខ្វាវ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូ​យកមករក្សាទុក​នៅ​អធិការ​នគរ​បាល​ស្រុក​អង្គរ​ជុំ។ ចំណែកសាកស..ព​ គ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានដាក់វិធានការ ដើម្បីការពារសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ជាចំបង ដោយ លោកបានណែនាំឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រឈម រៀបចំរបងការពារ និងហាមប្រាមកូនចៅ ជាពិសេស ក្មេងតូចៗ មិនឲ្យទៅឈលេង នៅក្បែមាត់ច្រាំងទន្លេប្រឈមនោះ ដើម្បី បញ្ជៀសកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ទម្រាំក្រុមការងារបច្ចេកទេស ការជុសជុលច្រាំង រួចរាល់ហើយ។

លោកអ៊ុន ចាន់ដា ណែនាំយ៉ាងដូច្នេះនៅពេលដឹកនាំ​មន្ត្រី​ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ដោយសារទឹកភ្លៀងហូរច្រោះ នៅភូមិ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​របស់​អាជ្ញាធរ​មូមូលដ្ឋាន នៅថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​។

លោក អ៊ុន ចាន់ដា ក៏បានអញ្ជើញពិនិត្យច្រាំងព្រែកកៀនជ្រៃ ដែលក្រុមបច្ចេកទេស ទើបនឹងបានច្រកដីខ្សាច់ទប់ច្រាំងព្រែក ដែលបានបាក់កន្លងទៅ ហើយកាន់តែខិតជិត មកដល់ផ្លូវ ដែលប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃកន្លងមកផងដែរ។

បើតាមសេចក្ដីរាយការណ៍ អាជ្ញាធរស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេនេះបានកើតឡើង ក្នុងភូមិចំនួន ៣ មាន ÷ ភូមិខ្ពបតាងួន ព្រះអណ្ដូង ពាមកោះស្នា ដែលមានប្រវែង ០៥គីឡូម៉ែត្រ។ ដោយឡែក ក៏មានហេតុការណ៍បាក់ស្រុតថ្មីៗ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា នេះ មានប្រវែង ៥០ម៉ែត្រ បាក់ចូលក្នុងដីប្រជាពលរដ្ឋ ប្រវែងប្រមាណជា ១៥ ទៅ ២០ម៉ែត្រ។

សូមបញ្ជាក់ថា ដើម្បី បញ្ជៀសការបាក់ស្រុតច្រាំងទន្លេនេះ បន្តទៀត ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជា មន្ទីរជំនាញ ក្នុងខេត្ត ក៏គ្រោងនឹងធ្វើការជួសជុល ឡើងវិញ នាពេលឆាប់ៗខាងមុខនេះ។

ប្រជាពលរដ្ឋ នៅក្នុងឃុំគៀនជ្រៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ប្រមុខរាជរដ្ឋាភិបាល ពិសេស អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ជួសជុលមាត់ព្រែកនេះ ឡើងវិញ ដើម្បី ទុកជាប្រយោជន៍រួម សម្រាប់ថ្ងៃអនាគត ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២២

ខេត្តកោះកុង៖មានការលើកឡើងថាគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ សម្រុកចូលតាមច្រកផ្លូវទឹក និងច្រកផ្លូវគោកទាំងយប់ទាំងថ្ងៃក្នុងខេត្តកោះកុង។

ប្រភពបានឱ្យដឹងថា ក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ និងច្រកគោកមក្នុងខេត្តកោះកុង ក្រោមការបើកដៃសហការជាប្រព័ន្ធ ប្រធានសាខាគយខេត្តកោះកុង និងបក្ខពួក។

ក្រុមឈ្មួញ​ និងអាជីវកររកស៊ីដឹកជញ្ជូនទំនិញចូលពីប្រទេសសៀម ឆ្លងកាត់ខេត្តកោះកុង បានលួចបង្ហើបឲ្យដឹងថា មេគយខេត្តកោះកុង បានឃុបឃុត ជាមួយក្រុមឈ្មួញធំៗ ដែលរកស៊ីនាំទំនិញមានសាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេសថៃ តាមច្រកកំពង់ផែ និងច្រកគោក ដោយមិនមានការទប់ស្កាត់ហើយករណីនេះធ្វើឲ្យបាត់បង់ចំណូលរដ្ឋយ៉ាងច្រើនផងដែរ។

ប្រភពបានបន្តថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ចំណីអាហារខូចគុណភាពយ៉ាងពេញបន្ទុក ត្រូវបានឈ្មួញនាំចូលពីប្រទេសសៀម យ៉ាងរលូនដោយគ្មានការឆែកឆេរ និងរឹតបន្ទឹងពីមន្ត្រីគយនឡើយ។

តាមការអះអាងពីមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបម្រើកាងារតាមច្រកប្រមូលពន្ធគយបានលួចបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់ ឬមិនគ្រប់ដែលនាំចូលពីប្រទេសសៀម មានដូចជា ស្រាបៀរជាច្រើនប្រភេទ ភេសជ្ជៈកំប៉ុង ឬដប គ្រឿងសំណង់ ទំនិញចាប់ហួយ និងគ្រឿងសំអាងការជាដើម។ ក្រៅពីមុខទំនិញខាងលើ ក៏ឈ្មួញមួយចំនួនអាចនាំម៉ូតូទំនើបៗ គេចពន្ធ គេចពន្ធចូលពីប្រទេសសៀម តាមខេត្តកោះកុង នេះផងដែរ។

សាខាគយខេត្តកោះកុង និងបក្ខពួកបានបើកដៃឲ្យឈ្មួញធំៗនាំចូលនូវទំនិញគេចពន្ធយ៉ាងរលូន ហើយមកគាបសង្កត់អាជីវករ និងឈ្មួញតូចៗ តាមតែទំនើងចិត្ត តាមការបង្កាប់បញ្ជា ដែលដឹកទំនិញឆ្លងកាត់តាមផ្លូវជាតិលេខ៤៨ បង់លុយចាប់ពី១០ម៉ឺនរៀល ឡើងទៅ, រថយន្តធំដឹកទំនិញត្រូវបង់លុយពី២០ម៉ឺនរៀល ឡើងទៅ បើមានទំនិញសំពីងសំពោងច្រើនត្រូវបង់លុយពី២៥ម៉ឺនរៀលឡើងទៅ ដោយ
ក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកោះកុង និងឆ្លងកាត់កុងត្រូលជជុះគយ ត្រង់ចំណុចឃុំអណ្តូងទឹក ស្រុកស្រែអំបិល គ្មាននរណាមួយហ៊ានតវ៉ា​នោះទេ គឹត្រូវតែបង់តាមការកំណត់របស់ពួកគេ។

​ក្រុមឈ្មួញ និងអាជីវករតូចតាចដែលទ្រាំនឹងទង្វើគាបសង្កត់ ជម្រិតទារលុយលើតុ ក្រោមតុ ពីមន្ត្រី និងភ្នាក់ងារគយក្រោមការគ្រប់គ្រងនៅខេត្តកោះកុង បានធ្វើការអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកគយកម្ពុជា មិនត្រូវមើលរំលងទៅលើមេសាខាគយខេត្តកោះកុងនេះឡើយ។

ជុំវិញការលើកឡើងបែបនេះ ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ tv online នៅពុំទាន់ទទួលបានការបំភ្លឺពីសាខាគយខេត្តកោះកុងនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ វិច្ឆិកា ២០២២

ខេត្តកោះកុង៖មានការលើកឡើងថា អ្នកបុគ្គលមួយចំនួន បានចាក់ដីលុបសមុទ្រ និងសង់សំណង់បានយ៉ាងរលូននៅស្រុកស្រែអំបិល។

ប្រជាពលរដ្ឋលើកឡើងថា អ្នកភូមិឋានៈ តូចទាបមិនហ៊ានដល់ម្លឹងទេ ប្រហែលអ្នកមានទ្រព្យ និងអំណាចអាចធ្វើបាន ដោយកាប់បំផ្លាញព្រៃកោងកាង ចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំ បានយ៉ាងរំភើយ មិនទាន់មានអាជ្ញាធរជំនាញ ពាក់ព័ន្ធ ចុះទៅទប់ស្កាត់ចាត់វិធានការនៅឡើយទេ។

ទីតាំង សំណង់ខាងលើ ស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

ជុំវិញករណីនេះ ភ្នាក់ងារ សៀមរាបប៉ុស្តិ៍ tv online អាចសុំពន្យល់ ពីលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បាននៅឡើយទេរហូតដល់ថ្ងៃទី ៦វិច្ឆិកានេះ។ ទោះជាយ៉ាងណាគេនៅពុំទាន់ឃើញ អាជ្ញាធរជំនាញពាក់ព័ន្ធឬម្ចាស់សំណង់ ចេញសេចក្ដីប្រកាសបំភ្លឺនៅឡើយទេ។។

សូមរំលឹកថា តាមអនុក្រឹតចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ដីចំណីឆ្នេរ និងពាមសមុទ្រ ត្រូវទុកចម្ងាយ ១០០ម៉ែត្រ (ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់ពាមសមុទ្រ ហើយប្រសិនបើមានផ្លូវសាធារណៈ ស្របឆ្នេរស្រាប់ ក៏គិតត្រឹមផ្លូវនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២២

ខេត្តសៀមរាប៖ឯកឧត្តមទៀ សីហាអភិបាលខេត្តសៀមរាប បានបង្ហោះរូបភាព តាមប្រព័ន្ធហ្វេសប៊ុកនិងសរសេរសំណេរ ដោយរៀបរាប់ពីគុណឪពុកបង្កើតចំពោះឯកឧត្តមជាកូន។

ក្នុងអត្ថបទអមដោយរូបភាពជាមួយឪពុកបង្កើតនិងលោកអ្នកម្ដាយ និងភរិយារួមនិងកូន បានបានបង្ហោះចែកចាយ នៅថ្ងៃសៅរ៍ ទី ៥ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ។

ឯកឧត្តមទៀ សីហា បានសរសេរយ៉ាងដូច្នេះថា៖
#ទម្រាំមានថ្ងៃនេះ 🙏🏻
ប៉ាតែងតែប្រាប់ថា មិននឹកស្មាន ក្រោយថ្ងែរំដោះ​ ៧​មករា​ ឆ្នាំ​១៩៧៩​ ប្រទេសខ្មែរយើមានការអភិវឌ្ឍបានប៉ុណ្ណឹងទេ។ បន្ទាប់ពីថ្ងៃរំដោះ ប៉ា
ត្រឹមតែស្រមៃឃើញ ក្មេងៗមានអាវស ពាក់ទៅសាលារៀនតែប៉ុណ្ណោះ តែមកដល់ពេលនេះ យើងមានសន្តិភាព យើងមានអ្វីៗគ្រប់យ៉ាង។

ឯកឧត្តមទៀ សីហា បានបន្តថា៖ ថ្ងៃនេះ ប៉ាមានអាយុ ៧៧ឆ្នាំហេីយ ប៉ាមានចៅ ៦នាក់។ ចៅៗប៉ាមានសំលៀកបំពាក់​សមរម្យ ទៅសាលារៀនហើយ មិនត្រឹមតែបានរៀនសាលារដ្ឋទេ មានទាំងសាលាឯកជន និងអន្តរជាតិថែមទៀតផង។

អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

#អរគុណប៉ា_ពិជ័យសេនា❤️

សូមបញ្ជាក់ថា ឪពុកបង្កើតរបស់ឯកឧត្តម ទៀ សីហា គឺសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងនោះក៏ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២២

ខេត្តមណ្ឌលគិរី៖នៅទីបំផុត លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានបញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធានដែនជំរកសត្វព្រៃ ស្រែពក ណាមលៀរ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាមន្ត្រីធម្មតា។

ការទម្លាក់តំណែង របស់លោក​ប៉ែត ភក្រ្តា នេះ ធ្វើឡើងតាមរបាយការណ៍ របស់អគ្គាធិការដ្ឋានក្រសួងបរិស្ថាន ដែលបានរកឃើញពីកំហុស ជាច្រើនរបស់ ប្រធានដែនជម្រកសត្វព្រៃ រូបនេះ ដែលបានរកឃើញថា បានប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងយកឥទ្ធិពល និងអំណាច ក្នុងមុខតំណែងរបស់ខ្លួនទៅប្រើគំរាមកំហែង និងបំពានសិទ្ធិប្រជាពលរដ្ឋ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ។

ក្នុងលិខិតរបស់លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានស្នើសុំ ឲ្យ អភិបាលខេត្តមណ្ឌលគិរី បញ្ជប់មុខតំណែងលោកប៉ែត ភក្រ្តា ពីប្រធានដែនជម្រកសត្វព្រៃស្រែពក ណាំលៀរ មកជាមន្រ្តីធម្មតា។

លោកសាយ សំអាល់ ក៏បានជាក់លោកប៉ែត ភក្ត្រាណ ត្រូវមានវត្តមាន រាល់ថ្ងៃរាល់ម៉ោងធ្វើការ និងត្រូវគោរពអនុវត្តច្បាប់ បទបញ្ជា គោលការណ៍ និងការណែនាំអប់រំរបស់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តផដែរ។ នេះបើយោងតាមលិខិតរបស់លោកសាយ សំអាល់ ផ្ញើជូនអភិបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពកម្មករ ៣នាក់ ចំពោះការបាត់បង់ ប្តី ឪពុក ជាទីស្រឡាញ់ ដែលបានស្លាប់ក្នុងហេតុការណ៍ មិននឹកស្មានដល់នេះ។

លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរជាពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ  ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ និងជួយដោះស្រាយទាន់ពេលវេលា  ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក   ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។

លោក អ៊ុន​ ចាន់ដា​ ក៏បានលើកទឹកចិត្ត ដល់ ក្រុមគ្រួសារសព ឲ្យខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ។ ចំពោះបងប្អូនរងគ្រោះ ដែលបានជាសះស្បើយ ចេញពីមន្ទីរពេទ្យ ក៏ត្រូវប្រុងប្រយ័ត្ន ក្នុងការហូបចុក ពិសេស ត្រូវខិតខំថែសុខភាពឲ្យបានល្អ ដើម្បីបំពេញការងារឲ្យបានប្រក្រតីឡើងវិញ។​

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មានមតិយ៉ាងដូច្នេះ
នៅសៀល​ថ្ងៃទី៣​ ខែវិច្ឆិកា​​ ឆ្នាំ​២០២២​នេះ​ ក្នុងឱកាស នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ផ្តល់ជូនដល់កម្មករធ្វេីការក្នុងចំការចេកបឹងកេត​ ស្រុកស្ទឹងត្រង់​ ចំនួន៦៩នាក់​ ដែលបានរងគ្រោះដោយសារពុលស្រា​ ស​ រហូត​ដល់​មាន​មនុស្ស​ចំនួន​ ៣នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​។

គួរ​បញ្ជាក់​ថា​ អំណោយដែលបានផ្តល់​ជូន កម្មកររងគ្រោះ ទាំង ៦៦នាក់ , ក្នុងម្នាក់ៗ ទទួលបាន :
– អង្ករ ៥០គក្រ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ១សម្រាប់, អាវយឺត ៦ និងថវិកា ២០ម៉ឺនរៀល។
– ផ្តល់ជូនគ្រួសារសពទាំង ៣នាក់ ក្នុង ១គ្រួសារ ទទួលបាន ÷ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស  ត្រីខ ២០កំប៉ុង ,  មី ២កេស និងបច្ច័យចូលបុណ្យ ចំនួន ១លានរៀល។ ដោយឡែក ក្រុមហ៊ុន ឡុងស្រេង ឧបត្ថម្ភជូន កម្មកររងគ្រោះទាំង ៦៦នាក់ ក្នុងម្នាក់ ៗ ៤០ម៉ឺនរៀល​។ និងកម្មករដែលបានស្លាប់ទាំង ៣នាក់ ក្នុង ១គ្រួសារសព ផ្តល់ជូនថវិកា ៤លានរៀល​ផងដែរ​។

គួរ​រំលឹក​ថា​ បេី​គិត​ត្រឹម​ថ្ងៃទី១ ខែវិច្ឆិកានេះ មានកម្មករចំការចេក ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​ ចំនួន ៣នាក់ បានស្លាប់​បាត់បង់​ជីវិត​ ខណៈ​កម្មករ​ ចំនួន​ ៦៩នាក់ ត្រូវបានសង្ស័យថាពុលស្រា ស បន្ទាប់ពីមានអាការៈ វិលមុខ អស់កម្លាំង ពិបាកដកដង្ហើម ឈឺទ្រូង និងស្រវាំងភ្នែក ហើយត្រូវបញ្ជួនមកសង្រ្គោះ នៅមន្ទីរពេទ្យ ជាបន្តបន្ទាប់។​

ដោយជនរងគ្រោះទាំង ៣នាក់ បានស្លាប់ នៅតាមផ្លូវ ពេលបញ្ជួនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត​ រួមមាន ១. ឈ្មោះ ឡ លន់ អាយុ ៥៤ឆ្នាំ បានស្លាប់កាលពីថ្ងៃទី២៥ ខែតុលា។ ទី២. ឈ្មោះ មិល ប៉ុ អាយុ ៤៥ឆ្នាំ បានស្លាប់នៅថ្ងៃទី២៦ ខែតុលា និងទី ៣. ឈ្មោះ ស៊ុំ សុខហ៊ីម អាយុ ៤៦ឆ្នាំ បានស្លាប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២២​ នេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមការងារបច្ចេកទេស ដែលកំពុងសាងសង់វិមានឯករាជ្យ ត្រូវស្ថាបនា ឲ្យបានរួចរាល់នៅត្រឹមថ្ងៃទី៥ ខែវិច្ឆិកា នេះ។

លោកអ៊ុន ចាន់ដា ថាការបញ្ចប់ការសាងសង់នេះដើម្បី សម្អាតត្រៀមរៀបចំ ប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ២០២២ ហើយ ដាក់សម្ភោធនាថ្ងៃនោះតែម្ដង។

លោកណែនាំបែបនេះ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ វិមានឯករាជ្យ នៅក្រុងកំពង់ចាម នៅថ្ងៃអង្គារម្សិលមិញ។

អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា ការកសាង វិមានឯករាជ្យ នេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បី រំលេចនូវស្នាព្រះហស្ត ជាប្រវត្តិសាស្រ្ត នៃការអបអរសាទរ បុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្តម សី ហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣។

លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រៅពីនោះ ការកសាងសង់សំណង់ ប្រវត្តិសាស្ត្រនេះ ក៏ ជាផ្នែកមួយ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាកូនចៅនៅជំនាន់ ក្រោយៗ។ ទន្ទឹមគ្នានោះ សំណង់ វិមានឯករាជ្យ នេះ ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់ សោភ័ណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពេលមកទស្សនា កំសាន្ត ក្នុងទឹកដីខេត្តកំពង់ចាម ក៏ដូចជាការចូលរួមប្រលងប្រណាំង ចលនា ទីក្រុងស្អាត នាឆ្នាំបន្ត បន្ទាប់ខាងមុខផងដែរ។

អភិបាលខេត្តបានបញ្ជាក់ថា ផ្អែកតាមផែនការសាងសង់ គម្រោងនេះ គឺចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដែលគ្រោងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី៩ វិច្ឆិកា នៃកា រប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ យើងនឹងយកថ្ងៃនោះ ដើម្បីដា ក់សម្ពោធនូវសមិទ្ធផលតែម្ដង។

គួរកត់សម្គាល់ថា ទីតាំងដែលអាជ្ញាធរ សម្រេចសាងសង់ វិមានឯករាជ្យនេះ គឺស្ថិតនៅចំណុចផ្លូវ កៅស៊ូ ខាងមុខច្រកចូលទៅសាលាគរុកោសល្យ ខេត្តកំពង់ចាម។ ជាមួយគ្នានោះ អាជ្ញាធរ ក៏បាន សាងសង់ពង្រីកផ្លូវឲ្យធំទូលាយ នៅចំណុចរង្វង់មូលជុំវិញ វិមានឯករាជ្យ នេះ រួមទាំងការពង្រីកផ្លូវ បន្ថែម ចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតទៅដល់ចំណុចទន្លេអុំ និងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវជុំវិញ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២២

ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា គិតមក ដល់ពេលនេះ គឺមានរយៈពេល២០ឆ្នាំហើយ ដែលលោកបានជួយទំនុកបម្រុងដល់កុមារពិការ ភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ដោយបានរៀបចំ ពិធីជួបជុំគ្នានេះឡើងក្នុង១ឆ្នាំ២ដង រួមជាមួយការគៀងគរ ដល់សប្បុរសជននានា ដើម្បីជួយផ្គត់ផ្គង់ ដល់ការរៀនសូត្ររបស់ក្មួយៗ ប្រកបដោយភាពជោគជ័យ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ទៀតថា ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដោយបានឃើញក្មួយៗ មួយចំនួនទទួលបាន ភាពជោគជ័យ ហើយបានចេញទៅធ្វើការងារផ្សេងៗ និងបើកមុខរបរទទួលទាន ព្រមទាំងមាន ក្រុមគ្រួសារ និងមានសុភមង្គលល្អ ដោយកន្លងមកក្រសួងព័ត៌មាន ក៏បានទទួលក្មួយៗ មួយចំនួននៅខេត្តបាត់ដំបង និងមួយចំនួននៅខេត្តកំពង់ចាម ឲ្យចូលបម្រើការងារផងដែរ។

រដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់ក្មួយៗទាំងអស់ ឲ្យរួបរួមសាមគ្គីគ្នា និងចេះ ជួយគ្នាទៅវិញទៅមកក្នុងការរៀនសូត្រ ជាពិសេសត្រូវីស្តាប់គ្រូបង្រៀន និងគោរពវិន័យសាលា ឲ្យបានខ្ជាប់ខ្ជួន តាំងពីនៅតូចរហូតដល់ធំពេញវ័យ និងឈានទៅដល់ទទួលបានភាពជោគជ័យ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកុមារកំព្រា ពិការភ្នែក គរថ្លង់ និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

គួរបញ្ជាក់ថា សិស្សពិការភ្នែក និងគម្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម សរុបចំនួន ១៨០នាក់ ក្នុងក្នុងនោះនោះបុគ្គលិក និងគ្រូ មានមានចំនួនចំនួន ៣៨នាក់។ ចំពោះចំពោះមណ្ឌលកុមារកំព ខេត្តកំពង់ចាម មានសិស្ស ចំនួន ៦៣នាក់ និងបុគ្គលិកសរុប ១២នាក់។ ដោយឯកឧត្តមរដ្ឋមន្តី ក្រសួងព័ត៌មាន និងលោកជំទាវ បានរៀបចំពិធិសំណេះ សំណាល២ដង ក្នុង១ឆ្នាំ ដែលមានរៀបចំ អាហារថ្ងៃត្រង់ រួមនឹងសម្ភារសិក្សា សម្លៀកបំពាក់ ផ្តល់ជាថវិកាសម្រាប់សិស្ស និងគ្រូ ផ្តល់សម្ភារៈ ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ទ្រទ្រង់សាលា ព្រមទាំងបានផ្ដល់ជាអង្ករ ប្រចាំខែ ហើយក៏បានឧបត្ថម្ភ ឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេង សម្លៀកបំពាក់របាំ សម្ភារជំនួយ ដល់ការបង្រៀន និងរៀន កំព្យូទ័រលើតុ និងកំព្យូទ័រយួរដៃ ម៉ាស៊ីនថតសម្លេងសម្រាប់សិស្សរៀ ននៅសាកលវិទ្យាល័យ ផងដែរ៕SR

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page210 Page211 Page212 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×