
ខេត្តសៀមរាប៖ “ប្រសិនបើអ្នកចង់បានផលឆាប់ ជាមួយគ្នារយៈពេលខ្លី សូមចាប់ការងារណាដែលធ្វើតែឯងបាន ប៉ុន្តែ ប្រសិនបើអ្នកគិតអំពីរយៈពេលយូរអង្វែង ជាមួយនឹងឱកាសរៀនជាច្រើន អំពីគ្នាទៅវិញទៅមក និងទំហំផ្ដល់ផលប្រយោជន៍ធំ សូមបង្កើត ការងារជាក្រុម នៅក្នុងប្រព័ន្ធ”
ជាបឋម នៅក្នុងអត្ថបទនេះសូមឱ្យមិត្តអ្នកអាន ជាពិសេសសហគ្រិន គិតនិងពិចារណា អំពីតម្លៃ នៃការធ្វើការរួមគ្នា ជាក្រុម ឬ ជាសហគមន៍ និង រក្សាកិច្ចសហប្រតិបត្តិការ ចេញពីបុគ្គល ស្ថាប័នតូច រឿងស្ថាប័នធំ ដែលស្ថិតក្នុងស្ថានការណ៍លំបាកនៃនៃវិបត្តិសេដ្ឋកិច្ចឬហានិភ័យផ្សេងៗ។
នេះគឺជាឧទាហរណ៍មួយ នៃរឿងនិទាន របស់ប្រទេសលោកខាងលិច។
“រដូវធ្លាក់ព្រិលនិង សត្វកាំប្រម៉ា”
សត្វកាំប្រម៉ា ជាធម្មតាពួកគេមានទម្លាប់រស់នៅដាច់ចេញពីគ្នាពីព្រោះដោយសារតែបន្លានៅជាប់ខ្លួនរបស់ពួកគេធ្វើឲ្យមុតគ្នាទៅវិញទៅមកប៉ុន្តែ គ្រាមួយដោយសារតែអាកាសធាតុប្រែប្រួល មានការធ្លាក់ព្រិលទឹកកក ខុសរដូវកាល ដែលធ្វើឱ្យសត្វកាំប្រម៉ាទាំងអស់ នៅក្នុងតំបន់ ទទួលរងការឈឺចាប់ដោយសារតែភាពត្រជាក់ខ្លាំង មិនត្រឹមតែប៉ុណ្ណោះពួកគេមិនបានរៀបចំទុកជាមុនចំពោះអ្វីៗ ដែលកំពុងកើតឡើង បែបអាក្រក់នោះឡើយ ពោលគឺគ្រាដូចសម័យ Covid 19 ដូច្នោះដែរ។
ដោយ សាតែការស្លាប់ជាបន្តបន្ទាប់ពីព្រោះអាកាសធាតុត្រជាក់នៅតែបន្ត សត្វកាំប្រម៉ាដែលនៅសេសសល់បានយល់ឃើញថា ” ពួកគេអាចរស់រៀនមានជីវិតប្រសិនបើពួកគេនៅផ្ដុំគ្នា ដើម្បីឲ្យមាន កុំដៅចេញពីក្នុងខ្លួនរបស់ពួកគេម្នាក់ៗ អាច ជា ឡកកំដៅ មួយសម្រាប់ កម្ដៅពួកគេម្នាក់ ប៉ុន្តែការលំបាកនោះគឺថា នៅពេលដែលពួកគេនៅកៀកជាប់គ្នា ពួកគេនឹងមុត ស្លាបបន្លា ដែលនៅជាប់ខ្លួនរបស់ពួកគេទៅវិញទៅមក តែទោះជាយ៉ាងណាក៏ដោយក្រុមសត្វកាំប្រម៉ាដែលនៅសល់ពីការស្លាប់បានតស៊ូនៅផ្ដុំគ្នា ដោយការមុតបន្លាប្រសើរជាងស្លាប់។
អត្ថន័យរៀបរាប់ខាងលើនោះបានបញ្ជាក់ឲ្យឃើញថា “ក្នុងគ្រាលំបាក ឬ ក្នុងគ្រាដែលមានវិបត្តិសេដ្ឋកិច្ច ឬវិបត្តិអ្វីមួយ ” ការធ្វើការតែឯងលំបាកហើយមិនបានវែងឆ្ងាយឡើយ ប៉ុន្តែប្រសិនបើយើងធ្វើការរួមគ្នា អ្វីទាំងអស់តែងតែប្រសើរឡើង”
ភាពជាក់ស្ដែង ចំពោះម្ចាស់អាជីវកម្មនៅក្នុងគ្រាលំបាកដោយសារតែវិបត្តិពិភពលោក នៃ Covid 19 ” បានកំពុងរីករាលដាល បែបនេះ: ចំនួនអតិថិជននិងចំនួននៃប្រាក់ចំណូលបានធ្លាក់ចុះ ជាសញ្ញាមួយឱ្យអ្នករៀនបត់បែន បំផុសឲ្យមានការជួបជាមួយ អ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងអាជីវកម្ម ដើម្បីស្វែងរកនូវតុល្យភាពនៃសភាពជាក់ស្ដែង ជាពិសេសនោះ ការថ្លឹងថ្លែងដើម្បីរក្សាកម្លាំងធនធានមនុស្ស តាមរយៈនៃការជួបនិងការចរចា សូមចងចាំថា: ” ការចរចារតែងតែនាំមកនូវគ្រាប់ ពូជ នៃការពិចារណា ដើម្បីឲ្យបានផលប្រយោជន៍ទាំងសងខាង ”
ការងារជាក្រុម ផ្ដល់ផលប្រយោជន៍ដូចខាងក្រោម:
១ : បង្កើន ការច្នៃប្រឌិត និងបង្កើន ការរៀន អំពីការងារ.
២ : នាំឲ្យបុគ្គលម្នាក់ៗ កសាង ទេពកុសល ជំនាញ ជាពិសេសម្ចាស់អាជីវកម្ម បង្កើនគុណភាពជំនាញចាត់ចែងធនធានមនុស្ស សូមចងចាំថា ” ទ្រព្យពិតប្រាករបស់ម្ចាស់អាជីវកម្មគឺធនធានមនុស្ស “។
៣ : ពង្រីកទំហំនៃភាពជឿជាក់ទំនាក់ទំនង និង ការជឿជាក់ក្នុងបុគ្គលនីមួយៗជាមួយនឹងទេពកុសល និងជំនាញរបស់ខ្លួននោះ នាំឲ្យមាននៅការជឿទុកចិត្តជាសាធារណៈ ” ទំហំនៃជំនឿជឿជាក់ចេញពីសាធារណជន អាស្រ័យទៅលើទំហំនៃជំនឿ ជឿជាក់ ខាងក្នុងអង្គភាពដែលចេញពីបុគ្គលម្នាក់ៗ “។
៤ .លុបបំបាត់នៅភាពសង្ស័យ:
នៅក្នុងការធ្វើអាជីវកម្ម ភាពសង្ស័យទៅលើបុគ្គល រឿងសង្ស័យស្ថានការណ៍អាក្រក់កើតឡើងនៅពេលខាងមុខ គឺមិនបានធ្វើឱ្យអាជីវកម្មរីកចម្រើនបានឡើយដូច្នេះហើយការធ្វើការជាក្រុម មានការបង្ហាញទឹកតាងអំពីស្នាដៃ ការងារបុគ្គលម្នាក់ត្រូវបំពេញប្រចាំថ្ងៃ ។
៥: មានដំណោះស្រាយចំពោះជម្លោះ
នៅក្នុងកាលដែលធ្វើការជាក្រុមបានជួយឲ្យបុគ្គលម្នាក់ៗមានដំណោះស្រាយជាមួយនឹងជម្លោះផ្សេងពីព្រោះការងារជាក្រុមជាទីកន្លែងដែលបុគ្គលម្នាក់យកបញ្ហាមកដាក់លើតុរួមគ្នាដើម្បីរៀនដើម្បីចែករំលែកការងារដែលពួកគេម្នាក់បានជួប។ការបើកចំហរមិនបិទបាំងចំពោះគ្នាទៅវិញទៅមកគឺជាកូនសោដ៏ធំដើម្បីដោះស្រាយជម្លោះដើម្បីដោះស្រាយជម្លោះ។
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY ( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN ( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)





ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នៅថ្ងៃទី០៨ ខែកុម្ភ: ម្សិលមិញ លោកទៀ សីហា អភិបាលខេត្ត បានលើកបង្ហាញនូវគំនិតផ្តួចផ្តើមមួយ ថា បើអាចធ្វើបានចាប់ពីឆ្នាំ២០២១ នេះ តទៅការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ មិនគួរយកគម្រោងស្ថាបនា ផ្លូវគ្រួសក្រហម មកប្រើប្រាស់ទៀតនោះឡើយ។ លោកធានាបានថា ការប្រើប្រាស់ផ្លូវជនបទ ពីផ្លូវក្រាលដីគ្រួសក្រហម ទៅជាផ្លូវបេតុងក្នុងការប្រើប្រាស់ឲ្យបានយូរអង្វែង តាមស្តង់ដារសុពលភាព។ យ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ គឺសំដៅទៅរកការអនុវត្តផែនការថ្មី គឺការកសាងផ្លូវបតុង នៅមូលដ្ឋានជនបទ ដែលផែនការនេះ គឺជាការឆ្លុះបញ្ចាំង ឲ្យឃើញអំពីវឌ្ឍនភាព នៃការឆ្លងកាត់អន្តរកាល របស់កម្ពុជា ដែលមាន សម្តេចហ៊ុន សែន ជាប្រមុខដឹកនាំ ចេញពីឋានៈជាប្រទេស កំពុងអភិវឌ្ឍន៍ ចូលទៅកាន់ឋានៈ ជាប្រទេសអភិវឌ្ឍតិចតួច ជាបណ្តើរៗ នាបណ្តាឆ្នាំខាងមុខ លើវិស័យនៃការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ នៅជនបទ។
ខេត្តសៀមរាប៖លោកទៀ សីហា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់វិធានការ មួយចំនួន ដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចអាជ្ញាធរក្រុង ស្រុក ទោះបីកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន តែត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ។ ជាមួយគ្នានេះដែរ លោកបានស្នើឲ្យកម្លាំងសមត្ថកិច្ច ធ្វើការលុបបំបាត់ កុងត្រូលជជុះ និង ក្រុមអ្នកកាសែត អាណាធិបតេយ្យ ដែលបានដើរដាក់កុងត្រូល ស្ទាក់ទារប្រាក់ ពីប្រជាពលរដ្ឋ ដឹកជញ្ជូនផលអនុផល។ អភិបាលខេត្តក៏បានណែនាំឲ្យដល់មន្ត្រី បង្រ្កាបទប់ស្កាត់ បទល្មើសព្រៃឈើ ការកាប់ទន្រ្ទានដីព្រៃ ព្រមទាំងមុនចេញប័ណ្ណកម្មសិទ្ធិ ក៏ត្រូវត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ដើមី្បចៀសវាង ការប៉ះពាល់ ដល់តំបន់បូរាណដ្ឋាន បេងបួរ អូរប្រឡាយជាដើមម។