Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ៨ មករា ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តក្រចេះ៖មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូង នៅព្រឹកមិញនេះ បានធ្វើការផ្លាស់ប្ដូរមុខតំណែង ដោយត្រូវមកកាន់ការងារ នៅទីបញ្ជាការដ្ឋានខេត្តក្រចេះ។ ដោយ លោកវរសេនីយ៍ ផាត សុភក្រ្តវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ មកជា មេបញ្ជាការអាវុធហត្ថស្រុកឆ្លូងវិញ។ ចំណែកមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ជំនួសដោយលោក លាង ហ៊ុយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១:០០ ព្រឹក កម្លាំងអាវុធហត្ថ សន្តិសុខសហការជាមួយគយចល័ត បានចុះឃាត់រថយន្តអត់ពន្ធ១គ្រឿង ម៉ាក Lexus Rx350 ឆ្នាំ២០១១ ស្លាកលេខ ប.មានជ័យ ២A-៩៧៩៧នៅចំណុចសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ចថាក្រោយបង្ក្រាបរួចអូសរថយន្តខាងលើ យកទៅរក្សាទុកនៅឃ្លាំងគយចល័តខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាបនៅមុននេះនាថ្ងៃថ្ងៃទី០៩ខែមេសាឆ្នាំ២០២០ បានបើកប្រតិបត្តិការចុះបង្ក្រាបកន្លែងស្តុបឈើនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលដឹកនាំដោយលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។
ជុំវិញការបង្ក្រាបនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឈ្មោះម្ចាស់ឈើនិងចំនួនឈើនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២០

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មការ ខេត្តប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ និង លោក ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត រួម និង អភិបាល រង ខេត្ត ជា ច្រើន រូប ទៀត នាថ្ងៃ ទី ៨ ខែមេសា ឆ្នាំ ២០២០នេះ បានទទួល ជំនួយ ជា ថវិកា សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ពី រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន ព្រះសង្ឃ មន្ត្រី រាជការ និង សប្បុរសជន នានា ដើម្បី យក ទៅ ដោះស្រាយ ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ តាម ការ អំពាវនាវ របស់ រាជរដ្ឋាភិបាល កម្ពុជា ។

បេី តាម គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម បាន ឲ្យដឹងថា អំណោយ ដែល ត្រូវ ទទួល សម្រាប់ធ្វេីការ ចាត់ចែង ទំនុកបម្រុង ក្នុង យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩)នោះ រួមមាន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន ផ្តល់ ថវិកា ៥០០០ដុល្លារ តាមរយៈលោក ជា ក្រូច ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ។ សាលាគណខេត្ត និងសាលាអនុគណ ក្រុង-ស្រុក ដឹកនាំដោយព្រះចរិយាឧត្តម ស៊ាង លាង ព្រះបាឡាត់គណខេត្ត និងជាអនុគណស្រុកស្ទឹងត្រង់ តំណាងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បាន ផ្តល់ ថវិកា ៧លាន និង ៩សែនរៀល អង្គ៥៤បេ មី៣០កេស ត្រីខ២៤យួរ ទឹកត្រី១០យួរ ទឹកស៊ីវអ៊ីវ១០យួរ ទឹកសុទ្ធ១៧យួរ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្រុមហ៊ុនលក់ម៉ូតូ វ៉ា ពេជ្រ ៤លាន រៀល ។ មន្ទីរផែនការខេត្តកំពង់ចាម ៣លានរៀល ។ ក្រុមហ៊ុន ណៃ បូពៅ ៤លានរៀល ។ សាលា មធ្យមសិក្សា សុខាភិបាល ភូមិភាគ កំពង់ចាម ៦លាន និង ១សែន ៦ម៉ឺនរៀល និង មន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្ត កំពង់ចាម ៣លាន និង ៣សែន ៣ម៉ឺនរៀល ។

ឆ្លៀត ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវិដ-១៩ បានថ្លែងអំណរគុណ ចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយជា ថវិកា និង សំភារៈ គ្រឿង ឧបភោគ បរិភោគ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ១៩) នៅ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជា នៅ ក្នុង ប្រទេស កម្ពុជា ទាំង មូល ផង ដែរ ។

ជាមួយគ្នា នោះ លោក អភិបាលខេត្ត ក៏បាន ថ្លែង ជូន ដំណឹង អំពី សេចក្តី សម្រេច របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ដែល បាន ប្រកាសផ្អាកការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងអនុញ្ញាតឱ្យបន្ដ ធ្វើ ការ ងារជាប្រក្រតីទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន គឺធ្វើការជាម្មតា ហើយរដ្ឋ នឹងផ្តល់ ឬសងថ្ងៃឈប់សម្រាកត្រឡប់មកវិញ នៅពេលណាដែលជំងឺកូវីដ-១៩ ផុត រលត់ នឹងត្រូវសងឱ្យឈប់សម្រាក០៥ថ្ងៃនៃ ថ្ងៃ ធ្វើ ការ ផង ដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តកំពង់ចាម៖ នៅព្រឹកមិញនេះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម រួមដំណើរជាមួយលោកស្រី ស្រី គឹមឆយ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្លៀកបំពាក់ របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅមណ្ឌលសុខភាព និងមណ្ឌលកុមារកំព្រា នៅក្នុងសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
លោកស្រី ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បុគ្គលិកមណ្ឌលសុខភាព និងថ្នាក់ដឹកនាំ ម៉ែដោះ ព្រមទាំង ក្មួយៗជាកុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រា ទាំងអស់ផងដែរ ។

លោកស្រីបញ្ជាក់ថាដោយសារតែបច្ចុប្បន្ននេះ កម្ពុជា ក៏ដូចជា ពិភពលោក កំពុងប្រឈមទៅនឹងការរីករាលដាល នៃវីរុសកូវីដ១៩ ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្ត និងសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បាននាំយកសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ ក៏ដូចជាសម្លៀកបំពាក់ក្មេង និងមនុស្សចាស់ ផ្ដល់ជូនគ្រួសារ ដែលមានជីវភាពខ្វះខាតក៏ដូចជា មណ្ឌលសុខភាពបន្តចែកជូនប្រជាពលរដ្ឋ ជាពិសេស ស្រ្តីដែលមករកសេវាសម្រាល នៅតាមមណ្ឌលសុខភាព ផងដែរ។ ជាមួយគ្នានោះដោយទឹកចិត្តអាណិតអាសូរ ចំពោះ លោកគ្រូ ម៉ែដោះ ក៏ដូចជា ក្មួយៗកុមារកំព្រា លោកជំទាវផ្ទាល់ក៏បាននាំនូវសម្ភារៈសិក្សា និងរបស់របរលេង សម្រាប់ក្មួយៗ នៅមណ្ឌលកុមារកំព្រា ផងដែរ ។

លោកស្រី ប៉ាង ដានី ក៏បានផ្ដាំផ្ញើ ចំពោះ ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាប្រធានមណ្ឌលសុខភាពសូមចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដោយយកចិត្តទុកដាក់ អនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល តាមរយៈសារអប់រំសុខភាពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតជនត្រូវចោទឈ្មោះ អាត់ អេង ហៅ អាត់ សំអេង ឬ សេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និង ម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ ដែលបានធ្វើសកម្មភាព និងរូបភាព បង្ហោះតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថ រាល់សកម្មភាពនេះជនសង្ស័យបានបង្កើតបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ត្រូវបានតំណាងអយ្យការចោទប្រកាន់ ហើយត្រូវបានលោក ស៊ាន ណារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេច ឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តសៀមរាបហើយរសៀល ថ្ងៃទី០៨ខែមេសានេះ។
សូមបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានឃាត់ខ្លួន នៅព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ខែមេសាឆ្នាំ២០២០ ដោយកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ខេត្តសៀមរាប ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខសហការជាមួយនគរបាលខេត្តព្រះសីហនុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តសៀមរាប៖បុរសចំនួន០៣នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងសៀមរាបឃាត់ខ្លួនករណីគ្រឿងញៀន។ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី០៦ខែមេសាឆនាំ២០២០នៅចំណុចភូមិគោកតាចាន់ សង្កាត់គោកចក ខេត្តសៀមរាប។

ករណីនេះដកហូតវត្ថុតាង:ម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០២កញ្ចប់ស្មេីនិង០១,៩៩ក្រាម,ថ្នាំញៀនប្រភេទW ទូរសព្ទ័០២គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនិងជំងឺកូវីដ១៩ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តនិងសហការី នៅព្រឹកនេះបានទទួលអំណោយអង្ករ៤តោនទឹកស៊ីអ៊ីវ១៦០យួរពីលោកឧកញ៉ា ហ៊ួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាមនិងខេត្តមណ្ឌលគីរីដែលបានឧបត្ថម្ភជូនគណៈកម្មការខេត្តប្រយុទ្ធនិងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនិងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារធ្វើសេចក្តីព្រាងច្បាប់ចំនួន២នៅទីស្ដីការក្រសួងមហាផ្ទៃ។សេចក្ដីព្រាងច្បាប់ទាំងនោះរួមមានសេចក្តី ព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យលើកទី៣និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តកំពង់ធំ៖កម្មកររោងចក្រ ជាច្រើននាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងថ្ងៃទី០៧ ខែមេសា ម្សិលមិញនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១០២-១០៣ ភូមិដំរីស្លាប់ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ រវាងរថយន្ត បុករថយន្តពីក្រោយ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង។ករណីនេះ បណ្តាលឲ្យរបួសធ្ងន់មនុស្ស០៤នាក់(ប្រុស០១នាក់គឺអ្នកបើកបររថយន្តដឹកកម្មករ) របួសស្រាល ១៨នាក់(ស្រី) និងខូចរថយន្ត ០២គ្រឿង។
សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនបូព៌ាអាស៊ីម៉ាកហុិនដាយ ពណ៌ស ស្លាកលេខ
ភ្នំពេញ៣C.៩៩០០ (ទិសដៅពីជើងទៅត្បូង ប៉ោយប៉ែត-ភ្នំពេញ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់។
ចំណែករថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ២M.៦២៧១ដឹកកម្មករទៅរោងចក្រស្គន់(ទិសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះ កន.ចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (មុខរបរបើកបររថយន្ត)(របួសធ្ងន់)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក។ ចំណែកអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបឋម បង្កឡើងដោយអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ បើកបរក្នុងស្ថានភាពងងុយដេក ទៅបុកគូទរថយន្តដឹកកម្មករ បណ្ដាលឲ្យរថយន្តដឹកកម្មករជ្រុលទៅជាយផ្លូវខាងស្តាំដៃ បុកពំនូកដី បណ្ដាលឲ្យក្រឡាប់រថយន្តតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២០

ខេត្តសៀមរាប៖ក្រុមមន្ត្រីខេត្តសៀមរាបនៅថ្ងៃថ្ងៃទី០៦និង០៧ខែមេសាឆ្នាំ២០២០បានចុះបង្ក្រាបការដ្ឋានជីកយកអាចម៍ដីមួយកន្លែងស្ថិតនៅភូមិសាស្ត្រភូមិចុងឃ្នៀសសង្កាត់ចុងឃ្នៀសក្រុងសៀមរាបខេត្តសៀមរាប។ករណីនេះសមត្ថកិច្ចចម្រុះបានធ្វើការឃាត់គ្រឿងចក្រចំនួន០៩គ្រឿងមានដូចជា៖អេស្កាវ៉ាទ័រចំនួន២គ្រឿង,ឡានដឹកដីចំនួន៧គ្រឿង។
ចំពោះវត្ថុតាងសមត្ថកិច្ច្ចបានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់។ទោះយ៉ាងណានៅថ្ងៃទី០៧ខែមេសាម្សិលមិញសមត្ថកិច្ចបានប្រគល់រថយន្តទាំង៧គ្រឿងឲ្យទៅម្ចាស់ដើមវិញបន្ទាប់ពីធ្វើការស្រាវជ្រាវជាក់ស្តែងទើបដឹងថារថយន្តទាំងនេះបានចូលទៅទិញអាចម៍ដីពីការដ្ឋានខាងលើដោយខុសច្បាប់ដោយអចេតនាពីព្រោះម្ចាស់ការដ្ឋានបានប្រាប់ពួកគាត់ថាការដ្ឋាននេះមានលិខិតអនុញ្ញាតត្រឹមត្រូវ។
ជាមួយគ្នានេះដែរមន្ត្រីបានធ្វើការអប់រំណែនាំពួកគាត់ត្រូវទិញអាចម៍ដីណាដែលមានលិខិតអនុញ្ញាតត្រឹមត្រូវ។ចំណែកចំពោះវត្ថុតាងអេស្កាវ៉ាទ័រចំនួន២គ្រឿងត្រូវបានឃាត់ទុកនិងបិទការដ្ឋានជាបណ្តោះអាសន្នដើម្បីឲ្យម្ចាស់ការដ្ឋានចូលខ្លួនធ្វើការផាកពិន័យអន្តរការណ៍ដោយអនុវត្តន៍ច្បាប់ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មធនធានរ៉ែ។យ៉ាងនេះក្តីនៅមុនដំបូងករុមហ៊ុនខាងលើមិនឲ្យសមត្ថកិច្ចចូលត្រួតពិនិត្យនោះឡើយ។តែដោយកិច្ចសហការបានឆ្លងយោបល់ថ្នាក់ដឹកនាំខេត្តនិងលោកព្រះរាជអាជ្ញាទើបតំណាងក្រុមហ៊ុនខាងលើបើកទ្វារឲ្យសមត្ថកិច្ចចូលត្រួតពិនិត្យ។មហាជនលើកឡើងថាក្រុមហ៊ុខាងលើទំនងមកអភិវឌ្ឍរបៀប ធ្វើនំអត់ម្សៅអញ្ចឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលជាតិបាន ចាប់ជនសង្ស័យម្នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឈ្មោះ អាត់ អេង ដែលបានបង្ហោះតាមបណ្ដាញសង្គមនូវសកម្មភាព និងរូបភាព គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថព្រះមហាក្សត្រ។

បើយោងតាមលោក ឧត្តមសេនីយ៍ត្រី ហួតសុធី ស្នងការរងទទួលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយថា ៖ នៅរសៀល ថ្ងៃទី០៦ខែមេសា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានជំនាញ បានសហការជាមួយផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលមានការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនជាអ្នកអនុវត្តនីតិវិធី ហើយមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តទាំងពីរ បានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាអោយចូលខ្លួនមុខសញ្ញាសង្ស័យ មានឈ្មោះ អាត់ អេង ហៅ អាត់ សំអេង ឬ សេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និង ម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ ដែលបានធ្វើសកម្មភាព និងរូបភាព បង្ហោះតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថអង្គ ព្រះមហាក្សត្រ និងជេរប្រមាថស្ថាប័នផ្សេង និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា។
ជនសង្ស័យរូបនេះបានបង្កើតបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ក្លែងដោយប្រើប្រាស់មធ្យោបាយទូរសព្ទដៃម៉ាកVivo (Y5)ពណ៌ខៀវ ដែលមានគណនី ឈ្មោះដូចខាងក្រោមនេះ ៖
១- ត្រាំងសិលា អង្គរធំភូមិប្រាសាទ
២- សិលា សៀមរាប រឺ សិលា ប្រាសាទ
៣-គណនី Tiktokឈ្មោះ សិលាសៀមរាប។
ក្រោយសាកសួរ សាមីខ្លួនបានឆ្លើយសារភាពថាខ្លួនពិតជាបានបង្ហោះដោយប្រើប្រាស់គណនីដូចខាងលើពិតប្រាកដមែន ដោយប្រើឈ្មោះ និង រូបថតអតីតសង្សារបស់ខ្លួនដើម្បីអោយសមត្ថកិច្ចចាប់អតីតសង្សារខ្លួន ដាក់គុកព្រោះដោយហេតុខឹងអតីតសង្សារមិនរស់នៅជាមួយខ្លួន។ សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page628 Page629 Page630 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
© 2026 srpostnew.com. All Rights Reserved!
×