Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

កសិកម្ម កីឡា.ទេសចណ៍ ពាណិជ្ជកម្ម

ទីប្រឹក្សា ឆាវឆាវ
៨ កុម្ភៈ ២០២៥

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ប្ដូរកន្លែងធ្វើការ លោក ម៉ឹង យូឡេង និងលោក បូរី វង្សសានិត្យ

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យផ្លាស់ប្ដូរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនចំនួនពីរខេត្ត។

លោក ម៉ឹង យូឡេង ពីប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តកណ្ដាល ទៅជាប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តព្រះសីហនុ។ ចំណែកលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តព្រះសីហនុ ទៅជាប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តកណ្ដាល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ កុម្ភៈ ២០២៥

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ គឺតបតាមការអញ្ជើញរបស់ លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ។

សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិតិ្តសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម សាយសំផន កុមវិហាន ប្រធានរដ្ឋសភាឡាវ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ី ផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងធ្វើជាសហប្រធានជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្ស ប្រជាជនកម្ពុជានិងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

គួរបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវនាពេលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែ រឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ កុម្ភៈ ២០២៥

ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារស្រេចឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី ក៏នោះជាសណ្ដានស្មោគគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច ក្នុងខណៈប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស គោរពស្រឡាញ់ គាំទ្រ ការពារលោកយ៉ាងច្រើនលើសលប់នោះ និងថែមទាំងហៅលោកថា«សម្ដេចពុកៗ»ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌។

ក្នុងមួយជីវិតរបស់លោក សម្ដេចតេជោ លោកបានលះបង់ភាពជាយុវវ័យ លះបង់ក្រុមគ្រួសារ ប្រើជីវិតធ្វើដើមទុន បណ្ដេញនិងកម្ទេចក្រុមបដិវត្តន៍ពណ៌ខ្មៅ«របបប៉ុលពត» នាំមកវិញនូវសិទ្ធិរស់រានមានជីវិត ស្ដារជីវភាពសង្គម ចាត់ចែងឱ្យមានរបបកម្មសិទ្ធិឯកជន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងប្រទេស ទាំងដៃម្ខាងទប់ទល់នឹងការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងជ្រោមសេដ្ឋកិច្ចផងទប់សម្ពាធនយោបាយការបរទេសផង និងដៃម្ខាងដង្ហើយហៅរកការផ្សះផ្សារបង្រួបបង្រួមជាតិជាមួយភាគីខ្មែរតស៊ូតាមបណ្ដាជាយដែនផង រហូតលេចចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

ជាពិសេសជាងនេះ សម្ដេចបានដាក់ចេញ«នយោបាយឈ្នះ-ឈ្នះ» ដោយប្រើជីវិតធ្វើដើមទុនម្ដងទៀត ចូលទៅកាន់តំបន់គ្រប់គ្រងដោយខ្មែរក្រហម រហូតធ្វើឱ្យកម្ពុជាទទួលបានសន្តិភាសពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មកទល់នឹងបច្ចុប្បន្ននេះ។ មិនអាចបដិសេធបានទេ ទំរាំមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងជារដ្ឋពេញលេញស្របច្បាប់ស្មើភាពគ្នាលើឆាកអន្តរជាតិ និងមានការអភិវឌ្ឍជាបន្តបន្ទាប់មកដល់ពេលនេះ មានសំណង់អគារខ្ពស់ៗ ស្ពានអាកាសឆ្លងផ្លូវ ផ្លូវក្រោមដីឆ្លងថ្នល់ ស្ពានអាកាសសម្រាប់យានយន្តធ្វើដំណើរ និងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង…ទោះជាមិនដល់កម្រិតមហាអំណាចឬប្រទេសជឿនលឿនដែលគេដើរមុន គេគ្មានសង្គ្រាម តែប្រជាពលរដ្ឋយើងអាចរស់នៅបានសមរម្យថ្លៃថ្នូរ និងបន្តអភិវឌ្ឍទៅមុខទៀត ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ជារួម កម្ពុជារីកចំរើនមកដល់ពេលនេះ កើតចេញអគ្គមគ្គុទេសន៍របស់សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀតជាប្រតិបត្តិករ។ ពោលគឺ សម្ដេចតេជោ លោកឆ្លងកាត់១០៥សមរភូមិ ដើម្បីសន្តិភាព បង្រួបបង្រួប ផ្សះផ្សា អភិវឌ្ឍសង្គម និងឆ្លងកាត់គ្រប់រសជាតិជីវិត រហូតពេលខ្លះលោកទទួលទានទឹកមូត្រ«ទឹកនោម»ខ្លួនឯងដើម្បីបន្តជីវិត។ លោកទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោ។ លោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកៅស៊ូឬបេតុងក្នុងសម័យសន្តិភាពនេះ។ លោកដើរឆ្លងគ្រោះច្រើនជាងយើងដើរកាត់លាភ។ សម្រាប់ខ្ញុំ ក៏មិនខុសពីជនរួមជាតិកម្ពុជាដ៏ច្រើនលើសលប់ឯទៀតដែរ មើលឃើញ និងតម្កល់គុណូបការៈ សម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាព បង្រួបបង្រួមផ្សះផ្សាជាតិ តាមនយោបាយ«ឈ្នះ-ឈ្នះ»។ លោកជាអគ្គមគ្គុទេសន៍ស្ដារ និងអភិវឌ្ឍហេដ្ឋាសម្ព័ន្ធរូបវន្តឥតគណនាសម្រាប់ជាតិយើង និងជាអគ្គមគ្គុទេសន៍រក្សាស្ថេរភាពនិងកំណើតសេដ្ឋកិច្ច ជាពិសេសរក្សាលំនឹងជីវភាពប្រជាជន និងសង្គមទាំងមូល។ លោកមិនដែលប្រាសអាយូស និងស៊ូៗមិននឿយនឹងការលំបាក មិនអាត្មានិយម គឺយកប្រជាជននិងជាតិត្រីមុខ។

ជាថ្មីម្ដងទៀត យើងទាំងអស់គ្នា ឈរក្នុងស្មារតីរឹងមាំជាកម្លាំងសាមគ្គីធ្លុងមួយ ពួនជ្រុំដាក់ជីស្រោចទឹកថែរក្សាការពារជាប្រចាំថ្ងៃ ដើមឈើដ៏ធំមួយដើមឈ្មោះ«សម្ដេចតេជោសែន»ដើម្បីបន្តផ្ដល់ម្លប់ពោធិ៍ដ៏ត្រជាក់ត្រជុំដល់យើង តាមទស្សនៈសម្ដេច«ពីដើមឈើមួយដើមទៅជាព្រៃ» ដែលសម្ដេចតែងតែប្រមូលផ្ដុំកម្លាំងគ្រប់មជ្ឈដ្ឋានមកផ្ដុំគ្នា មិនឱ្យបែកខ្ញែកគ្នា តាមទស្សនៈថា«ដើមឈើមួយដើមធំទាល់តែខ្ចីដៃគ្នាឱបទើបជុំ» ខុសពីក្រុមជ្រុលនិយម«មួយទូកត្នោត»។ និយាយឱ្យខ្លី [កំណើតរបស់សម្ដេចតេជោ ជាកំណើតរបស់ប្រជាជន និងប្រទេសជាតិរបស់យើង!]។ សម្ដេចស្រក់ឈាមក្នុងសម័យសង្គ្រាម ដើម្បីសន្តិភាព! លោកស្រក់ញើសក្នុងសម័យសន្តិភាព ដើម្បីជីវភាពប្រជាជននិងសង្គម។ ដូចគ្នាដែរ យើងទាំងអស់គ្នា ប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប បន្តជ្រោមជ្រែងថែរក្សាការពារផ្ទះថ្មីលើដែនដីចាស់ ដែលមានសរសរកន្លោងដ៏រឹងមាំមួយដើមឈ្មោះ«សម្ដេចធិបតី» តាមទស្សនៈ«រួបរួមគ្នាដើម្បីកម្ពុជារុងរឿង»។ យើងទាំងអស់គ្នា ជឿជាក់ គាំទ្រ ថែរក្សាការពារ ជ្រោមជ្រែង សម្ដេចតេជោ សម្ដេចធិបតី! ខ្មែរសាមគ្គីខ្មែរឈ្នះ!៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ មករា ២០២៥

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហាញសមិទ្ធផល គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតនៅលើស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងកំពង់ធំ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានបង្ហាញថា៖ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។

គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ រួមមាន៖
    -ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង  ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។
   -ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា
   -បង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើនទិន្នផល ១៨៣.៨០០ តោន/ប្រចាំឆ្នាំ។

ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង  តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២.៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ មករា ២០២៥

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថានៅវេលាម៉ោង២៤ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់នឹងដាវ ) កើតហេតុនៅត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយក្មេងទំនើងចំនួន០១ក្រុម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងខេត្តសៀមរាបទាំងមូល។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថាបន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោក បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ឱ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ។ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងចំនួន០២ករណី រហូតដល់ធ្វើការនាំខ្លួនជនសង្ស័យបានចំនួន០៩នាក់ ដែលពាក់ព័ន្ធនឹងករណីខាងលើនេះ៖

ករណី១ : (ក្មេងទំនើង) ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់នឹងដាវ ) កើតហេតុនៅវេលាម៉ោង២៤ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់
១-ឈ្មោះ តែង សុវឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។
២-ឈ្មោះ ចែម ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។
៣-ឈ្មោះ សៅ សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។
៤-ឈ្មោះ ភើយ វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។
៥-ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកហាងថតរូប មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។
៦-ឈ្មោះ សន វល័ក្ខ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។

ដំណើរឿង: នៅវេលាម៉ោង២៤ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យទាំង០៦នាក់ខាងលើ និងបក្ខពួក បានធ្វើសកម្មភាពប្រដាប់ដោយដាវចំនួន០១ដើម និងមួកសុវត្ថិភាព វ៉ៃ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ផន ឈុនលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិ នៅចំណុចផ្លូវសុខសាន្ត ត្រូវចំខ្នងចំនួន០១កន្លែង និងពកក្បាល ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ ធ្វើការនាំខ្លួនយកមកធ្វើការសាកសួរ ចំណែកបក្ខពួកផ្សេងទៀត បានគេចខ្លួនបាត់។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៦នាក់ខាងលើ បានឆ្លើយសារភាពថា : ពួកខ្លួនទាំង០៦នាក់ និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រដាប់ដោយដាវចំនួន០១ដើម និងមួកសុវត្ថិភាព វ៉ៃ និងកាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយផឹកស៊ី ត្រង់ចំណុចម្តុំផ្លូវសុខសាន្ត ពិតប្រាកដមែន ចំពោះដាវដែលធ្វើសកម្មភាព ក្រោយពេលកើតហេតុ គឺពួកខ្លួន បោះចោលក្នុងទឹកស្ទឹងបាត់ហើយ មូលហេតុដោយសារក្រុមជនរងគ្រោះ មានទំនាស់ជាមួយបក្ខពួករបស់ខ្លួន។ សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យទាំង ០៦នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន ចំនួន០២នាក់ មានឈ្មោះ ចែម ផាន់ណា និងឈ្មោះ ឈ្មោះ តែង សុវឌ្ឍនា។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្ថែមថា
ករណីទី២ : (ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត កើតហេតុនៅវេលាម៉ោង០២ និង០០នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ សំបូរ ណារះ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើតភូមិត្រពាំងក្រញ៉ូង ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសពីមុន គ្មាន ) ។
២-ឈ្មោះ សាន់ វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សន្តិសុខ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសពីមុន គ្មាន ) ។
៣-ឈ្មោះ ឡក លុច ហៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិដំណាក់ខ្ចារ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសពីមុន គ្មាន )។

ដំណើរឿង: នៅវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការល្បាតក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ដល់ចំណុចជិតស្ពានអាងក្រពើ ក៏បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ គួរឱ្យសង្ស័យ ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ជនសង្ស័យទាំង០៣នាក់ ដើម្បីធ្វើការឆែកឆេរ ហើយក៏បានរកឃើញកាំបិតចំនួន០១ដើម ដែលជនសង្ស័យទាំង០៣នាក់ខាងលើ ដាក់មកតាមខ្លួន បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងធ្វើការនាំខ្លួនយកមកសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា៖ នៅវេលាម៉ោង២៤ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ពួកខ្លួនទាំង០៣នាក់ ពិតជាបានយកកាំបិតចំនួន០១ដើម ដាក់តាមខ្លួន ហើយជិះម៉ូតូចំនួន០១គ្រឿង ចូលមកក្នុងក្រុងសៀមរាប ដើម្បីតាមរកគូរទំនាស់សងសឹក ដែលមានទំនាស់ជាមួយពួកខ្លួន នៅពេលជិះម៉ូតូរកគូរទំនាស់មិនឃើញ រហូតដល់ម៉ោង០២ និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ពួកខ្លួនបាន នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដល់ចំណុចជិតស្ពានអាងក្រពើ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់និងឆែកឆេររកឃើញកាំបិត ០១ដើម ដែលពួកខ្លួនដាក់តាមខ្លួន និងនាំខ្លួនយកមកសាកសួរតែម្តង។
បានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យ ទាំង០៣នាក់ខាងលើ ជាលទ្ធផល អវិជ្ជមានទាំង០៣នាក់។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថាប្រតិបត្តិការនេះដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page790 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!