Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២៤

បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះបានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។

ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។

ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅនិងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថាក្នុងឬក្រៅប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។

សរុបមកវិញ សុខសន្តិភាពរយៈពេលយូរដែលជាស្នាដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការធានាការពារសន្តិភាពមិនឱ្យបាត់បង់ពីសំណាក់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតខុសពីមុនស្រឡះពោលគឺផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាចកាលពីសម័យសង្គ្រាម មកជាការរស់នៅក្នុងក្តីសប្បាយរីករាយតាមបែបមនុស្សក្នុងសង្គមស៊ីវីឡាយ។ នេះគឺជាការផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ៕SRP អត្ថបទលោកប៉ែន បូណា ប្រធានអង្គភាពអ្នកពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៤

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។ លោកអ្នកឧកញ៉ាបានគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន​ និង​អាជ្ញាធរដែនដី​ពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ព្រមទាំងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៤

ខេត្តសៀមរាប៖ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប -ឧត្តរមានជ័យនិងជាប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍ បានមានប្រសាសន៍ថា កន្លងទៅសាលាបឋមសិក្សាវត្តរាជបូណ៍គឺតែងតែទទួលបានភាពល្បាញល្បី និងការគាំទ្រទូទាំងប្រទេស លើរបៀបវិន័យរបស់សិស្សានុសិស្ស រួមទាំងប្រព័ន្ធអប់រំ ដែលសាលាបានអនុវត្ត ប្រកបដោយគុណភាព ពីសំណាក់គ្រូបង្រៀន ទៅកាន់សិស្សានុសិស្ស ដោយមានទំនាក់ទំនងជាមួយអាណាព្យាបាលសិស្សជានិច្ច។

ឧកញ៉ា ហ៊ុយ ភៀវ មានប្រសាសន៍យ៉ាងដូច្នេះ
នៅក្នុងពិធីចែករង្វាន់ ជូនសិស្សានុសិស្ស ដែលបានរៀនសូត្រពូកែ និងមានស្នាដៃល្អក្នុងឆ្នាំសិក្សា២០២៣.២០២៤ ដែលមានចំនួន៨៦០នាក់ នៅសាលាបឋមសិក្សាវត្តរាជបូណ៍ ក្នុងក្រុងសៀមរាប នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍ជំរុញ និង អំពាវនាវឱ្យមានការចូលរួមរបស់មាតាបិតាអាណាព្យាបាលសិស្សនិងមហាជនជួយគាំទ្រសាលាដើម្បីឲ្យមានរីកចម្រើនទៅមុខទៀត ហើយ ការចូលរួមពីអាណាព្យាបាលសិស្សនិងមហាជនទូទៅក្នុងការចូលរួមក្នុងកំណែទម្រង់វិស័យអប់រំដែល ជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាផងដែរ។

ឧកញ៉ាបណ្ឌិត ប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍ បានមានប្រសាសន៍បន្តថា ការផ្តល់រង្វាន់ដល់សិស្សពូកែគឺជាការលើក ទឹកចិត្តឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្រកាន់តែពូកែ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍ធ្វើការសំណូមពរដល់មាតាបិតានិងអ្នកអាណាព្យាបាលសិស្ស ទាំងអស់សូមយកចិត្តទុកដាក់ខិតខំជំរុញកូនឲ្យមករៀនបានទៀងទាត់និងជួយជំរុញកូនរៀននៅផ្ទះជាប្រចាំហើយអាណាព្យាបាលសិស្សត្រូវមានទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់ ដើម្បីតាមដានការសិក្សារបស់កូនៗ ក្នុងការជម្រុញឲ្យកូនៗបានធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យបានទៀងទាត់។

ក្នុងនាមគណកម្មការសាលា ឧកញ៉ា បណ្ឌិត ហ៊ុយភៀវ ក៏បានមានប្រសាសន៍ផ្ទាំផ្ញើរដល់ប្អូនៗ សិស្សានុសិស្សទាំងអស់
ត្រូវខិតខំយកចិត្តទុកដាក់ឧស្សាហ៍ព្យាយាមរៀនសូត្រដោយស្មារតីភ្ញាក់រឭកបង្កើនការស្វ័យសិក្សាដោយខ្លួនឯងត្រូវគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងសាលាជាប្រចាំ មានសាមគ្គីភាពល្អ រវាងមិត្តភក្តិ និងបងប្អូន ចេះជួយទុក្ខធុរៈគ្នាពេលមានធុរៈ .ត្រូវមានសុជីវធម៌ល្អ ចេះគោរពចាស់ព្រឹទ្ធាចារ្យ ឪពុកម្តាយ  លោកគ្រូ អ្នកគ្រូ ជួយធ្វើការឪពុក ហើយយនៅផ្ទះ មិនពាលា មិនភ្លើតភ្លើន មិនដើរលេងឥតប្រយោជន៍ ត្រូវចេះជួយការពារ និងថែរក្សាបរិស្ថានសាលារៀនគ្រប់ៗគ្នា ហើយត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កញ្ញា ២០២៤

ខេត្តសៀមរាប៖ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម មណ្ឌលសៀមរាប -ឧត្តរមានជ័យ បានមានប្រសាសន៍សំណូមពរតាមរយ: ប្រតិភូនៃមន្ទីរពាណិជ្ជកម្មនិងម្ចាស់ក្រុមហ៊ុនជាច្រើន នៅក្នុងខេត្តយូណានប្រទេសចិន ឱ្យជួយណែនាំវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនិងរកស៊ីនៅកម្ពុជា និងជួយជម្រុញណែនាំឲ្យប្រជាពលរដ្ឋចិន មកទស្សនាខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀតផងដែរ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ មានប្រសាសន៍សំណូមពរយ៉ាងដូច្នេះ នៅព្រឹកថ្ងៃចន្ទនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូពាណិជ្ជកម្ម និងក្រុមហ៊ុនជាច្រើនមកពីខេត្តយូណានប្រទេសចិន។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍ថា ការជួបភិភាក្សា ជាមួយប្រតិភូពាណិជ្ជ និងបណ្តាក្រុមហ៊ុនជាច្រើន មកពីខេត្តខេត្តយូណាន ប្រទេសចិននាពេលនេះ គឺក្នុងគោលបំណងពិភក្សាការងារពាណិជ្ជកម្ម និងផ្សព្ចផ្សាយផលិតផល ផ្សេងៗ ក្នុងការលក់ចេញទិញចូល របស់ក្រុមហ៊ុននៃភាគីទាំងពីរដោយកិច្ចភាក្សានេះ គឺផ្តោតជាសំខាន់លើការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។

ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍លើកទឹកចិត្ត ដល់ភាគីក្រុមហ៊ុន ក៏ដូចជាធុរជនទាំងអស់ធ្វើការទំនាក់ទំនង និងសិក្សាលើគម្រោង ជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។ ដោយឡែក សភាពាណិជ្ជកម្មខេត្តមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្ត រីករាយក្នុងការសហការ និងជួយសម្របសម្រួល ជូនដល់វិនិយោគិនទាំងអស់ ក្នុងក្របខណ្ឌពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបានកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញ នៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត សម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគ ប្រកបដោយ ភាពអនុគ្រោះ និងភាពបត់បែន។

សូមជម្រាបផងដែរថា នៅព្រឹកមិញនេះ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និង លោក មាស សឿម អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារពាណិជ្ជកម្ម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រតិភូនៃមន្ទីរពាណិជ្ជកម្ម និងម្ចាស់ក្រុមហ៊ុនជាច្រើន នៅក្នុងខេត្តយូណានប្រទេសចិន ដែលដឹកនាំ ដោយ លោក Liu Jie អនុប្រធានមន្ទីរជម្រុញពាណិជ្ជកម្មអន្តរជាតិ នៃខេត្តយូណាន ប្រទេសចិននៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page14 Page15 Page16 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!