ខេត្តសៀមរាប៖រថយន្តមួយគ្រឿង ត្រូវបានមន្ត្រីក្រុមការងារបង្ក្រាបបទល្មើសព្រៃឈើនិងសត្វព្រៃនៃខណ្ឌរដ្ឋបាលសៀមរាប បង្ក្រាប។
ហេតុការណ៍ធ្វើឡើងនៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០វេលាម៉ោង១នឹង៣០នាទីរំលងអាធ្រាតុ ចំណុចផ្លូវបំបែកត្រពាំងផុង ភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថារថយន្ត
ដែលបង្ក្រាបម៉ាហ៊ីយ៉ាន់ដាយ(បួនភ្លៅចំណុះ១៥តោន)ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ កំពង់ធំ៣A-១៥៤៦ ដឹកជញ្ជូនឈើផ្ទះចាស់បង្កប់ឈើថ្មី ដោយគ្មានលិខិតអនុញ្ញាត្តិ ពីរដ្ឋបាលព្រៃឈើ។
លោកម៉ុង ប៊ុនលីម បន្តថាករណីនេះសមត្ថកិច ក្រុមការងារបាននាំយកវត្ថុតាងនៃបទល្មើស មករក្សាទុកនៅថ្នាល បណុះកូនឈើផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីស្ថិតនៅភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីធ្វើការវាស់រាប់ នឹងចងក្រងសំណុំរឿងតាមនិតិវិធីនៃច្បាប់ស្តីពីព្រៃឈើបញ្ជូនទៅថ្នាក់លើ។ ទោះយ៉ាងណា នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នៅមិនទាន់ បញ្ជាក់អំពីចំនួនឈើនៅឡើយ៕SRP
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២០

