Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តឧត្ដរមានជ័យ៖ប្រជាពលរដ្ឋ បានលើកឡើងថា ល្បែងស៊ីសង ប្រភេទឆ្នោត បានកំពុងកើតមានយ៉ាងអនាធិបតេយ្យ នៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ មិនមានសមត្ថកិច្ចអាជ្ញាធរណាហ៊ានបង្រ្កាបឡើយ។

ប្រជាពលរដ្ឋបន្តថា នៅក្នុងទឹកដីស្រុកអន្លង់វែង មានល្បែងឆ្នោតវៀតណាម និងឆ្នោតក្រុមហ៊ុនស្របច្បាប់ កំពុងរីកដូចផ្សិត ប្រជែងគ្នា យ៉ាងគគ្រឹកគគ្រេង។

យោងតាមសេចក្តីរាយការណ៍មកថា មានស្ត្រីម្នាក់ជិះរថយន្ត ចុះផ្សព្វផ្សាយ ប្រមូលអតិថិជន លក់ឆ្នោតខ្មែរ ប៉ុន្តែ ពួកគេបាន បង្កប់ឆ្នោតវៀតណាមខុសច្បាប់។ ករណីនេះពលរដ្ឋសង្ស័យថាប្រសិនបើគ្មានការឃុបឃិតជាមួយអាជ្ញាធរសមត្ថកិច្ចទេ ស្ត្រីរូបនេះ មិនអាចធ្វើអ្វីតាមអំពើចិត្តបានឡើយ។

ជុំវិញព័ត៌មាននេះ ស្ត្រីរូបនោះ បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីពិត ជាបានពឹង ស្វាមី ឲ្យជូនទៅខេត្តឧត្តរមានជ័យ ធ្វើដំណើរជិះរថយន្តស្លាកលេខនគរបាលមែន។ ដោយឡែកក្រុមការងារជិះរថយន្តតូរីស១គ្រឿងផ្សេងទៀត បានចុះទំនាក់ទំនងនិងផ្សព្វផ្សាយលក់ឆ្នោតខ្មែរ និង ឆ្នោត មហាលាភឡូតូ ដែលជាឆ្នោតមានក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ
ស្របតាមច្បាប់រដ្ឋ។

ស្ត្រីរូបនោះបន្ថែមថា ក្នុងពេលចុះផ្សព្វផ្សាយនោះ ក៏បានប្រទះឃើញ ការលក់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើនទីតាំង ដែលមានមេធំម្នាក់ជាអ្នកកាង ឈ្មោះ មេខ្លា ដែលគេស្គាល់ថាជាអ្នកមានប្រាក់និងឥទ្ធិពល គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប កូនកញ្ច្រែងរបស់គាត់ឡើយ និងតែងគំរាមឲ្យសមត្ថកិច្ច ចុះចាប់ បើមិនកត់ឆ្នោតនិងបញ្ជូនឲ្យក្រុមខ្លារបស់គេ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ សង្ឃឹមថា
លោកឧត្តមសេនីយ៍ហួត សុធី ស្នងការខេត្ត នឹងចុះបង្ក្រាបនូវល្បែងស៊ីសង ខាងលើជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តបាត់ដំបង៖នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន៣នាក់។

ការឃាត់ខ្លួនធ្វើឡើងនៅល្ងាចថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិ អណ្តូងព្រីង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២០ ខែធ្នូ នេះថា ជនសង្ស័យ១ឈ្មោះ លី ស៊ាវឃិញ ភេទប្រុស អាយុ​ ១៨ឆ្នាំ មានទីលំនៅ ភូមិ វត្តរកា សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

២ឈ្មោះ រុន រតន: ហៅ ណាក់ ឬ អិនឌី ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅ ភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣ឈ្មោះ រុន រតនា ហៅ ម៉ន មានទីលំនៅភូមិ អូរម៉ាល់ សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូតបានរួមមាន៖
១/ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន០៤ ថង់ សង្ស័យមានសារធាតុញៀន
២/ទូរស័ព្ទដៃចំនួន២ គ្រឿង
៣/កាបូបសំរាប់ដាក់លុយពណ៌ខ្មៅ០១
៤/សម្ភារប្រើប្រាស់ និងច្រករំលែកថ្នាំញៀនលក់ ១ចំនួនទៀត។

បច្ចុប្បន្ន ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តកំពង់ចាម​៖បុរស​ម្នាក់​ បេីករ៉ឺម៉កម៉ូតូ ដឹកទឹកសុទ្ធ ធ្លាក់ប្រឡាយលូដោយខ្លួនឯង បណ្តាល​ឲ្យរង​របួស​សន្លប់​ធំ​​ ត្រូវ​បាន​ ប្រជាពលរដ្ឋ ជួយសង្រ្គោះ និង​តេទូរស័ព្ទហៅរថយន្តមណ្ឌលសុខភាព ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​ តែចំរថយន្តខូច។

ហេតុការណ៍នេះ បានកេីតមានឡើង នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​លេី​ផ្លូវកៅស៊ូលេខ៦០ ស្ថិត​ក្នុង​អូរ​កំបោរ​ ឃុំ​បារាយណ៍​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​។

ប្រភពបានឲ្យដឹងថា បុរសរូបនេះ ត្រូវបានប្រជាពលរដ្ឋ​ បាន​ជួយ​សង្គ្រោះ​ជា​បឋម​ ព្រមទាំង​​​តេ​ទូរស័ព្ទ​ហៅ​រថយន្ត​មណ្ឌលសុខភាពឃុំ​ថ្មពូន​ តែ​រថយន្ត​ខូច​ ហើយ​ត្រូវបាន​ហៅ​បន្ត​ទៅ​រថយន្ត​មណ្ឌលសុខភាព​ ឃុំក្រូច ដែល​មាន​ចំងាយ​ប្រមាណ​ជា​៧​គីឡូ​ម៉ែត្រ​​ តាំងពី​ម៉ោង​១០​និង​១៥នាទី​ រហូត​ដល់​ម៉ោង​១១និង​៥នាទី​ ទើប​រថយន្ត​សង្គ្រោះ​មក​ដល់​ ដេីម្បី​ដឹក​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ ខណៈ​អាការៈ​ធ្ងន់ធ្ងរ​ទៅ​ៗ​។

ដោយឡែក​សមត្ថកិច្ច​នគរបាល​ ក្នុងមូលដ្ឋាន មិន​បាន​ឃេីញ​វត្តមាន​ មកកន្លែងកើតហេតុនោះទេ។ ​

លោក​ ​កែវ​ ស៊ាង​ហ៊ាន់​ អធិការ​នគរបាល​ ស្រុកព្រៃឈរ បាន​ឲ្យដឹងថា​ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ប្រហែល​ជា​គ្មាន​អ្នក​រាយការណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទេីប​មាន​បញ្ហា​យឺតយ៉ាវ​បែប​នេះ​។ ទោះជា​យ៉ាងណា​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ និង​ប្រមូល​សម្ភារទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ នៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តបាត់ដំបង៖ស្ត្រីម្នាក់បានចតម៉ូតូ ចូលទៅក្នុងផ្សារ ដើម្បីទិញត្រី ត្រូវចោរកាច់កយកម៉ូតូ ទៅបាត់។

ហេតការណ៍បានកើតឡើង នៅព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីស្ថិតនៅត្រង់ចំណុច ផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ស្ត្រីឈ្មោះគង់ វល័ក្ខ ភេទស្រីអាយុ២៦ឆ្នាំមុខរបរជាងអ៊ុតសក់រស់នៅម្តុំស្រែ១០០ភូមិដាស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានប្រាប់អ្នកយកព័ត៌មាន ថា គាត់ជាម្ចាស់ម៉ូតូ ដែលចោរកាច់ក យកទៅបាត់។ ម៉ូតូម៉ាកហុងដាគ្លីកពណ៌សពាក់ស្លាកលេខ បាត់ដំបង 1AE7744។

ស្ត្រីរូបនេះបន្តទៀតថា មុនដំបូងគាត់បានជិះម៉ូតូចេញពីផ្ទះ ដើម្បីមកផ្សារទិញត្រីត្រង់ចំណុចនៅផ្សារបឹងឈូក ក៏បានឈប់នៅក្បែរ ផ្សារចាក់សោរកចោល មិនបានយកផ្ញើរចំណតផាសុីម៉ូតូនោះទេ ដោយគិតថាចូលតែប្រហែលជា១០នាទី លុះពេលចេញពីផ្សារមកវិញ ក៏មិនឃើញម៉ូតូតែម្តង។

គួរបញ្ជាក់ថា ក្រោយកើតហេតុ រួចនៅព្រឹកថ្ងៃដដែល ស្ត្រីជាម្ចាស់ម៉ូតូ ក៏បាន ទៅដាក់ពាកបណ្តឹង នៅប៉ុស្តិ៍ប៉ូលិស ដើម្បីឲ្យជួយ អន្តរាគមន៏នឹងស្វែងរកម៉ូតូរបស់ខ្លួនមកវិញផងដែរ៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២០

ខេត្តសៀមរាប៖ស្ត្រីជាប្រពន្ធបានស្លាប់នៅក្នុងថ្លុកឈាម ក្រោមអំណាចស្នាដៃប្ដីរបស់ខ្លួន។

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃសៅរ៍​​
ទី ១៩ ខែ​ធ្នូ​ ឆ្នាំ២០២០ នៅចំណុចផ្ទះកម្មករ ស្នាក់នៅ ស្ថិតនៅក្រុម២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានរាយការណ៍ ថា ករណី ឃាតកម្ម នេះ បង្កឡើងដោយបុរសជាប្ដី មាន ឈ្មោះ ផេន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត នៅខេត្តកំពង់ចាម បានធ្វើសកម្មភាព យកដុំថ្មវាយទៅលេី ជនរងគ្រោះ ឈ្មោះ ស៊ឹម សម្ព័ស ភេទស្រី អាយុ១៩ឆ្នាំ(បណ្តាលអោយស្លាប់) មុខរបរ កម្មករសំណង់ ត្រូវជាប្រពន្ធ ជនដៃដល់ មានទីកន្លែងកំណើត ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ មានទំនាស់ គ្នាជាមួយ ប្តីប្រពន្ធ។ តាមការពិនិត្យ របស់ ជំនាញ ទៅលើសពពិតជាស្លាប់ដោយ ករណីឃាតកម្មពិតមែន។

បច្ចុប្បន្ន ជនដៃដល់ បានរត់គេចខ្លួនបាត់ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ ចាប់យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។ចំណែក សាកសព ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញចុងកសម្លាប់ខ្លួននៅនឹងដើមស្វាយចន្ទី។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៨និង២៥នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខាងលិចភូមិ ចំងាយប្រហែល៤០ម៉ែត្រ ក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងរាយការណ៍បានឲ្យដឹងថាជនរងគ្រោះមាន ឈ្មោះ ញុញ ម៉ាន អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ឃុំ កេីតហេតុខាងលេី។

មូលហេតុ៖ជនរងគ្រោះមានជំងឺវង្វេងស្មារតី ធ្លាប់បានទៅចងក ជាច្រើនលើក មកហើយ។  តាមការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសា ចងក
ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២០

ខេត្តព្រះវិហារ៖ពលរដ្ឋចំនួន៣នាក់ត្រូវបានសមត្ថកិច្ច ខេត្តព្រះវិហារចាប់ខ្លួន ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើដោយខុសច្បាប់។

ការចាប់ខ្លួនធ្វើឡើងដោយ កាលថ្ងៃទី១៨ធ្នូឆ្នាំ២០២០ ពីរគ្នា កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប និងស្ថិតនៅក្នុងភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

សមត្ថកិច្ចខេត្តបានឲ្យដឹងថា ការបង្ក្រាបនេះគឺ ឃាត់គោយន្តកន្ត្រៃពីរគ្រឿង និងរថយន្តសាំយ៉ុងមួយគ្រឿង និងឃាត់ខ្លួន៣នាក់ បញ្ជូនមកស្នាក់ការរដ្ឋបាលព្រៃឈើ ដើម្បីអប់រំ និងតម្រូវឲ្យបង់ពិន័យអន្តរកាល តាមច្បាប់ស្តីពីព្រៃឈើ។

សមត្ថកិច្ចបញ្ជាក់ថា គោយន្តកន្ត្រៃដឹកជញ្ជូឈើ ២គ្រឿង ឃាត់ខ្លួនមនុស្សពីរនាក់ និងដកហូតឈើអារ ប្រភេទលេខ២ បាន ៣៤ដុំ ស្មើនឹង ២ម៉ែត្រគូបត្រីគុណ ៩៧៥ ដោយគោយន្តកន្ត្រៃ ១គ្រឿង ផ្ទុកឈើត្រាច ១៧ដុំ ស្មើនឹង ១ម៉ែត្រគូបត្រីគុណ៤៨៧។

ម្ចាស់គោយន្តកន្ត្រៃ ទី១ឈ្មោះ កៅ រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សែរ ស៊ីណាត ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

ចំណែករថយន្តសាំយ៉ុងពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AS-5034 ដឹកបាវអង្កាមពីលើ បង្កប់ឈើពីក្រោម និងឃាត់អ្នកបើកបរម្នាក់ឈ្មោះ ប៉ុន ពិទូ ភេទប្រុស អាយុ ២៩ឆ្នំា រស់នៅភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង ដកហូតបាន ជាប្រភេទឈើលេខ២ គឺឈើផ្តៀក និងឈើទាល មានចំនួន ១៥៥សន្លឹក ស្មើនឹង ៣ម៉ែត្រគូបត្រីគុណ០៥០។ អ្នកបើកបរមានឈ្មោះ ប៉ុន ពិទូ ភេទប្រុស អាយុ ២៩ឆ្នំា រស់នៅភូមិចំបក់ផ្អែម ឃុំរស្មី ស្រុករវៀង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២០

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ បាន ចងក សម្លាប់ខ្លួន ព្រោះតែខឹងនឹងឪពុកម្ដាយ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៩និង៤៦នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចលំនៅដ្ឋាន ភូមិគោកថ្មី ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់ បានឲ្យដឹងថា
ក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុក សហការ ជាមួយគ្រូពេទ្យបានចុះទៅដល់ នឹងធ្វើកោសល្យវិច័យពិនិត្យឃើញថា មិនពាក់ព័ន្ធនិងករណីរឿងឃាតកម្ម នោះទេ។

ជនរងគ្រោះឈ្មោះ ប៉ាប ឌឿត អាយុ១៧ឆ្នាំរស់នៅភូមិគោកថ្មី ឃុំ ក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមការឆ្លើយបំភ្លឺ របស់ឪពុក ជនរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់ខ្លួនគឺបានខឹង នឹងឪពុកម្ដាយស្ដីបន្តោស។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចនិងគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារ ចងក ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២០

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារលិខិត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី “តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ” នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២០

ខេត្តសៀមរាប៖ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្រះស្លាប់ ខណ:ឪពុកម្ដាយជាប់រវល់។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥ និង០០នាទីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅ​ចំណុច​ភូមិ​ខាន់សរ ឃុំ​គោល ស្រុកអង្គរជុំ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកអង្គរជុំ បានរាយការណ៍ថា ជនរងរងគ្រោះ មានឈ្មោះ កំសត់ សុវណ្ណ​ រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថាមូលហេតុគឺ ឪពុកម្ដាយ​ ជាប់រវល់នៅខាងមុខផ្ទះ កូនដើរទៅលេងទឹកស្រះក្រោយផ្ទះ បណ្ដាលឲ្យលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បាន ចងក សម្លាប់ខ្លួននៅលើដើមឈើ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅលេីដេីមធ្លក ដោយចងនឹងខ្សែនីឡុង ខាងក្រោយផ្ទះ ចំងាយប្រហែល២០ម៉ែត្រ ក្នុងភូមិចេក ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។

អាជ្ញាធរស្រុកជីក្រែងបានរាយការណ៍ថា
ជនរងគ្រោះ មានឈ្មោះ និល វាស្នា អាយុ ២៦ឆ្នាំមានទីលំនៅភូមិឃុំ កេីតហេតុខាងលេី។
អាជ្ញាធរបន្តថា មូលហេតុ ជនរងគ្រោះមានជំងឺវង្វេងស្មារតី ធ្លាប់បានទៅ ចងកចំនួន៣លេីកមកហេីយ តែបានបងប្អូនជួយទាន់។
តាមការធ្វេីកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសា ចងកពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២០

ភ្នំពេញ៖លោកជំទាវ បាន ស្រីមុំ ភរិយា ឯកឧត្តមអ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ នឹងជាតំណាងរាស្ត្រមណ្ឌល
ខេត្តប៉ៃលិន ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ជាអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តមផាន់ ចាន់ធុល ដែលត្រូវផ្ទេរភារកិច្ច ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.1K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page484 Page485 Page486 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×