ខេត្តសៀមរាប៖បុរសម្នាក់យកទ្រូទៅដាក់ធ្នោះនៅទំនប់ បានលង់ទឹកស្លាប់។
ហេតុការណ៍បានកើតឡើង នៅស្រុកអង្គរជុំ ថ្ងៃទីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ចំណុចភូមិរំដួលថ្មី ឃុំដូនពេង ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ ឈិន ឈឿត ភេទប្រុស អាយុ៦១ ឆ្នាំ៕ដោយនាគខៀវ
ខេត្តសៀមរាប៖បុរសម្នាក់យកទ្រូទៅដាក់ធ្នោះនៅទំនប់ បានលង់ទឹកស្លាប់។
ហេតុការណ៍បានកើតឡើង នៅស្រុកអង្គរជុំ ថ្ងៃទីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ចំណុចភូមិរំដួលថ្មី ឃុំដូនពេង ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ ឈិន ឈឿត ភេទប្រុស អាយុ៦១ ឆ្នាំ៕ដោយនាគខៀវ
នារីម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ រវាងរថយន្តនិងម៉ូតូ បញ្ច្រាសទិសគ្នា។
ហេតុការណ៍បានកើតឡើង នៅម៉ោង១៧និង១៥នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិ ជ្រៃសីមា ឃុំជាខ្លាំង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចខេត្តព្រៃវែងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចណ៍ នេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក (បើកគេចខ្លួនបាត់) បានទៅបុកម៉ូតូC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង ១Q-៩៦៣៥ ដែលបើកបរឈ្មោះ ព្រំ ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃតាណាន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ (បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ)។
សមត្ថកិច្ចដដែលបន្តថា ករណី មូលហេតុ អ្នករថយន្តបើកបំពានគន្លងទៅបុកម៉ូតូតែម្ដង។ បច្ចុប្បន្ន រថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ ឯ ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជាខ្លាំង។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ
ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទ អំពើលួច (ទូរស័ព្ទ និងលុយ)។
ហេតុការណ៍លួចនៅចំណុចដីឡូតិ៍អក្សរx តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
ការបង្ក្រាបធ្វើឡើងនៅរសៀល ថ្ងៃ០២ ខែសីហា ឆ្នាំ២០២៣ ចំណុចដីឡូតិ៍ អក្សរ W ដោយកម្លាំងកងរាជអាវុធហត្ថស្រុកបន្ទាយស្រី សហការជាមួយកម្លាំងផែនព្រហ្មទណ្ឌ នៃអធិដ្ឋាននគរបាលស្រុកបន្ទាយស្រី និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរុនតាឯក។
ជនសង្ស័យ ឈ្មោះ ព្រុំ វ៉ូរ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិក្បាលដំរី ឃុំពង្រ លើស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើក ករណីអំពើលួច )។
សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថា ជនសង្ស័យរូបនេះ បានលួចលុយនិងទូរស័ព្ទ របស់អ្នកលក់បន្លែត្រីសាច់ ដោយយកទូរស័ព្ទម៉ាក oppo ចំនួន២គ្រឿងនិងលុយចំនួន៥០០០០៛ ( ប្រាំម៉ឺនរៀល )។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព ថាខ្លួនពិតជាបានធ្វើសកម្មភាព លួចទូរស័ព្ទ និងលុយ របស់ជនរងគ្រោះ ពិតប្រាកដមែន ពីព្រោះរូបខ្លួន ឃើញម្ចាស់ដេកលក់ ឱកាសល្អ ក៏លួចយកតែម្តង។ បច្ចុប្បន្ននរគបាលស្រុកកសាងសំណុំរឿង បញ្ជូនដើម្បីចាត់ការនីតិវិធី៕ដោយនាគខៀវ
ខេត្តសៀមរាប៖ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ជនជាតិចិនមួយរូបបានស្លាប់ដោយសារដួលក្នុងបន្ទប់ទឹក។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅចំណុចព្រលានយន្តហោះថ្មី ស្ថិតនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម។
មន្ត្រីបាននិយាយទៀតថា ជនរងគ្រោះ ឈ្មោះGUAN XINGUO ភេទប្រុស អាយុ៥១ឆ្នាំ (ជនជាតិចិន ជាជាង ធ្វើពិដាន ក្នុងអាគាព្រលានយន្តហោះថ្មី)។ ករណីនេះមន្ត្រីបញ្ជាក់ថា មូលហេតុ សាកសព មានប្រវត្តជម្ងឺឡើងឈាម លេបថ្នាំងជាប្រចាំ។
មន្ត្រីបានបញ្ជាក់ទៀតថា តាមការធ្វើ កោសល្យវិច័យ និងពិនិត្យ កន្លែងកើតហេតុ របស់ក្រុមកោសល្យវិច្ច័យដែលដឹកនាំដោយលោកយិន យូឡាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ឃើញថា សាកសពពិតជាស្លាប់ ដោយសាឡើងឈាម ដួលប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទ័ណ្ឌឡើយ។
សូមបញ្ជាក់ថា ករណីនេះ កើតហេតុ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ករណីនេះគ្រូពេទ្យបានទៅពិនិត្យ ឃើញថា ជនរងគ្រោះបានស្លាប់ នៅកន្លែងកើតហេតុ តែដោយមានការស្នើរសុំពីមេការជនជាតិចិន អោយដឹកសាកសព ទៅសង្គ្រោះនៅពេទ្យបង្អែកស្រុកបន្ថែមទៀត ព្រោះមិនទាន់អស់ចិត្ត។ លុះដឹកសាកសពដល់ពេទ្យបង្អែកស្រុក គ្រូពេទ្យបានពិនិត្យទៀត នៅម៉ោង១៩និង៣០នាទី ដោយបញ្ជាក់ថា សាកសពបានស្លាប់ប្រាកដមែន ហើយមេការជនជាតិចិន បានទៅរាយការណ៍ប៉ូលិសស្រុក លុះម៉ោង១០.០០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ទើបក្រុមកោសល្យវិច័យ មកធ្វើកោសល្យវិច័យ និងពិនិត្យកន្លែងកើតហេតុ ដែលដឹកនាំដោយលោកព្រះរាជអាជ្ញារង។
បញ្ជាក់សាកសព ត្រូវប៉ូលិសអន្តោប្រវេសន៍ខេត្តបញ្ជូនទៅស្ថានទូតចិននៅភ្នំពេញ៕ដោយនាគខៀវ
ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូល្បឿនលឿនទៅបុកនិងបង្គោលស្ពាន។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង១៩និង៤៥នាទី នៅចំណុចផ្លូវកោងស្ពានអន្លុង( ហៅស្ពានឆេះ ) ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ។
តាមរបាយការណ៍របស់អធិការនគរបាលស្រុកអង្គរធំ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបានបង្ហាញថាករណីគ្រោះថ្នាក់ចរាចរណ៍ នេះបង្កឡើងដោយខ្លួនឯងបើកបរក្នុងល្បឿនលឿន បុកបង្គោលស្ពាន បណ្តាលអោយស្លាប់តែម្ដង។
របាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះ ផាន់ ផល អាយុ៤១ ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ បើបរម៉ូតូម៉ាកហុងដាឌ្រីមស៑េរីឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AI 4770 លេខតួ លេខម៉ាសុីន ME-5707217 បើកបរម្នាក់ឯងក្នុងទិសដៅ ពីជើងទៅត្បូង មានស្ថានភាពស្រវឹង ក្នុងល្បឿនលឿន ដល់កន្លែងកើតហេតុចំណុចផ្លូវកោងជាប់គល់ស្ពានអន្លុង បានរេចង្កូតទៅឆ្វេងបណ្តាលអោយបុកបង្គោល ប្រាប់ទិសចរាចរណ៍ បាក់អស់២ បង្គោល ហើយជ្រុលទៅបុកក្បាលបង្កាន់ដៃស្ពានបណ្តាលអោយបែកលលាដ៏ក្បាលស្លាប់ភ្លាមៗ ហើយម៉ូតូខ្ទេចផងដែរ។
របាយការណ៍បញ្ជាក់ថា កម្លាំងជំនាញចរាចរណ៍ស្រុក បានចុះសហការ ជាមួយកម្លាំងប៉ុស្ដិ៍លាងដៃ ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដោយសហការជាមួយជាសមាជិក ក្រុមប្រឹក្សាឃុំលាងដៃ មេភូមិត្រពាំងស្វាយ បានធ្វើកំណត់ហេតុ ប្រគល់សាកសពអោយទៅប្រពន្ធនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយនាគខៀវ
លោកគ្រូពេទ្យម្នាក់បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុក និងម៉ូតូក្នុងទិសដៅស្របទិសគ្នា។
ហេតុការណ៍បានកើតឡើង វេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត (ជាងសុី) ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ អ្នករងគ្រោះ ទី១ ឈ្មោះ មាស ពិសី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរគ្រូពេទ្យ ទីលំនៅបច្ចុប្បន្ននៅភូមិ ចំការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បើកបរម៉ូតូម៉ាកស្កុបពី ពណ៌ស,ពាក់ ផ្លាកលេខ ព្រះវិហារ 1D-7141 ( រងរបួសក្បាលធ្ងន់)
ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក១៦មករា និងបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងបានស្លាប់បាត់បង់ជីវិត ទិសដៅពីជើង ទៅត្បូងបើកបរពីខាងក្រោយ។
ចំណែកទី២ ២ឈ្មោះ ឈឹម សាវង្ស ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ (រង របួសស្រាល ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យ១៦មករា)។ បើកបរម៉ូតូម៉ាក សង់កូរ៉េពណ៌ក្រហម ស្លាកលេខ ព្រះវិហារ1A-4128 (ទិសដៅ ពីជើងមកត្បូង ហើយបត់ធ្វេងមកទិសខាងកើត)។
សមត្ថកិច្ចបានបន្តថា វត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដើម្បីធ្វើការស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី៕ដោយនាគខៀវ
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកទឹកចិត្ត និងជំរុញដល់រដ្ឋបាល ក្រុងបាត់ដំបង ឱ្យបង្កើតនូវវេទិកាសាធារណៈ ក្នុងការផ្សព្វផ្សាយ ពីដំណើរការក្នុងការគ្រប់គ្រងសំរាម និងការបែងចែកកាកសំណល់ ដល់សាធារណជន នៅតាមមូលដ្ឋាន និងជាពិសេសនៅតាមផ្សារផងដែរ។
លោកសុខ លូ ប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង ពាក់ព័ន្ធនឹងការងារគ្រប់គ្រងសំរាម នៅក្រុងបាត់ដំបង នៅថ្ងៃចន្ទ ម្សិលមិញ។
នៅក្នុងកិច្ចប្រជុំ លោក សុខ លូ បានមានប្រសាសន៍ថា បញ្ហាការគ្រប់គ្រងសំរាម នៅក្នុងខេត្តបាត់ដំបង កាលពីមុនពិតជាមានលក្ខណៈពិបាកណាស់ ដោយសារតែកាលពីមុន ខេត្តបាត់ដំបង ពុំមានក្រុមហ៊ុនសហការ ក្នុងការគ្រប់គ្រងសំរាម នៅឡើយ និងបង្ករឱ្យប៉ះពាល់ដល់បរិស្ថាន ព្រមទាំងសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន។
លោកសុខ លូ មានប្រសាសន៍បន្តទៀតថា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ រដ្ឋបាលក្រុងបាត់ដំបងមានដៃគូសហការ ជាមួយក្រុមហ៊ុនសំរាម ក្នុងការគ្រប់គ្រងសេវាដឹកជញ្ជូនសំរាម នៅតាមគេហដ្ឋានរបស់ប្រជាជន ដែលធ្វើឱ្យប្រជាជន នៅក្នុងក្រុងបាត់ដំបង មានសេចក្ដីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចាប់តាំងពីមានសេវាកម្ម នេះមក និងការគ្រប់គ្រងសំរាម នៅក្នុងក្រុងបាត់ដំបងមានរបៀបរៀបរយល្អជាងមុន។
លោកមានប្រសាសន៍ទៀតថា បញ្ហាប្រឈមនៅក្នុងក្រុងបាត់ដំបង គឺទាក់ទងទៅនឹងកាលវិភាគនៃការប្រមូលសំរាម ពោលគឺមិនសូវទៀងទាត់ និងជាក់លាក់នៅឡើយ ជាហេតុធ្វើឲ្យមានការប្រមូលយកសំរាមមិនបានគ្រប់ជ្រុងជ្រោយ ដូចនះ ក្រុមហ៊ុនសហការត្រូវរៀបនូវកាលវិភាគឱ្យបានច្បាស់លាស់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការញែក វិចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយនូវបញ្ហាក្លិនស្អុយដែលកើតចេញពីសំរាមដែលរលួយ។
លោកមានប្រសាសន៍បន្តទៀតថា ចំពោះតម្លៃវិញ គឺត្រូវកំណត់ឱ្យបានសាកសមចំពោះអាជីវកម្មនីមួយៗដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាង ផ្ទះអាជីវកម្ម និងលំនៅដ្ឋានជាដើម ដោយដាក់តម្លៃនៅក្នុងកម្រិតមួយដែលពួកគាត់អាចទទួលយកបាន៕ដោយនាគខៀវ
នគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ និងនគរបាលស្រុកស្អាង នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ ឈ្មោះ ជក់ រ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ ពីបទរំលោភសេពសន្ថវៈ។
ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៣ នៅត្រង់ភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកបាទី បានឲ្យដឹងថា នៅថ្ងៃ សុក្រ ទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី បានទទួលពាក្យបណ្តឹង របស់ឈ្មោះ ស.. ព..ជ ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅនៅឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ប្តឹងពីឈ្មោះ ជក់ រ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ (ត្រូវជាប្តី) ថា កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង៦ និង ៣០ នាទី ឈ្មោះ ជក់ រ៉ា បានធ្វើសកម្មភាពចាប់បង្ខំឲ្យឈ្មោះ ជ.. ស..ម . ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូនស្រីបង្កើត) បៀមប្រដាប់ភេទ និងយកប្រដាប់ភេទញាត់ក្នុងប្រដាប់ភេទរបស់ឈ្មោះ ជក់ ស្រីមាស ជាច្រើនលើក ប៉ុន្តែមិនបានសម្រេច។
ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ច បានទៅអញ្ជើញជនសង្ស័យមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសូរភី ប៉ុន្តែជនសង្ស័យរត់គេចខ្លួន រហូតឈានដល់ការឃាត់ខ្លួននៅថ្ងៃម្សិលមិញ យកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ដោយនាគខៀវ
នគរបាលបាននិយាយថា យ៉ាងហោចណាស់ជនជាតិ វៀតណាម ១១នាក់ ដែលជាជនសង្ស័យពាក់ព័ន្ធនឹងការធ្វើឃាតដោយបាញ់សម្លាប់ បុរសជនបរទេសម្នាក់ទាំងកណ្ដាលថ្ងៃ នៅបឹងកេងកង ពេលនេះត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ពេលនេះ ជនសង្ស័យកំពុងស្ថិតក្នុងការសាកសួរដោយជំនាញនៅក្រសួងមហាផ្ទៃ។
មន្រ្តីនគរបាលបានប្រាប់ថា ក្រោយករណីឃាតកម្មកើតឡើង នគរបាលបានបើកការស៊ើបអង្កេត រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ បាន១១នាក់ កាលពីម៉ោងជាង២រសៀល ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់ចំណុចសណ្ឋាគារសូផៃ ទល់មុខនិងផ្សារហេងលី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សូមបញ្ជាក់ថា បុរសជនបរទេសម្នាក់ ត្រូវខ្លាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ កាលពីម៉ោងជាង២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង។
ប្រភពមុនពេលកើតហេតុគឺជនរងគ្រោះ និងជនសង្ស័យ បានផ្ទុះជម្លោះ រហូតធ្វើឱ្យជនសង្ស័យដកកាំភ្លើងបាញ់ ជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។
ជនរងគ្រោះឈ្មោះ MINH HUNG KHOUN អាយុជាង ៣០ឆ្នាំ ជាជនជាតិវៀតណាម។ នៅលើខ្លួនជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន ៣គ្រាប់៕ដោយនាគខៀវ
យុវជនម្នាក់ត្រូវបាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ពន្ធ័ករណី “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងអាយុនៃជនរងគ្រោះ “។
ជនសង្ស័យ ឈ្មោះ ឡោម ផល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ជនជាតិ ខ្មែរ ទីកន្លែងកំណើតភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ករណីរំលោភ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣០នាទី នៅចំណុចស្ថិតក្នុងភូមិសាស្រ្ដឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាល ស្រុកសូទ្រនិគម បានអោយដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទី ជនរងគ្រោះ ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរ សិស្ស ជនជាតិ ខ្មែរ បានពឹងអោយជនសង្ស័យជិះម៉ូតូឌុបខ្លួនត្រឡប់ទៅផ្ទះ តែបែជាជនសង្ស័យឆ្លៀតឱកាសឌុបចូលទៅកន្លែងស្ងាត់ចាប់រំលោភរហូតបានសម្រេច១ដង រួចជិះម៉ូតូគេចខ្លួនបាត់។
ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះខាងលើពិតប្រាកដមែន។
ករណីនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕ដោយនាគខៀវ
សាកសពមនុស្សម្នាក់ត្រូវបានគេប្រទះឃើញរហូតស្អុយរលួយ។ ហេតុការណ៍ប្រទះឃើញនៅវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២៣ ស្ថិតនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ បានអត្តឃាត ចងក(សម្លាប់ខ្លួនឯង) នៅដើមក្រឡាញ់កម្ពស់១៨ សង់ទីម៉ែត្រ ដោយបានចងកនិងក្រម៉ាពណ៌សលាយឆ្នូតក្រហមមក្នុងបរិវេណដីរបស់ឈ្មោះស៊ាន រី។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ មានឈ្មោះ អ៊ាន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅ ភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបញ្ជាក់ថាសាកសព ត្រូវដាច់ចំណងធ្លាក់មកលើដី ដោយមានសភាពស្អុយរលួយពុំអាចពិនិត្យបាននិងពុំមានអ្វីគួកត់សម្គាល់ទេពាក់ព័ន្ធព្រហ្មទណ្ឌនោះទេ។
តាមការធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញជនរងគ្រោះ បានស្លាប់ដោយសាចងក ពិប្រាកដមែន៕ដោយនាគខៀវ
ករណីខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ នៅផ្លូវ៣៦០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ MINH HUNG KHOUN អាយុជាង ៣០ឆ្នាំ ជាជនជាតិវៀតណាម។ នៅលើខ្លួនជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន ៣គ្រាប់។
ប្រភពបានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានដើរ បានចេញពីខុនដូ GOLDEN ONE ICENTER តាមដងផ្លូវលេខ ៣៦០ ឆ្ពោះទៅផ្លូវលេខ ១៦៣ ស្រាប់តែបានជួបនឹងក្រុមជនសង្ស័យ និងមានការឈ្លោះប្រកែកគ្នា។ ជនរងគ្រោះ ក៏ដើរត្រឡប់មកខុនដូវិញ ហើយក្រុមជនសង្ស័យបានដើរតាមពីក្រោយជនរងគ្រោះ រួចបាន បាញ់លើជនរងគ្រោះ ហើយរត់ចូលក្នុងរថយន្តបើកចេញពីកន្លែងកើតហេតុតែម្ដង៕ដោយនាគខៀវ


