ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តមិនទុកផ្លូវណាមួយចោលនោះទេ តែត្រូវធ្វើការសម្របសម្រួលជាមួយគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
លោកសុខ លូ មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីក្រុងបាត់ដំបង និងពិភាក្សាលើការសិក្សាគម្រោងទឹកស្អាត និងអនាម័យខេត្ត ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅចំណុចផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃព្រហស្បតិ៍នេះ។
ក្នុងការចុះពិនិត្យនេះផងដែរក៏មានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីបច្ចេកទេសរបស់គម្រោង (ADB) និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗផងដែរ។
លោកសុខ លូ ក៏បានបន្តដំណេីរអញ្ជើញពិនិត្យខ្សែផ្លូវដែលត្រូវជួសជុល និងកែលម្អឡើងវិញផងដែរ៕SRP


