ទីតាំងស្តុកធ្យូងជាង១០០តោន នៅក្រោយផ្សារលើធំថ្មីខេត្តសៀមរាបត្រូវបានបង្ក្រាប

ទីតាំងស្តុកធ្យូង ជាង១០០តោន នៅក្រោយផ្សារលើធំថ្មីខេត្តសៀមរាបត្រូវបានបង្ក្រាប ខេត្តសៀមរាប៖ទីតាំងស្តុកធ្យូងជាង១០០តោនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាបនិងរឹបអូសយកទៅអនុវត្តតាមនីតិវិធីច្បាប់។ ការបង្ក្រាបបានធ្វើឡើង នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប រួមជាមួយកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប។ សមត្ថកិច្ចបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកនេះថា ការបង្ក្រាបធ្យូង នៅទីតាំងស្តុកធ្យូង មានចំនួន ៥,០១៨ការ៉ុង ស្មើនឹង ១០០,៣៦០គីឡូក្រាម ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (គ្មានលិខិអនុញ្ញាត) ដែលមានម្ចាស់ឈ្មោះ ស៊ង វាសនា ភេទប្រុស អាយុ៦០ឆ្នាំ និងជាម្ចាស់តែមួយនៅទីតាំងស្តុកអុសចម្រុះ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានអុសចម្រុះ សរុបចំនួន ២៥៥.៤៧៥ស្ទែរ (មានច្បាប់អនុញ្ញាត)ផងដែរ។ សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះកម្លាំងចម្រុះបានចាប់យកវត្ថុតាង៖ ធ្យូងចំនួន៥,០១៨ ការ៉ុង បញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធី អនុលោមតាមច្បាប់ស្តីពីព្រៃឈើ។ សូមបញ្ជាក់ថាគេតែងតែសង្កេតឃើញកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប ដែលមាន ឧត្តមសេនីយ៍ ត្រី សឿន សេន ស្នងការរងទទួលផែន តែងតែធ្វើការចុះបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ខណៈជំនាញរដ្ឋបាលព្រៃឈើមិនទាន់មានសកម្មភាព៕SRP

ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលានៅខេត្តសៀមរាប ជំរុញវិស័យទេសចរណ៍ប្រកបដោយចីរភាព

រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា  នៅថ្ងៃម្សិលមិញ បានរៀបចំ សិក្ខាសាលាស្តីពីការស្តារឡើងវិញនៃទេសចរណ៍មេគង្គ-ឡានឆាង និងផែនការសកម្មភាពធន់ ឆ្នាំ២០២៦-២០៣០ នៅខេត្តសៀមរាប ក្រោមប្រធានបទស្នូល៖ “ការចូលរួមរបស់ទូតទេសចរណ៍វ័យក្មេងមេគង្គ-ឡានឆាង” ដែលមានគោលបំណងចម្បងក្នុងការចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមឯកអគ្គរដ្ឋទូតទេសចរណ៍យុវជននៃតំបន់មេគង្គ-ឡានឆាង ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី។ ‎ ‎លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានេះជាយន្តការសម្រាប់វេទិកាផ្លាស់ប្តូរ ដែលផ្ដល់ឱកាសចែករំលែកចំណេះដឹងសំខាន់ៗ បណ្តុះភាពជាដៃគូដ៏មានអត្ថន័យ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។ លោកជឿជាក់ថាលទ្ធផលនៃសិក្ខាសាលានឹងក្លាយជាផ្លែផ្កា និងមានប្រយោជន៍ រួមចំណែកដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃវិស័យទេសចរណ៍នៅក្នុងតំបន់ទាំងមូល។ ‎ ‎ថ្លែងក្នុងពិធីបើក ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជា ឱកាសដ៏សំខាន់ ដែលនឹងជួយតំបន់មេគង្គ-ឡានឆាង ឆ្ពោះទៅរកវិស័យទេសចរណ៍ដែលមាន ភាពធន់នៃការតភ្ជាប់ទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង និងត្រៀមខ្លួនសម្រាប់អនាគតមួយដែលបើកចំហ និងរឹងមាំជាងមុន។ ‎ ‎ឯកឧត្តមបានបន្តថា វឌ្ឍនភាពនៃកម្មវិធី “Youth Tourism Ambassadors” បានបង្ហាញឱ្យឃើញថា នៅពេលដែលយុវជនត្រូវបានផ្តល់កន្លែង និងការគាំទ្រត្រឹមត្រូវ ពួកគេអាចចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍តំបន់របស់យើង។

សម្ដេចធិបតីហ៊ុន ម៉ាណែត តែងតាំងលោក ធិម សេរីវុឌ្ឍ ជាប្រធានមន្ទីរទេសចរណ៍សៀមរាប

ខេត្តសៀមរាប៖សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ធិម សេរីវុឌ្ឍ ជាប្រធានមន្ទីរទេសចរណ៍សៀមរាប នៃក្រសួងទេសចរណ៍៕SRP

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥, បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំង អាកាសយានដ្ឋានអន្តរជាតិតេជោ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្ដេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។ សម្តេចបវរធិបតី

ម្ចាស់ឈើ មន្ត្រីចុះចាប់ឈើរបស់ខ្លួនហើយនៅសើចបានទៀត!

ខេត្តសៀមរាប៖ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី សឿន សេន បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាកម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី របស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះត្រួតពិនិត្យការធ្វើសន្និធិឈើមូលចម្រុះ។ ការចុះបង្ក្រាបនៅថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅដីឡូត៌មួយកន្លៃងនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានម្ចាស់ឈ្មោះ សាយ មេសា អាយុ ៥៥ឆ្នាំ។ លោកឧត្តមសេនីយ៍ត្រី សឿន សេន បានបន្តថា ប្រតិបត្តិការ បង្ក្រាបនេះកម្លាំងចម្រុះ បានធ្វើចំណាត់ការ៖ ចាប់យកឈើមូលចម្រុះលេខ១ (ផ្ចឹក សុក្រំ ឈ្លីក ក្រឡាញ់ កកោះ ) ចំនួន៤៩ដើម ស្មើ ៧ ម៉ែត្រត្រីគុណ ៨៩៧ គ្មានច្បាប់អនុញ្ញាតពីមន្រ្តីជំនាញ ដើម្បីអនុវត្តតាមនីតិវិធីតាមច្បាប់ ស្តីពីព្រៃឈើ៕SRP

អាជ្ញាធរខេត្ដសៀមរាប អំពាវនាវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់

អាជ្ញាធរខេត្ដសៀមរាប អំពាវនាវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ ខេត្តសៀមរាប៖អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅព្រឹកមិញនេះ បានចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ ចែកមួកសុវត្ថិភាព និងចងបដាពាក្យស្លោក អប់រំអំពីសុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវជាតិ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិក ជាទីស្រលាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។ លោកបានបន្ដថា គោលបំណងសំខាន់បំផុត នៃសកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវ ទាំងឡាយឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។ លោក លឿម រស្មី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប

ទីតាំងសិប្បកម្មឈើនៅខេត្តសៀមរាប របស់ឈ្មោះ សុខ ឆេងហ៊ុយ ត្រូវបានបង្ក្រាប

ខេត្តសៀមរាប៖ទីតាំងកែច្នៃឈើដោយខុសច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបការពាររសៀលថ្ងៃម្សិលមិញ។ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីសឿន សេន បានបញ្ជាក់ប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃសុក្រនេះថា ការបង្រ្កាបបទល្មើសព្រៃឈើ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤:៣០ រសៀល ដោយផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្រ្តីខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំនិងសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រីសឿន សេន បានបន្តថា ការចុះបង្រ្កាបការនាំចូល និងធ្វើសន្និធិឈើចម្រុះគ្មានច្បាប់អនុញ្ញាត នៅក្នុងរោងសិប្បកម្មដែលមានម្ចាស់ឈ្មោះ សុខ ឆេងហ៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំ ស្ថិតនៅភូមិគោកឆ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បើតាមលោកឧត្តមសេនីយ៍ត្រីសឿន សេន ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានចាប់យកវត្ថុតាង៖-ឈើ ចម្រុះ ចំនួន ១៨៤ដុំ (កំពុងធ្វើការរាប់បែងចែកប្រភេទឈើ)។ វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើ៕SRP

ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៣លាននាក់ រយៈពេល៨ខែ

ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរជាង ៣លាននាក់ រយៈពេល៨ខែ ក្នុងកិច្ចប្រជុំពិភាក្សាផ្ដល់របាយការណ៍ ស្ដីពីវឌ្ឍនភាពការងារអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្ដសៀមរាប រយៈពេល៩ខែ ឆ្នាំ២០២៥ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៨ខែ កន្លងទៅ ខេត្ដសៀមរាប ទទួលបានភ្ញៀវទេសចរសរុប ៣ ១១៧ ៧៥៤នាក់ កើនឡើង ៤៥.៧៧ភាគរយ  ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានចំនួន ២ ១៣៨ ៨៥៧នាក់។ លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ទីផ្សារទេសចរណ៍ទាំង១០ មកកាន់ខេត្ដសៀមរាប ភ្ញៀវទេសចរអន្ដរជាតិ ដែលមកច្រើនជាងគេ គឺសហរដ្ឋអាមេរិក មានចំនួន ៧៤ ៤៩២នាក់, អង់គ្លេស ៦៣ ៥៥៧នាក់, បារាំង ៦០ ៥៨១នាក់, ចិន ៥៧ ៧៤៦នាក់, កូរ៉េខាងត្បូង

សម្ដេចតេជោហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក

សម្ដេចតេជោហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក “ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។ ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ ដែលចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F

អាជ្ញាធរខេត្តសៀមរាបជម្រុញឲ្យមន្ត្រីជំនាញបង្កើនការគ្រប់គ្រងរោងសិប្បកម្ម រោងសន្និធិនិងឡមានច្បាប់អនុញ្ញាតប្រើប្រាស់ផលអនុផលព្រៃឈើមានប្រភពច្បាស់លាស់

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនិងព្រៃឈើក្នុងខេត្តសៀមរាប នាព្រឹកមិញនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ណែនាំនិងជម្រុញឲ្យមន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងមន្ទីរបរិស្ថាន ត្រូវបង្កើនការគ្រប់គ្រងរោងសិប្បកម្ម រោងសន្និធិនិងឡដែលមានច្បាប់អនុញ្ញាតប្រើប្រាស់ផលអនុផលព្រៃឈើមានប្រភពច្បាស់លាស់និងមានច្បាប់អនុញ្ញាត ហើយត្រូវបន្តកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពក្រុងស្រុក និងស្ថាប័នអយ្យការសាលាដំបូងខេត្តសៀមរាប ដើម្បីទប់ស្កាត់ តាមដានស្រាវជ្រាវនិងបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ និងដីព្រៃឈើ ឲ្យបានទាន់ពេលវេលា .ត្រូវជម្រុញការផ្សព្វផ្សាយពីអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធលើការបង្កើតឡធ្យូងនិងកាប់បំផ្លាញព្រៃឈើ ហើយត្រូវមានវិធានការចំពោះពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់ដែលបន្តចូលអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ និងត្រូវចូលរួមសហការទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិផងដែរ។ លោកអភិបាលរងខេត្តបានបន្ថែមទៀតថា ការកាប់ទន្ទ្រានព្រៃយកដី និងការកាប់ឈើដឹកជញ្ជូនខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅតែកើតមានជាពិសេសការទន្ទ្រានដីក្នុងតំបន់ការពារ តំបន់ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ។ ក្នុងបរិបទនេះ យើងត្រូវរួមគ្នាស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការទន្ទ្រានព្រៃយកដី។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវសហការគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យបានការដឹកជញ្ជូនឈើខុសច្បាប់ទោះរូបភាពណាក៏ដោយម្យ៉ាងទៀតការដឹកជញ្ជូនពីខេត្តផ្សេងឆ្លងកាត់ខេត្តសៀមរាបក៏បញ្ហាដែលកើតមានឡើងផងដែរ ដូចនេះសូមសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបឱ្យបាន។ នៅក្នុងបទបង្ហាញរបស់ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដែលបានបង្ហាញអំពីទិន្នន័យឡធ្យូង រោងសន្និធិឈើ និងមុខសញ្ញាជនល្មើសកាប់និងដឹកជញ្ជូនឈើ នៅក្នុងឆ្នាំ២០២៥នេះ បានបញ្ជាក់ថាបច្ចុប្បន្ននេះ សហគមន៍ព្រៃឈើមានចំនួន៥៩កន្លែង នៅលើផ្ទៃដី១៨,៧៤៣ហិកតា៤០៥ .ការគ្រប់គ្រងរោងសិប្បកម្ម រោងសន្និធិនិងទីតាំងលក់គ្រឿងសង្ហារឹម(ដែលមានច្បាប់អនុញ្ញាត)គឺសរុបមានរោងសិប្បកម្ម ១៤កន្លែង.រោងសន្និធិ១៤កន្លែង និងគ្រឿងសង្ហារឹមមានចំនួន៣១កន្លែង ហើយរោងសិប្បកម្មខ្លះបានប្រើប្រាស់ឈើដែលបានទិញពី រោងសន្និធិនៅរាជធានីភ្នំពេញ និងរោងសន្និធិខ្លះដាក់តាំងលក់គ្រឿងសំណង់ ជាមួយផលអនុផលព្រៃឈើ ប្រមទាំងមាទីតាំងលក់គ្រឿងសង្ហារឹមខ្លះបានទិញគ្រឿងសង្ហារឹមពីខេត្តផ្សេងៗយកមកដុសខាត់លាបនិងលក់បន្តឲ្យអ្នកប្រើប្រាស់។