ខេត្តបន្ទាយមានជ័យ៖កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យដឹងថា រាល់ទំនិញដែលបានឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូន ស្ថាប័នជំនាញសម្រាប់ការត្រួតពិនិត្យលើការ ចេញ-ចូល ទំនិញគ្រប់ប្រភេទតាមនីតិវិធីជំនាញរបស់អង្គភាពស្ថាប័នគយ និងរដ្ឋាករ។ ដោយឡែកចំពោះនគរបាលច្រកទ្វារតំបន់ព្រំ ដែនបឹងត្រកូន មានភារកិច្ចគ្រប់គ្រងចេញ-ចូលឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ (មនុស្ស) និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែន និងអនុវត្តតាមនីតិវិធីជំនាញដែលបានចែងក្នុងច្បាប់ និងបទដ្ឋានគតិ យុត្តបានកំណត់។ ចំពោះជនស្លៀកពាក់ស៊ីវិលក្នុងរូបភាពដែលបានផ្សាយក្នុងព័ត៌មានខាងលើ (ពាក់អាវពណ៌សនឹងអាវ ពណ៌ឈាមជ្រូក) មិនមែនជាសមត្ថកិច្ចនគរបាលយើងទេ។
នេះបើតាមសេចក្ដីបំភ្លឺ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះជុំវិញការចុះផ្សាយ របស់សារព័ត៌មាន SBM News លើTiktokថា មន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធ នូវខ្លឹមសារបានចុះផ្សាយខាងលើធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កងកម្លាំងនគរបាលប្រចាំការនៅប៉ុស្តិ៍ច្រកតំបន់បឹងត្រកូន ដែលកំពុង ប្រឹងប្រែងបំពេញភារកិច្ចការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះសូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើឱ្យសារព័ត៌មាន SBM News បានបង្ហោះតាមបណ្តាញសង្គម Tik Tok កែតម្រូវឡើងវិញ។
សូមរំលឹកកន្លងមកក៏ដូចបច្ចុប្បន្នមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មានពីសកម្មភាពឈ្មួញបាននាំទំនិញពីប្រទេសថៃឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូនយ៉ាងអនាធិបតេយ្យដោយមិនមានការទប់ស្កាត់ពីស្ថាប័នគយនៅតំបន់ច្រកមួយនេះឡើយ ករណីនេះអាចបណ្ថាលឲ្យរដ្ឋខាតបង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ៕SRP

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយនូវព័ត៌មានដែលមានជនប៉ុនប៉ងធ្វើឃាតសម្ដេចនិងក្រុមគ្រួសារ។