ខេត្តសៀមរាប៖អង្គភាពរដ្ឋបាលគយកម្ពុជា និងស្ថាប័នគយរបស់វៀតណាម បានផ្ដោតទៅលើការប្រមូលចំណូលពន្ធ និងអាករ កិច្ចសម្រួលពាណិជ្ជកម្ម ការបង្ការនិងបង្រ្កាបបទល្មើសគេចនិងបន្លំពន្ធ និងកិច្ចសហប្រតិបត្តិការគយ ក្នុងនោះបន្តពង្រឹងបង្ការទប់ស្កាត់ ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ផងដែរ។
លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃអង្គារ ម្សិលមិញ បានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូនៃរដ្ឋបាលគយវៀតណាម ដែលដឹកនាំដោយ លោកបណ្ឌិត Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម នៅទីរួមខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំ ពិភាក្សាគ្នាយ៉ាងផុលផុស រដ្ឋបាលគយនៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហ-ប្រតិបត្តការលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់
តាមរយៈអនុវត្តប្រតិបត្តិការរួមគ្នា, ពង្រឹងយន្តការមន្ត្រីទំនាក់ទំនង (Focal points) ដើម្បីផ្លាស់ប្តូរព័ត៌មាន
ទាំងក្នុងកម្រិតអគ្គនាយកដ្ឋាន និងនៅមាត់ច្រកព្រំដែន។
២. ពន្លឿនចរាចរទំនិញនាំចេញ នាំចូល ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ភាគីវៀតណាមបានយល់ព្រមលើការសម្រួលឲ្យបានជាអតិបរមា លើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម មកកម្ពុជាដោយអនុវត្តតាមគោលការណ៍រំហូរពាណិជ្ជកម្មស្របច្បាប់ និងទប់ស្កាត់ បទល្មើសគយជ្រកក្រោមរបបឆ្លងកាត់ ។
៣. បន្តសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាពិនិត្យលទ្ធភាពអនុវត្តយន្តការត្រួតពិនិត្យ
រួមគ្នាតែមួយដង នៅច្រកព្រំដែនអន្តរជាតិបាវិត ប្រទេសកម្ពុជា និងម៉ុកបៃ ប្រទេសវៀតណាម។
៤. បានឯកភាពគ្នាចាត់តាំងមន្ត្រីជំនាញ IT ឲ្យធ្វើការរួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយសម្រាប់
ផ្លាស់ប្តូរព័ត៌មានសង្ខេបតាម Online អំពីអត្តសញ្ញាណទំនិញឆ្លងកាត់ និងមធ្យោបាយដឹកជញ្ជូនទំនិញ
ទាំងនោះ។
៥. ផ្លាស់ប្ដូរទស្សនកិច្ចសិក្សាមន្ត្រីគយ ដើម្បីបង្កើនកិច្ចសហការមិត្តភាព និងរៀនសូត្រដកស្រង់បទពិសោធន៍
ទៅវិញទៅមក។
៦. គាំទ្រគ្នាទៅវិញទៅមកលើការងារគយលើឆាកអន្តរជាតិ។
៧. រៀបចំកិច្ចប្រជុំទ្វេភាគីបន្ទាប់នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤។
កិច្ចប្រជុំបានដំណើរការទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាលជាមិត្តភាព សហការខ្ពស់ និងបានបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលប្រកបដោយផែ្លផ្កា៕SRP


ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានចេញសារព្រលះអតីតបក្សប្រឆាំងលោកសមរង្ស៊ី ក្រោយអតីតបក្សប្រឆាំងរូបនេះបាន សរសេរបង្ហោះចោទប្រកាន់ លោកបណ្ឌិតហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចហ៊ុន សែន។
ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលអតីតមេបក្សប្រឆាំង លោក សម រង្សី ភ្នាល់ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិត ក្រោយលោក សម រង្សី បានសរសេរចោទ រូបលោកជាថ្មី១ទៀត។
ភ្នំពេញ៖ករណីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រសួងសូមអំពាវនាវឱ្យបងប្អូន នៅក្នុងបណ្តាញសង្គមបញ្ឈប់ នូវការបង្ហោះព័ត៌មានមិនពិត ដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះ នឹងបង្កការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវ កាន់តែធ្លាក់ចុះថែមទៀត។