Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២៣

ខេត្តសៀមរាប៖ក្រុមមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានដោះអន្ទាក់ ដាក់យកសត្វ ជាង៧០០អន្ទាក់។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកម៉ុង ប៊ុនលីម បានប្រាប់អង្ភភាពសៀមរាប ប៉ុស្ដិ៍ ថា មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាប ដាក់តាំងបង្ហាញ ក្នុងយុទ្ធនាការ “អន្ទាក់សូន្យ” ក្នុងខេត្តសៀមរាប នៅសួនច្បារព្រះរាជដំណាក់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ។

លោកម៉ុង ប៊ុនលីម បន្តថា អន្ទាក់ទាំងនោះ ចំនួន ៧២៤ ដែលបានធ្វើការប្រមូលបាន និងដោះអន្ទាក់ ដែលជនល្មើសលួច ដាក់ក្នុងសហគមន៍ព្រៃឈើ និងព្រៃពូជឈើធម្មជាតិផ្សេងៗទៀត។

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ រូបនេះ ក៏បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋបញ្ឈប់ដាក់អន្ទាក់បន្តទៅទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២៣

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និង៣នាក់ទៀតបានរងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវជាតិលេខ៦ មុខសាលាវិទ្យាល័យពួក ដែរស្ថិតនៅក្នុងភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ករណីនេះកើតឡើង រវាងម៉ូតូមួយគ្រឿងម៉ាក Honda Dream ផលិត ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N-1986 អ្នកបើកបរឈ្មោះ ស៊ុន សិក ភេទប្រុស អាយុ៤៨ឆ្នាំ បុខរបរ កសិករ មានទីលំនៅស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត) (អត់ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះ ឆាយ ឆោម ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរ កសិក រស់នៅភូមិ-ឃុំជាមួយគ្នា (របួសមធ្យម) (អត់ពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Dream ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-7872 បត់ឆ្វេងបើកបរក្នុងទិសដៅពីលិចទៅកើត ស្របគ្នា អ្នកបើកបរឈ្មោះ ម៉ាន់ មិនា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ជំនួយការរដ្ឋបាលឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (របួសមធ្យម) (អត់ពាក់មួកសុវត្ថិភាព) ដឹកឈ្មោះ ប៉ាត សុភា ភេទស្រី អាយុ៧០ឆ្នាំ មុខរបរ ជំទប់ទី១ឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់) (អត់ពាក់មួកសុវត្ថិភាព)។
៊
សមត្ថកិច្ចបន្តថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូពាក់ស្លាកលេខ សៀមរាប 1Y-7872 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងម៉ូតូពាក់ស្លាកលេខ សៀមរាប 1N-1986 បើកបរក្នុងល្បឿនលឿន។

កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ សង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យ និងធ្វើការវាស់វែង ប្រមូលវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២៣

ខេត្តសៀមរាប៖នៅទីបំផុត ស្ត្រីដែលបានបង្ហោះហ្វេសប៊ុក ថា អាជ្ញាធរជាតិអប្សរារុះរើផ្ទះពលរដ្ឋនៅឃុំព្រះដាក់ ចេញលិខិតសុំទោសជាសាធារណៈ ដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា។

ការចេញលិខិតសុំទោសជាសាធារណៈ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីមានម្ចាស់គណនីFacebook ឈ្មោះ នី សា បានបង្ហោះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ថាកម្លាំងអាជ្ញាធរជាតិអប្សរា ចុះរុះរើផ្ទះប្រជាពលរដ្ឋ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ម្ចាស់ហ្វេសប៊ុក (នី សា) ឈ្មោះពិត ផន នីសា អាយុ៣៨ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៨០៦៩១៣៥០ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សុំអានលិខិតសុំទោសនៅខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២៣

ខេត្តសៀមរាប៖មេភូមិតាចក សង្កាត់ស្រង៉ែ ខេត្ត សៀមរាប លោក រី ឃន បានរងការចោទប្រកាន់ពីពលរដ្ឋថា បានជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា បើកបុកម៉ូតូរបស់គាត់ខណ:កំពុងតែជិះឌុបគ្នា។

ហេតុការណ៍បានកើតឡើងនៅម៉ោងប្រមាណជាង៩ ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាចក សង្កាត់ស្រង៉ែ ខេត្តសៀមរាប។ នេះបើតាមសម្ដីជនរងគ្រោះដែលបានផ្ដល់បទសម្ភាសន៍ ប្រាប់អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃពុធនេះ។

ជនរងគ្រោះមាន ស្រ៊ាង តុលា ជាអ្នកបើកម៉ូតូឌុបមនុស្សម្នាក់ពីក្រោយ ជាប្អូនស្រី។

សៀមរាប ប៉ុស្ដិ៍ មិនអាចទាក់ទង លោក រី ឃន មេភូមិតាចក បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ។

បើតាមសម្ដីជនរងគ្រោះ បានលើកឡើងថា ខណៈពេលដែលរូបលោក បានកំពុងជិះម៉ូតូដឹកប្អូន នៅតាមផ្លូវ នៅពេលនោះ លោកមេភូមិតាចក ក៏បានជិះម៉ូតូចេញពីផ្ទះរបស់គាត់ ដោយមើលទៅក្នុងស្ថានភាពស្រវឹងសំដៅមករកម៉ូតូរបស់លោកតែម្ដង។ ហើយលោកបានព្យាយាមបើកម៉ូតូគេចដែរ ប៉ុន្តែគេចមិនផុត ដោយសារម្ខាងទៀតជាប្រឡាយ ទើបធ្វើឱ្យម៉ូតូមេភូមិតាចក បានមកបុកម៉ូតូរបស់លោកចំពីក្រោយត្រង់បំពង់ស៊ីមាំង ប្រសិនបើលោកគេចមិនទាន់នោះទេ អាចនឹងចំរូបលោក និងប្អូនស្រី ទាំងកម្រោលតែម្ដង មិនដឹងថាស្លាប់ឬរស់ឬរបួសប៉ុន្មាននោះទេ។ តែសំណាងល្អរបួសបន្តិចបន្តួចតែប៉ុណ្ណោះ។

ជនរងគ្រោះបានបន្តថា ក្រោយពីកើតហេតុភ្លាមៗមេភូមិរូបនេះ បានលើកម៉ូតូ របស់ខ្លួនដោយនិយាយថា ប្រញាប់ទៅយកចៅនៅសាលា និងប្រាប់ជនរងគ្រោះថា ឲ្យទៅពេទ្យសិនទៅ ហើយចេញ វិក្កយបត្រ អស់ប៉ុន្មាន? រូបលោកនឹងជួយចេញថ្លៃព្យាបាល។ ប៉ុន្តែនៅពេលចេញវិក្កយប័ត្រ រួចមក លោកមេភូមិរូបនេះ មិនបានទទួលខុសត្រូវ ក្នុងការជួយចេញថ្លៃព្យាបាលនោះទេ ព្រមទាំងបោះសម្ដីថាធ្វើអីធ្វើទៅ។ បញ្ជាក់មេភូមិរូបនេះ បានឲ្យលុយតែ៤ម៉ឺនរៀល តែប៉ុណ្ណោះ មករូបលោកប្រាប់ជួសជុលម៉ូតូ ដោយការជួសជុលអស់ ៣៥០០០រៀល៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២៣

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅថ្ងៃពុធ នេះ ទាក់ទងទៅនឹងការការពារសន្តិសុខជាតិ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ព្រមានសារជាតិថ្មីទៅដល់អ្នកដែលមានបំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយ ឲ្យតែហ៊ានធ្វើចលនា ដែលនាំឲ្យអសន្តិសុខសាធារណៈ និងមានចេតនាចង់បំផ្លាញសុខសន្តិភាព នឹងមិនលើកលែងឲ្យនោះទេ។

ទាក់ទងទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវផ្លាស់ប្តូរវេនគ្នាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡានេះ។ ហើយគិតត្រឹមថ្ងៃនេះទី៣១ ឧសភា នេះ កម្ពុជាសល់តែ៣ ថ្ងៃទៀតតែប៉ុណ្ណោះនឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឬកីឡាសម្រាប់បងប្អូនជនពិការនៅកម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះជាបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀតដល់កីឡាករ-កីឡាការិនី ដែលជាកីឡាជនពិការ។សម្ដេចតេជោ បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងក្រុមការងាររៀបចំព្រឹត្តិការកីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវរៀបចំទស្សនីយភាពពិធីបើកព្រឹត្តិការណ៍នេះឱ្យបានល្អ និងបាញ់កាំជ្រួចឱ្យបានច្រើន ខណៈរដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ការបាញ់កាំជ្រួចក្នុងពេលបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺមានចំនួនច្រើនជាងព្រឹត្តិការណ៍បើកស៊ីហ្គេមទៅទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២៣

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ កោតសរសើរ ចំពោះកិច្ចខិតសំប្រឹងប្រែង និងវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយករាជធានីភ្នំពេញចិញ្ចឹមរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សម្ដេចតេជោ ថា រាជធានីភ្នំពេញកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយលើការ អភិវឌ្ឍក្រោមគោលនយោបាយ និងយុទ្ធសាស្រ្ដ «ស្លឹកត្នោតខ្ចប់ស្ករត្នោត» ដោយយកធនធានផ្ទាល់នៅទីនេះ ដើម្បីអភិវឌ្ឍន៍ឡើងវិញ និងកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅថ្ងៃពុធនេះ។

សម្ដេចហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបមកតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ និងស្ពានអាកាសនៅផ្លូវជាតិលេខ៥ឫស្សីកែវ បន្ទាប់ពីសម្ដេចបានអញ្ជើញបើកការដ្ឋានស្ពានទាំងពីរនេះ នាពេលកន្លងទៅ។

សម្តេចតេជោ បានមានប្រសាសន៍រំលឹកគ្រាអតីតកាល នៃតំបន់ជ្រោយចង្វារ និងឫស្សីកែវ ដែលជាកន្លែងជ្រកពួន និងលាក់ខ្លួន របស់ខ្មែរក្រហម ដែលតែងលបលួចចូលវាយប្រហារកន្លែងស្តុកសាំង និងចូលមកកាន់រាជធានីភ្នំពេញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏សូមការអធ្យាស្រ័យដល់អ្នករត់ទូកដ និងសាឡង់ទាំងឡាយដែលរាជរដ្ឋាភិបាលបានសាងសង់ស្ពានជាច្រើនឆ្លងកាត់ទន្លេ ដែលធ្វើឱ្យផ្ដាច់មុខរបរអ្នករត់ទូកដ និងសាឡាងនៅរាជធានីភ្នំពេញ ខណៈគម្រោងសាងសង់ស្ពានមួយចំនួនទៀតដូចជា ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញទៅអរិយ្យក្សត្រ និងស្ពានតភ្ជាប់នៅតំបន់ច្បារអំពៅជាដើម ដែលនឹងត្រូវសាងសង់នៅពេលខាងមុខ។ សម្ដេចតេជោបានផ្ដាំផ្ញើអ្នកបន្តវេននាំក្រោយ កុំភ្លេចប្រើប្រាស់ ឬវិភាជថវិកាទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ក្នុងពេលដឹកនាំប្រទេស ឬស្ថាប័ន ឬហៅថា «បែងចែកថវិកានៅកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌» ដោយគួរតែរៀបចំមិនត្រូវប្រើប្រាស់ថវិកាខ្ចះខ្ជាយឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រកាស ពីគម្រោង និងដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្នែកមួយ នៃការតភ្ជាប់ និងលំហូរ នៃការធ្វើដំណើរបានឆាប់រហ័ស ដែលផ្លូវនេះនឹងត្រូវបើកការដ្ឋាននៅថ្ងៃ៧ មិថុនាខាងមុខនេះផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២៣

ក្នុងសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា នៅថ្ងៃអង្គារ នេះសម្ដេចហ៊ុន សែន បានមានប្រសាសន៍សារជាថ្មីទៀតថា កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់។ ដូច្នេះគ្មានអ្វីល្អប្រសើរជាងការចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សនោះទេ។

សម្តេចតេជោបន្តទៀតថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានៅតែប្រកាន់យកគោលនយោបាយ ថវិកា ផ្សារភ្ជាប់នឹងគោលនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាមួយខ្នង និងឲ្យអភិបាលរាជធានីភ្នំពេញរៀបចំចាត់ចែងការសាងសង់ចាក់ផ្លូវបេតុង សម្រាប់ទីធ្លាបរិវេណសាកលវិទ្យាល័យនេះផងដែរ។ ជសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជាផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២៣

សម្តេចតេជោហ៊ុន សែន បានណែនាំឱ្យមានកែតម្រូវ ។លើបទចម្រៀងមួយបទដែលមានចំណងជើង ទាក់ទងការអបអរសាទរសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា តែបែជាអ្នកនិពន្ធ និពន្ធច្រឡំដាក់ថាសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជាទៅវិញ។

សម្ដេចតេជោក៏បានបន្ថែមទៀតថា ពេលខ្លះការនិពន្ធបទចម្រៀងហាក់បីដូចជាលឿនពេក ដែលមិនបានសិក្សាឱ្យស៊ីជម្រៅ ធ្វើឱ្យមានការខុសឆ្គង ហើយពេលខ្លះនិពន្ធទៅតាមសកម្មភាពប្រចាំថ្ងៃ ដែលធ្វើឲ្យអ្នកស្ដាប់ ស្ដាប់សឹងមិនទាន់ សូម្បីសម្ដេចក៏មិនមានពេលស្តាប់ដែរ។ ដូច្នេះសម្ដេចតេជោសំណូមពរឲ្យមានការដកបទចម្រៀងមួយនេះចេញ និងធ្វើការកែតម្រូវ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំយ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជានៅថ្ងៃអង្គារ នេះ ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២៣

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ នេះ អញ្ជើញ​សម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ​បាន​​សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកា​សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ​ឧបត្ថម្ភ​ពី​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម​ទាំង​​សប្បុរសជននានា។

តាមការអោយដឹងពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោ​សន្តិភាព សាល​សវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់។

អគារនេះ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិ​ប​តី​ភាពរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពល​ខេម​រ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្ម​រចនា​ប័ទ្ម​ខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយសំយោគ​ចូល​នូវ​រច​នាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធ​សាស​នា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌ​អា​ណានិគម និងស្ថាបត្យកម្មទំនើបកម្ម៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២៣

ភ្នំពេញ៖នៅក្នុងជំនួបតាមទូរស័ព្ទ រវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ៊្សែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានថ្លែងអំណរគុណ ចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការ បណ្តុះបណ្តាល អ្នកដោះមីនរបស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានលទ្ធផលជំនួបតាមទូរស័ព្ទរវាងសម្តេចតីតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ូឡូឌីមៀ ហៀលលិនស្គី នៅល្ងាចថ្ងៃចន្ទ ម្សិលមិញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២៣

ក្រុមមន្ត្រីផ្នែកនាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាំយកសត្វក្រពើត្រីចំនួន ២៥ក្បាល មានទម្ងន់ចាប់ពី២៥ទៅ៤០គីឡូក្រាុំ មកពីខេត្តសៀមរាប មកលែងក្នុងបឹងធម្មជាតិ មួយហៅថា (បឹងខាំផា) ដើម្បីឱ្យវារស់នៅបន្តពូជបែបធម្មជាតិ និងមានបរិមាណ កើនឡើងបន្ថែម ព្រោះវាជាពពួកសត្វក្រពើ ជិតផុតពូជ។

ក្នុងពិធីលែងសត្វក្រពើត្រី ទៅក្នុងបឹងធម្មជាតិនៅឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង កន្លងមកថ្មីៗនេះ លោកអ៊ន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្ស ជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ចាក់ថា៖ សត្វក្រពើត្រីដែលបាននាំយកមកលែងនេះ មានចំនួន២៥ក្បាលតែការនាំមកមានផ្លូវឆ្ងាយ និងប្រើរយៈពេលយួរ វាបានស្លាប់ចំនួន៣ក្បាល នៅសល់តែ២២ក្បាលប៉ុណ្ណោះបានលែងទៅក្នុងបឹងធម្មជាតិ នៅតំបន់អភិរក្សសត្វត្មាត ក្នុងភូមិសាស្ត្រទឹកដីស្រុកសៀមប៉ាង។

លោកបន្តថា៖ នេះជាលើកទី២ហើយ បន្ទាប់ពីលើកទី១ នៅឆ្នាំ២០២២ លែងបានចំនួន១៩ក្បាល ទៅក្នុងបឹងធម្មជាតិ (បឹងណាវ៉ា) នៅក្នុងតំបន់អភិរក្សសត្វស្លាប់សៀមប៉ាងនេះដែរ ព្រោះនៅពេលវាបន្សាំខ្លួន បន្តពូជ ពងកូន នៅខែវស្សាវាអាចចេញពីបឹងធម្មជាតិនេះ ចូលទៅទន្លេសេកុងប៉ែកខាងលើ និងបានបន្តពូជ ពងកូនសម្បូរបែបឡើងវិញ។

លោក សុខ ឃឿន នាយកដែនអភិរក្សសត្វព្រៃសៀមប៉ាង បានគាំទ្រដល់ការអភិរក្សពពួកសត្វជិតផុតពូជនេះ ហើយមន្ត្រីអភិរក្សបានធ្វើរបងព័ទ្ធជុំវិញស្រះក្នុង បឹងខាំផានេះ ដើម្បីរក្សាភាពស្អាប់ស្អាត ឱ្យសត្វក្រពើត្រីវារស់នៅស៊ីចំណីដែលយើងផ្តល់ឱ្យ។

លោកបន្តថា មន្ត្រីប្រចាំការនៅទីនេះនិងមើលថែរសត្វក្រពើត្រីនេះ ហើយការពារមិនឱ្យសត្វគោ ក្របីចុះ ព្រមទាំងដាក់សញ្ញាហាមឃាត់កូនចៅប្រជាពលរដ្ឋ ចុះទឹករកត្រី ឬបោះបោចបន្លែបង្ការនៅក្នុងស្រះទឹកនេះទេ ព្រោះវាមានជម្រៅជ្រៅខ្លាចមានគ្រោះថ្នាក់ទោះបីថា ក្រពើត្រីនេះវាមិនខាំមនុស្សក៏ដោយ។

លោកព្រំ អូដន អភិបាលរងស្រុកសៀមប៉ាងបានបញ្ចាក់ថា ៖ទោះជាយ៉ាងនេះក៏ដោយ ក្នុងពិធីលែងសត្វក្រពើត្រីនេះ អាជ្ញាធរមូលដ្ឋានបាននិមន្តព្រះសង្ឃ អាជ្ញាធរ អ្នកពាន់ព័ទ្ធនិងប្រជាពលរដ្ឋ ចូលរួមទទួលយកព័ត៌មានទាំងនេះទៅផ្សព្វផ្សាយបន្ត ដើម្បីបានរួមគ្នាអភិរក្សពពួកសត្វទាំងនេះឱ្យនៅគង់វង់ ហើយបានលើកកម្ពស់ការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពផង។

សូមបញ្ជាក់ថា៖ ក្រពើត្រីនេះជាពពួកសត្វជិតផុតពូជ ត្រូវបានមន្ត្រីនាយកដ្ឋានជលផល សហការជាមួយក្រុមហ៊ុន រ៉ាយហ្សីងហ្វីនិក រួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើពិធីលែងសរុបបានចំនួន ៤១ក្បាលហើយ ក្នុងនោះ លើកទីមួយចំនួន១៩ក្បាល និងលើកទី២នេះ មានចំនួន២២ក្បាល ទៅក្នុងបឹងណាវ៉ា និងបឹងខាំផា ស្ថិននៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២៣

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានភ្លើងឆក់បណ្ដាលឲ្យស្លាប់។ ហេតុការណ៍បានកើតឡើង នៅរសៀល ថ្ងៃអាទិត្យ ម្សិលមិញ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ភូមិពាម ឃុំដូនកែវ ស្រួក។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផយ សាឡី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពាម ឃុំដូនកែវ ស្រួក។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ ជនរងគ្រោះបូមទឹក នឹងម៉ូទ័រ មុជ កំពុងបូមមុជរបូតទុយោរ ពីម៉ូទ័រ ជនរងគ្រោះគ្រោះ ទៅដកហ្វ្រីភ្លើងបណ្តាលឲ្យឆក់ស្លាប់តែម្ដង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page157 Page158 Page159 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×