លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ហើយប្រកាសត្រៀមខ្លួនធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់វិស័យកម្ពុជា-ថៃ។SRP
លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ហើយប្រកាសត្រៀមខ្លួនធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់វិស័យកម្ពុជា-ថៃ។SRP
ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍៦ចំណុច បញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាប ដូចខាងក្រោម៖
១- រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមានសារបញ្ជាក់ច្បាស់លាស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
២- ទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅមានក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅស្រុក នៅតែបន្តយកបញ្ហានេះមកធ្វើអាជីវកម្មនយោបាយទាំងងងឹតងងុល ដោយនិយាយទាំងមិនយល់អ្វីទាំងអស់ថា ដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការនេះ គឺត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងត្រូវមានការឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
៣- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) គឺជាកិច្ចសហប្រតិបត្តិការធម្មតារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមិនត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួនចេញពីកិច្ចសហ-ប្រតិបត្តិការនេះ គឺជាការសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
៤- អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា ការបន្តយកបញ្ហានេះមកធ្វើអាជីវកម្ម គឺសរបញ្ជាក់ពីកង្វះខាតចំណេះដឹង ខ្វះការស្រាវជ្រាវ និងខ្វះការយល់ដឹងខាងផ្លូវច្បាប់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម ហើយសកម្មភាពបែបនេះមិនត្រឹមតែមិនបានជួយអ្វីដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពបំផ្លិចបំផ្លាញ និងពង្វក់ស្មារតីយុវជនមួយចំនួនឱ្យវង្វេងតាមមនោគមវិជ្ជានយោបាយជ្រុលនិយមដ៏ខ្មៅកខ្វក់ និងដ៏គ្រោះថ្នាក់របស់ខ្លួនតែប៉ុណ្ណោះ។
៥- អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍប្រទេសបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដោយធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់តាមការគ្រោងទុក ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមមកបំផ្លិចបំផ្លាញ ឬរារាំងដំណើរការកសាងជាតិបានជាដាច់ខាត។
៦- រាជរដ្ឋាភិបាលប្តេជ្ញាបន្តការអភិវឌ្ឍតំបន់ព្រំដែនភូមិភាគឦសាន ក៏ដូចជាតំបន់ព្រំដែនទូទាំងប្រទេស ឱ្យកាន់តែរីកចម្រើន ដោយរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមិលី្លម៉ែត្រឡើយ និងបន្តរក្សាស្ថានភាពព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមក្រុមប្រឆាំងជ្រុលនិយមទាំងឡាយ បញ្ឈប់ការយកបញ្ហា CLV-DTA មកធ្វើអាជីវកម្មនយោបាយបែបញុះញង់ និងបំផ្លិចបំផ្លាញបែបនេះតទៅទៀត៕SRP
ភ្នំពេញ៖អ្នកនាំពាក្យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសបដិសេធចំពោះករណីមានបុគ្គលមួយចំនួនប្រើឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិត ទៅប្រព្រឹត្តទង្វើមិនគប្បី…!
លោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃសៅរ៍នេះបានអះអាងថា ក្រសួងមុខងារសាធារណៈ បានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។
ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។
សារជាថ្មីម្តងទៀត សូមបេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយសូមបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕SRP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍធនធានមនុស្សនេះហើយ ដែលធ្វើឱ្យកម្ពុជា មានភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ ជាក់ស្តែងមកដល់ពេលនេះ កូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងសមិទ្ធផលនានា ជាច្រើនទូទាំងប្រទេស។ អ្វីៗទាំងនេះ គឺផ្តើមចេញពីទស្សនៈ ”បង្កើត ពង្រីក និងពង្រឹង” ឱកាសអប់រំ ដែលសំដៅធ្វើយ៉ាងណា បង្កើតបរិស្ថាន ដែលអាចធានាបាននូវការបង្កើតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមទាំងការបង្កើតសាលារៀន និងបង្កើនលទ្ធភាពឱ្យកូនចៅប្រជាពលរដ្ឋមានលទ្ធភាពចូលរៀន។ ជាមួយគ្នានេះរាជរដ្ឋាភិបាល បានខិតខំកសាង និងកែលំអហេដ្ឋារចនាសម្ព័ន្ធ អប់រំ ឱ្យកាន់តែល្អប្រសើរ ដោយមានការពង្រីកសាលាបន្ថែមកាន់តែច្រើនទៅដល់មូលដ្ឋាន និងពង្រឹងគុណភាពអប់រំ តាមរយៈការដាក់ចេញកម្មវិធីសិក្សា និងការបំពាក់បរិក្ខារសិក្សាកាន់តែទំនើបផងដែរ។
សម្តេចរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមាន ការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាព នៃសន្តិសុខសង្គម និងចូលរួមកសាងជីវភាព រស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងអភិវឌ្ឍសង្គម- សេដ្ឋកិច្ច នៅទូទាំងប្រទេស។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរស របស់រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ខ្ពស់ សម្រាប់កិច្ចអភិវឌ្ឍកម្ពុជា ជាពិសេសរួមចំណែក ដល់ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្ស នៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់វិស័យអប់រំនៅកម្ពុជា។
សម្តេចបវរធិបតី ក៏បានថ្លែងថា ការកសាងប្រទេស គឺផ្តើមចេញពីការកសាងធនធានមនុស្ស ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បានកំណត់យកកត្តាមនុស្សអាទិភាពទី១។ ជាក់ស្តែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាលបានបន្តផ្តោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស និងបានបន្ថែមមុំថ្មីមួយគឺ ”បច្ចេកវិទ្យា” ដើម្បីឱ្យស្របទៅនឹងការវិវត្ត ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។
សម្តេចក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល កសាងប្រទេសឱ្យមានការរីកចម្រើនគ្រប់វិស័យផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសៅរ៍នេះ ក្នុងឱកាស បានអញ្ជើញជាអធិបតី អបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ នៅកម្ពុជា។ គម្រោងនេះ ត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដោយបានបង្កើតបាននូវសមិទ្ធផលដ៏មានតម្លៃជាច្រើនសរុប ២៧ គ្រឹះស្ថានសិក្សា ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានប្រើប្រាស់ថវិកាសរុបប្រមាណជាង ២២,៥ លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណ ២០,៥ លានដុល្លារអាមេរិក ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ២ លានដុល្លារអាមេរិក៕SRP