ខេត្តសៀមរាប៖លោកវរសេនីយ៍ទោ ឆឹង សុភា អធិការរងទទួលការងារផែនសណ្ដាប់ធ្នាប់សាធារណ:និងចរាចរណ៍ក្រុងនៃអធិការដ្ឋាន នគរបាលក្រុងសៀមរាបបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះខ្ញុំបាទ បានចុះអនុវត្តច្បាប់ផ្ទាល់ជាមួយបងប្អូនកងកម្លាំងជាពិសេសយើងសង្កេតឃើញការគោរពច្បាប់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើចរាចរណ៍លើដងផ្លូវក្នុងការអញ្ជើញមកពីទីជិតឆ្ងាយស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលក្រុងសៀមរាប។
លោកវរសេនីយ៍ទោ ឆឹង សុភា បានបន្តថាខ្ញុំបាទផ្ទាល់ពិតជាសប្បាយចិត្តត្រេកអរយ៉ាងក្រៃលែងដែលបានឃើញបងប្អូនប្រជាពលរដ្ឋយើងស្រឡាញ់ច្បាប់ចរាចរណ៍ ហើយចេះគិតគូពីសុវត្ថិភាពខ្ពស់និងចូលរួមគោរពច្បាប់បានល្អព្រមទាំងមានចម្ងល់ចេះសួរហើយពិភាក្សាជាមួយកម្លាំងនគរបាលចរាចរណ៍យើងដើម្បីឲ្យអស់រាល់ចម្ងល់នូវការសង្ស័យរបស់ប្អូនយើងម្នាក់ៗបាទ។ល។ ចូលរួមគោរពច្បាប់ចរាចរណ៍នាំឲ្យមានសុវត្ថិភាពល្អដល់យើងទាំងអស់គ្នា ថ្ងៃនេះ ថ្ងៃស្អែក សូមកុំមានគ្រោះថ្នាក់ចរាចរណ៍។
សូមរំលឹកថាម្សិលមិញ ប្រមុខដឹកនាំកម្ពុជា បានលើកឡើងថាកម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍ ។ យើងមានប្រជាជនតែ ១៥លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយទេ – សម្តេចតេជោ ហ៊ុនសែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃសុក្រទី១៥ឧសភា២០២០។ នេះបើតាមសាររបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក៕SRP
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២០

