Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ភ្នំពេញ៖បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មលេី ស្ត្រី វ័យក្មេងម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ Lee Tai Sik ភេទប្រុស អាយុ៤៣ ឆ្នាំជនជាតិ កូរ៉េ ខាងត្បូង ត្រូវបានកំពុងសាកសួរ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់កាត់តាមច្បាប់។

សូមបញ្ជាក់ថា ៖មានករណីស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ។ ករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ០៦នឹង ១០នាទីព្រលប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

លោកស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានជម្រុញមន្ត្រីទទួលបន្ទុកការងារព័ត៌មាន នៃរដ្ឋបាលគ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំសង្កាត់ ត្រូវចងក្រងបណ្តាញ ក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីគ្រប់គ្រងសាធារណមតិ ជាពិសេស ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យបានស្ថិតស្ថេរ។

លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ គសពស លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋលេខាធិការ ថ្នាក់ដឹកនាំជាអភិបាលរងទទួលបន្ទុកការងារព័ត៌មានមកពីខេត្តចំនួន៣ គឺព្រះសីហនុ កែប និងកោះកុង ក្រុមមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត៣០០នាក់។

លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានធ្វើរបាយការណ៍ស្តីពីស្ថានភាពទូទៅនៃសក្តានុពលក្នុងខេត្ត ជាពិសេសវិស័យទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក បានឱ្យដឹងថា ដើម្បីពង្រឹងការងារឆ្លើយតបបានលឿនរហ័ស ខេត្តកំពត ក៏បានចាត់តាំងឱ្យមានលេខាធិការដ្ឋានប្រចាំការនៅរដ្ឋបាលខេត្តផងដែរ សំដៅក្តាប់បាននូវព័ត៌មានទាន់ហេតុការណ៍ និងការផ្សព្វផ្សាយបានទូលំទូលាយ ជ្រួតជ្រាបដល់ប្រជាជន។ លោកប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរម្លឹកដល់មន្ត្រីព័ត៌មានក្នុងខេត្តគ្រប់កម្រិត ត្រូវប្រើប្រាស់នូវព័ត៌មានពិត ដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងចូលរួមធ្វើការឱ្យសកម្មដើម្បីការពារសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលនិងក្នុងខេត្ត ឱ្យបានគង់វង្ស។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្នមានការវិវឌ្ឍយ៉ាងលឿនរហ័ស នៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI បូករួមនឹងការចងក្រងបណ្តាញធ្វើការរួមគ្នាលើការងារព័ត៌មាននិងសាធារណមតិ ជាពិសេសគឺការសហការរវាងក្រុមការងារថ្នាក់ក្រោមជាតិ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងន័យ ផ្សាភ្ជាប់អ្នកនៅមូលដ្ឋាន និងអ្នកចុះមូលដ្ឋាន នឹងបង្កើនបាននូវកម្លាំងសរុបមធ្យោបាយសរុប និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានថ្លែងនូវអំណរគុណចំពោះលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលបានឧបត្ថម្ភគាំទ្រសម្រាប់ការបើកវគ្គបណ្តុះបណ្តាលនេះ និងអរគុណដល់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តដែលបានសហការរៀបចំដំណើរការវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃយ៉ាងជិតស្និទ្ធ។

លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងសមត្ថភាព ចំណេះ ជំនាញ សម្រាប់មន្ត្រីទទួលបន្ទុកការងារព៏ត៌មាន និងសាធារណមតិ ការរៀបចំចងក្រងបណ្តាញ រចនាសម្ព័ន្ធក្រុមការងារជាប្រព័ន្ធតួអង្គតែមួយ ក៏ដូចជាលើកកម្ពស់ស្មារតី និងឆន្ទៈ សម្រាប់ការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតនៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត។ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានចាត់ទុកកម្លាំងសរុបនៃមន្ត្រីព័ត៌មានក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ មានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ភ្នំពេញ៖លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានលើកឡើង ៦ចំណុច បូក១ ដែលបញ្ជាក់ថា «មេដឹកនាំកម្ពុជាមិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥»។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា មានដូចជា :
១- លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់ គណបក្សកាន់អំណាច ដែលធ្វើឲ្យមានឧបសគ្គនយោបាយអ្វីនោះទេ,

២- លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ សម រង្ស៊ី តាំងពី លិម គិមយ៉ា នៅជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុបារាំង មុនចូលប្រឡូកនយោបាយក្នុងប្រទេសខ្មែរម្លេះ

៣- ឃាតករ ដែលធ្វើសកម្មភាពរួច បែជារត់ចូលដីខ្មែរ (?) មិនចេញទៅឡាវ ភូមា ឬម៉ាឡេស៊ី ! នេះជាគំរោងរៀបចំជាមុន ដើម្បីទម្លាក់កំហុសលើមេដឹកនាំកម្ពុជា… ពីព្រោះថា គ្មាននណាល្ងង់ដែល ជួលមនុស្សឲ្យធ្វើរឿងឧក្រិដ្ឋហើយ ប្រាប់ឲ្យរត់មកចូលក្នុងផ្ទះខ្លួនឯងទេ,

៤- កម្ពុជា មិនបានបណ្តោយឲ្យឃាតករ រត់ឬលាក់ខ្លួនក្នុងដីខ្លួនទេ ! ចាប់ខ្លួនហើយរៀបចំបញ្ជូនឲ្យភាគីថៃភ្លាមៗ ដើម្បីម្ចាស់ការសាកសួរនិងស៊ើបអង្កេត,

៥- ភ្លាមៗ សម រង្ស៊ី និងក្រុមបក្ខពួក ព្រមទាំងវិទ្យុដែលគាំទ្រ សម រង្ស៊ី នៅក្រៅប្រទេស ខំផលិតមាតិការ ជាប្រព័ន្ធធ្វើការផ្សាយស្រោចចោទប្រកាន់មកលើមេដឹកនាំកម្ពុជា ទាំងខាងនគបាលថៃ មិនទាន់ចេញសេចក្តីសន្និដ្ឋានណាមួយនៅឡើយ… គឺចេតនាបង្កើតព័ត៌មានប្រដិតឲ្យប្រឆាំងលុបលើលទ្ធផលស៊ើបអង្កេតរបស់នគរបាលថៃ នៅពេលខាងមុខ,

៦- មកដល់ពេលនេះ បុគ្គល ២រូប ដែលតុលាការថៃបានចេញដីកាចាប់ខ្លួន គឺម្នាក់ជាអតីតៈជំនិត ជាអង្គរក្ស ជាមេចលនារបស់ សម រង្ស៊ី និងជាអ្នករកស៊ីលុយកាក់រកចំណេញជាមួយមេដឹកនាំនិងអតីតៈតំណាងរាស្ត្រសង្គ្រោះជាតិ (ខាង សម រង្ស៊ី) រាប់ទសវត្សមកហើយក្នុងទឹកដីថៃ… និងម្នាក់ទៀតមានការនិយាយលើកថា ជាប្អូន របស់មេគណបក្សនយោបាយ មួយផ្សេងទេ… និងដោយឡែក នគរបាលព្រហ្មទណ្ឌថៃ បានចេញមកបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅចំពោះមុខអ្នកសារព័ត៌មានថា «ឃាតកម្មសម្លាប់លោក លិម គិមយ៉ា គឺជាគំនុំជម្លោះរកស៊ីផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធនិងនយោបាយកម្រឹតប្រទេសទេ» នគរបាលព្រហ្មទណ្ឌថៃក៏បានបញ្ជាក់ច្បាស់ថា ៖ ប៉ូលីសធ្វើការ មិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ… ។

លោកបន្តថា សន្និដ្ឋានតាមរយៈការឆ្លុះបញ្ចាំង ៦ ចំណុច និងបូក ១ ជាការប្រកាសពីខាងនគរបាលព្រហ្មទណ្ឌថៃនេះ គឺបង្ហាញថាឃាតកម្មលើលោក លិម គិមយ៉ា មិនមានជាប់ពាក់ព័ន្ធជាមួយមេដឹកនាំកម្ពុជាទេ ! ផ្ទុយទៅវិញ កម្ពុជានិងមេដឹកនាំកម្ពុជា គឺជាក្រុមភាគីរងគ្រោះ ដែលត្រូវបាន សម រង្ស៊ី និងបក្ខពួកប្រព្រឹត្តិហើយយកអំពើរដែលពួកគេប្រព្រឹត្តិនោះមកជះទម្លាក់កំហុសលើយ៉ាងអយុត្តិធម៌ និងធ្វើជំនួញនយោបាយដើម្បីមហិច្ឆតានយោបាយអាក្រក់របស់ក្រុមខ្លួន ។

លោក សួន សេរីរដ្ឋា បន្តទៀតថា យុត្តិធម៌និងភាពស្អាតស្អំរបស់មេដឹកនាំកម្ពុជាដែលប្រកាន់ជំហរសន្តិភាពនិយម សាមគ្គីរួមរួមជាតិនិយម និងជំហរនយោបាយអន្តរជាតិគឺ ឯករាជ្យផ្អែកលើច្បាប់ ! នោះនឹងបង្ហាញឆាប់ៗតាមរយៈការស៊ើបអង្កេតដោយឯករាជ្យរបស់ នគរបាលព្រហ្មទណ្ឌនិងព្រះរាជអាជ្ញាថៃ ដែលជាម្ចាស់ទីតាំងនៃអំពើរឃាតកម្ម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ខេត្តព្រៃវែង៖ទីតាំងល្បែងស៊ីសងដ៏ធំមួយកំពុងដំណើរការលេងជាចំហរ ករណីនេះអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមិនទាន់ចុះបង្ក្រាបនៅឡើយ។

ប្រភពបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ នៅក្នុងរបងស័ង្កសីព័ណ៌ខៀវ១កន្លែងស្ថិត នៅភូមិកគោឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលកំពុងដំណើរការសព្វថ្ងៃនេះ មានអ្នកមានល្បែង ចូលមកលេងល្បែងជល់មាន់ និងល្បែងខុសច្បាប់ច្រើនប្រភេទផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរជំនាញពាក់ព័ន្ធនឹងរក្សារភាពស្ងប់ស្ងាត់មិនទាន់ហ៊ានចុះបង្ក្រាបនៅឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បាននិយាយថា ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងម្ចាស់ទីតាំងហ្នឹងអាជ្ញាធរជំនាញពាក់ព័ន្ធនោះទេ ទីតាំងល្បែងសុីសងដ៏ធំមួយនេះមិនអាចដំណើរការដោយរលូនបានឡើយ។

ប្រភពបន្ថែមទៀតថា ក្តីកង្វល់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំងចំពោះសុខទុក្ខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ដោយហេតុថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ,មិនឆាប់ទេ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច,ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សាក្នុងគ្រួសារមិនខានឡើយ។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែង នៅឡើយទេករណីល្បែងស៊ីសងមួយកន្លែងនេះ។

ទោះជាយ៉ាងប្រជាពលរដ្ឋសំណូមពរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងល្បែងជល់មាន់ និងល្បែងខុសច្បាប់គ្រប់ប្រភេទផ្សេងៗខាងលើនេះផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប បានចេញដីកាសម្រេច ការបញ្ចប់មុខតំណែង តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលខេត្តសៀមរាប។

សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២៥

ភ្នំពេញ៖ស្រ្តីជនជាតិខ្មែរវ័យក្មេងម្នាក់ ត្រូវបានគេសម្លាប់មិនទាន់ដឹងមូលហេតុ បង្កភ្ញាក់ផ្អើល។ នេះបើតាមព័ត៌មានបឋម ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទទួលបាន។

ហេតុការណ៍ វេលាម៉ោង ០៦នឹង ១០នាទីយប់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុច អូតែល «ហូម ឈីក» នៅតាមបណ្តោយផ្លូវលេខ ២៨២ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង។

ករណីនេះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រួមទាំងនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ។

មេប៉ូលិសរាជធានីភ្នំពេញ មិនទាន់បញ្ជាក់លម្អិតនៅឡើយទេចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២៥

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាបបានសម្រេចចេញដីកា បង្គាប់ឲ្យចាប់ខ្លួនពីបទ ( គំរាមកំហែងហែកកេរ្តិ៍ ) នៅលើបណ្តាញសង្គមហ្វេសប៊ុក។

សាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថាបានឃើញ យោបល់របស់ព្រះរាជអាជ្ញា៖ ឯកភាពលើដីកាបង្គាប់ឲ្យចាប់ខ្លួន។

–ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Vi Da ។ (គេចខ្លួន)

ត្រូវបានចោទប្រកាន់ពីបទៈ ( គំរាមកំហែងហែកកេរ្តិ៍ ) ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាល ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

យល់ឃើញថា ជនត្រូវចោទត្រូវបានចោទប្រកាន់ពីបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។

យល់ឃើញថា តាមពាក្យបណ្ដឹង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុករបស់គាត់ឈ្មោះ Vi Da ឆាតមកគម្រាម ខ្ញុំបាទថា “មិចហើយបងលុយបំណុលដែលប្រពន្ធបងជំពាក់ខ្ញុំនឹងដោះស្រាយសងអោយខ្ញុំ និងមិនសងទេ? បើមិនដោះ គេចវេសមិនសងអោយខ្ញុំដឹងមួយមាត់ ស្រួលខ្ញុំដាក់ពាក្យបណ្ដឹង ហើយអោយសារ ពត៌មាន រកដំណោះស្រាយតាមយុត្តិធម៌អោយខ្ញុំ” និងបន្តផ្ញើសារទៀតថា ខ្ញុំមានទាំងសំលេងនិយាយទូរស័ព្ទ ប្រពន្ធ បងវាខ្ចីលុយខ្ញុំបង្គ្រប់ឲ្យប្តីឡើងផ្កាយ១ទៀតបង បើបងនឹងប្រពន្ធបងមិនព្រមដោះស្រាយរឿងលុយអោយខ្ញុំ ទេ ខ្ញុំដាក់ពាក្យបណ្ដឹងហើយ ផ្ញើសំលេងអោយអ្នកសារពត៌មានជួយចុះផ្សាយ ពីរឿងប្រពន្ធលោកផ្កាយ១ ខេត្ត បន្ទាយមានជ័យខ្ចីលុយគេអោយប្តីឡើងផ្កាយហើយគេចវេសមិនសង មិនចេញមុខដោះស្រាយគឺអាច និងល្បីខ្លាំង ណាបងៗ។

យល់ឃើញថា ដើម្បីធានាដល់ការស៊ើបសួរស្វែងរកការពិត គប្បីសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជន ត្រូវចោទរូបនេះយកមកកាន់តុលាការសាម៉ី។

ហេតុដូច្នេះសម្រេច

១ .បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណ ដូចបានរៀហាប់ខាងលើនេះ មកប្រគល់ជូនតុលាការសាម៉ីចាត់ការតាមច្បាប់។

២.ក្នុងករណី មានកាលៈទេសៈ ដែលមិនអាចនាំជនត្រូវចោទ មកជូនតុលាការ សាម៉ីទាន់ពេលវេលា បង្គាប់ ឲ្យប្រធានមន្ទីរឃុំឃាំងខេត្ត-រាជធានី ទទួល និងឃុំខ្លួនឈ្មោះខាងលើ តាមដីកាបង្គាប់ឲ្យចាប់ខ្លួននេះ។ បុគ្គលដែលបានឃុំខ្លួននេះ ត្រូវនាំមកបង្ហាញខ្លួន ដល់ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត។

នេះបើតាមដីកា របស់សាលាដំបូងខេត្តសៀមរាប ទីភ្នាក់ងារសារព័ត៌មាន សៀមរាបប៉ុស្តិ៍ ទទួលបាន។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកស្រី ចិន ស្រីដា ដើម្បីអត្ថាធិប្បាយបំភ្លឺបាននៅឡើយទេរហូតដល់ថ្ងៃសុក្រទី១៧ ខែមករា ឆ្នាំ២០២៥នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២៥

ខេត្តសៀមរាប៖កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបនៅវេលាម៉ោង ០២:០០នាទីជាង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានល្បាតនៅចំណុច មុខសណ្ឋាគារតាព្រហ្ម ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានឃើញមនុស្សចំនួន ០២ក្រុម មានគ្នាប្រហែល ១០នាក់ ប្រដាប់ដោយកៅអីជ័រ និងកាំបិតតាំងតោ បានធ្វើសកម្មភាពវាយគ្នា ប៉ុន្តែមិនមានអ្នកណារបួលស្នាមអ្វីឡើយ កម្លាំងឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ស្រី ០១នាក់ យកមកសាកសួរ នៅកងរាជអាវុធហត្ថខេត្តសៀមរាប ។

ក្រុមទី០១ មានគ្នា០២នាក់ ៖១. ឈ្មោះ ឡុង បូរ៉ាវិន ភេទប្រុស អាយុ ២៧ឆ្នាំ, ២. ឈ្មោះ លាស់ ប៉ូឡែន ភេទប្រុស អាយុ ២៦ឆ្នាំ។

ក្រុមទី០២មានគ្នា០៣នាក់ (ស្រី០១នាក់) ៖
១. ឈ្មោះ លីម សុខហៃ ភេទប្រុស អាយុ ២៩ឆ្នាំ
២. ឈ្មោះ លីម សុខហៀង ភេទប្រុស អាយុ ២៥ឆ្នាំ, ៣. ឈ្មោះ ជាតិ ស្រីណុច ភេទស្រី អាយុ ២១ឆ្នាំ។

វត្ថុតាងដកហូត៖ ម៉ូតូចំនួន ០១គ្រឿង, កាំបិតតាំងតោចំនួន ០១, កៅអីជ័រចំនួន ០២។ មូលហេតុ៖ ដោយសារសង្សាចាស់  ឆាតមក សង្សាថ្មីដៀលថា “អាសំរាម”។

បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២៥

កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្តនិងក្លែងបន្លំឯកសាសារធារណៈ និងប្រើប្រាសឯកសារសាធារណៈក្លែង។

ការឃាត់ខ្លួនយោងតាមពាក្យបណ្តឹង ឈ្មោះ ឃុន ច័ន្ចសេរីរ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុនបងរំលស់TL) បានខលមកប្ដឹង លេខអន្តរាគមន៍ពិសេស ១២៩៦ កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ ០៨៦ ៥០០០០១។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា កាល
ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឈ្មោះចិត្រ វាសនា ភេទប្រុស ម្ចាស់ហាងបញ្ចាំ វីរ:ណា រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បាននាំជនសង្ស័យឈ្មោះ នូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប យកមកប្រគល់អោយការិយាល័យជំនាញសាកសួរពាក់ព័ន្ធករណី ក្លែងឯកសារ រថយន្តយកមកដាក់បញ្ចាំនៅហាងរបស់គាត់។ ក្រោពីស្តាប់ចម្លើយឈ្មោះ នូ សំអន បានឆ្លើយសារភាពថា ខ្លួនពិតជាបានយករថយន្ត ដែលខ្លួនបានបង់រំលស់ពីក្រុមហ៊ុន LT ខ្លួនបានធ្វើក្លែង ឯកសារលក់ទិញពិតប្រាកដមែន។ រថយន្តដែលខ្លួនបានយកមកដាក់បញ្ចាំ ម៉ាកហាយឡិនដឺសេរី ឆ្នាំ២០០១ ពណ៌បៃតងចាស់ ពាក់ផ្លាកលេខភ្នំពេញ 2AS -9691។

បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មករា ២០២៥

សេចក្ដីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់ជាថៅកែគម្រោងបុរីនិងដីឡូតិ៍ ត្រូវបានសមត្ថកិច្ចគាត់ខ្លួនខណៈពេលកំពុងបម្រុងឆ្លងដែនទៅប្រទេសថៃ។

ការឃាត់ខ្លួនធ្វើឡើង តាមច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី ១៦ មករា ២០២៥ តាមដីកាឲ្យនាំខ្លួនរបស់ចៅក្រមសើបសួរ លិ សុខា ពីបទចេញសែកស្អុយអត់លុយ។ ស្ត្រីដែលត្រូវបានសមត្ថកិច្ចច្រកព្រំដែនអូរស្មាច់ចាប់ខ្លួន ឈ្មោះ ម៉ន ដានី ដែលគេដឹងថា ជាម្ចាស់គម្រោងបុរី ដីឡូតិ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២៥

ភ្នំពេញ​៖​នៅទីបំផុតចារកម្មរុស្សី បានចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី នៅព្រំដែនប្រទេសរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥​ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានប្រកាសមោឃភាព លិខិតឆ្លងដែនធម្មតា របស់ អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនផងដែរ។

សូមជម្រាបជូនថា​ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ​ បានចេញលិខិតមួយទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតា របស់ អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឱ្យចាប់ខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។

ដោយឡែក​ពាក់ព័ន្ធ​ករណីខាងលេីនេះ​ដែរ លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា​ ជុំវិញបញ្ហានេះ អាជ្ញាធរកម្ពុជា ក៏បានស្នើសុំ ប៉ូលីសអន្តរជាតិ អាំងទែប៉ូល (Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬ និវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៥

ខេត្តកំពង់ចាម៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តមានលទ្ធផលខ្ពស់ ក្នុងការបង្ក្រាបបទល្មើស ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខ។

ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន៖ បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម សូមអបអរនូវលទ្ធផលការងារល្អប្រសើរដែលខេត្តសម្រេចបាន ក្នុងនោះ ដូចជាការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើឱ្យបទល្មើសទូទៅមានការថយចុះ ប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ បង្ករលក្ខណៈជូនពួកគាត់ ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃបានល្អប្រសើរ។

ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ទៀតថា ចំពោះការបង្ក្រាបទប់ស្កាត់បទល្មើស ជារួមបើប្រៀបធៀបទៅនឹងបណ្ដាខេត្តផ្សេងៗ ឃើញថា ខេត្តកំពង់ចាមមានលទ្ធផលបង្ក្រាបខ្ពស់ ក្នុងចំណោមខេត្តដែលលេចធ្លោ។ ក្នុងនោះដែរ ចំពោះបទល្មើសគ្រឿងញៀន ក៏មានការបង្ក្រាបអប់រំដំណើរការបានល្អ និងចំពោះករណីក្មេងទំនើង ក៏បានចាត់ចែងទប់ស្កាត់បានល្អប្រសើរផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងផងដែរថា ចំពោះការអភិវឌ្ឍន៍ ចំពោះការរក្សាសមិទ្ធផល លើវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម បើទោះបីខេត្តកំពង់ចាមជួបនូវបញ្ហាគ្រោះធម្មជាតិខ្លះៗ ក៏ប៉ុន្តែដំណើរការជារួម លើកគ្រប់វិស័យខាងផ្នែកសេដ្ឋកិច្ច នៅតែដំណើរការបានល្អប្រសើរ។ ជាមួយគ្នានេះ ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គឺដំណើរការបានយ៉ាងពេញលេញ ក្នុងការបម្រើសេវាសាធារណៈ គ្រប់គ្រងរដ្ឋបាលដែនដី ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងចាត់ទុកខេត្តកំពង់ចាម ជាខេត្តគំរូទូទាំងប្រទេស ក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋហើយទាំងស្រុងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page56 Page57 Page58 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×