ខេត្តសៀមរាប៖អ្នកលេងកាំបិត”តាំងតោ”ម្នាក់ កាប់ទៅលើជនរងគ្រោះចំនួន០៣ករណីក្នុងក្រុងសៀមរាបត្រូវបានចាប់ខ្លួន។
ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាចនៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ នុត សុកេត ហៅឡេវ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅអាសយដ្ឋានភូមិក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឃាត់ខ្លួនដោយលោក អនុសេនីយ៍ឯករិន ម៉ុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក។លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជុំវិញ០៣ករណីនេះ
ករណី០១-កើតហេតុថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២.១០នាទី នៅចំណុចមុខបន្ទាយអាវុធហត្ថចាស់ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះឆាន់ ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក (របួសត្រង់ស្លាប្រចៀវឆ្វេង)។
ករណី០២-កើតហេតុថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០វេលាម៉ោង០៦.១០នាទី តាមបណ្តោយផ្លូវ៦០ម៉ែត្រ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះទុយ ហ៊ាន ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក (រងរបួសត្រង់ស្លាបប្រចៀវខាងឆ្វេង)។
ករណី០៣-កើតហេតុថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦.០០នាទី នៅមុខចំណតរថយន្តប្រាសាទអង្គរ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ជនរងគ្រោះឈ្មោះឃឹម សុឃីម ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិខ្វៀន សង្កាត់គោកចក( របួសត្រង់ខ្នង)។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បញ្ជាក់ថាវត្ថុតាងដកហូតបាន កាំបិតតាំងតោមួយ នឹងម៉ូតូ០១គ្រឿងម៉ាកឌ្រីម ១២៥ ខ្មៅ សេរី២០០៥។
ជនសង្ស័យ បានសារភាពថា ករណីទាំង០៣ខាងលើគឺខ្លួនជាអ្នកប្រព្រឹត្តពិតប្រាកដមែនហើយ តែម្នាក់ឯងនោះទេ។បច្ចុប្បន្នជនសង្ស័យ ត្រូវបាន លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាឱ្យធ្វើការឃាត់ខ្លួន ដើម្បីរៀបចំសំណុំរឿង តាមនីតិវិធីបញ្ជូនទៅតុលាការធ្វើការបានផ្ដន្ទាទោសច្បាប់៕SRP
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២០

