Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានដឹងថាពលរដ្ឋបានប្រទះឃើញ សាកសពម្នាក់ នៅស្ទឹងសៀមរាបបង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នៅវេលាម៉ោង១៧និង៤០នាទីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ចំណុចមាត់ស្ទឹងសៀមរាបមុខផ្សារទំនើបទ្រេធសេនធ័រ ក្រុមទី១០ភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
យោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងសៀមរាបលោកវរសេនីយ៍ឯកណុប សារ៉ាក់ បានឲ្យដឹងថា
ករណីមនុស្សលង់ទឹកស្លាប់នេះជនរងគ្រោះឈ្មោះព្រឹម វ៉ាន់នី ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរគ្មានស្នាក់នៅភូមិកក្រាញ សង្កាត់សៀមរាប ក្រុងសៀមរាប។
មូលហេតុ ស្រវឹងស្រា។
សូមបញ្ជាក់ជនរងគ្រោះស្រវឹងខួប
តាមព័ត៌មានពីឈ្មោះកែវ ពេជ្រកន្និការ ភេទស្រីអាយុ៣៥ឆ្នាំបានបញ្ជាក់ថាជនរងគ្រោះ ត្រូវជាអតីតបងថ្លៃតែបានលែងលះជាមួយបងរបស់គាត់រយ:ពេល១៤ឆ្នាំមកហើយ។ ដោយ ជនរងគ្រោះបាត់ពីផ្ទះរយ:ពីថ្ងៃមកហើយ។ ទោះយ៉ាងណាក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចខេត្តសៀមរាបបានចុះទៅដល់ទីតាំងកើតហេតុផងដែរដើម្បីពិនិត្យលើសាកសព។បើយោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងសៀមរាប បង្ហាញថាពុំមានមិនពាក់ព័ន្ធ ករណីផ្សេងនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកស្វាយលើបានរាយការណ៍ថាបុរសម្នាក់បានសម្រេចចងកសម្លាប់ខ្លួនឯងនិងដើមចន្ទី។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១១ព្រឹកនាទី ថ្ងៃ សោរ៍ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០​ នៅចំណុច(អូររូង)ភូមិត្រពាំងពពេល​ ឃុំតាសៀម​ សស្រុកស្វាយលើ។
ជនរងគ្រោះ​ឈ្មោះ​ ស្រេង​ ធារ៉ា​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មានស្រុកកំណេីត​ នៅភូមិលេខ២​ ឃុំចំការអណ្តូង​ ស្រុកចំការលើ​ ខេត្ត​កំពង់ចាម​ មានឪពុកឈ្មោះ សៀង ម៉ុង ភេទប្រុស អាយុ ៥៥ឆ្នាំ​ និងម្តាយឈ្មោះ​ សេង​ ភាព​ ភេទស្រីឣាយុ​ ៥៥ឆ្នាំ​ មកស្នាក់នៅបណ្តោះអាសន្ន នៅភូមិត្រពាំងពពេល (អូរូង) ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
បើតាមអាជ្ញាធរថាមូលហេតុ​ ខឹងម្ដាយស្តីបន្ទោស។ក្រោយការពិនិត្យ របស់សមត្ថកិច្ចពុំឃើញមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ ហេីយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ ឈ្មោះសឿម វឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវបាន
កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ សហការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់ពាក់ព័ន្ធអំពេីលួចទូរស័ព្ទ។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានអះអាងថានៅថ្ងៃទី​ ១៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០ម៉ោង​ ៤:០០នាទី​ទាបភ្លឺ​ ស្ថិតនៅចំណុចភោជនីយដ្ឋានស៊ុបម្រះក្រោយស្តាតចាស់​ ក្នុងភូមិ​សាលាកន្សែង​ សង្កាត់​ ស្វាយដង្គំ​ ក្រុង​សៀមរាប​ ជនសង្ស័យបានលួចយកទូរស័ព្ទដៃ០៣គគ្រឿងមានម៉ាក៖
១-ZTEលេខ​ ០៩៦៦៧៣១៥២៥ ពណ៌ខ្មៅ
២-Vivoលេខ​ ០៩៧​ ៣៩៥២៨៣៤​ពណ៌ទឹកប៊ិចក្រម៉ៅ
៣-Iphone 6 plusលេខ០៩៧៦៩១៧៤២២ពណ៌ទឹកមាស​ របស់ជនរងគ្រោះឈ្មោះ​ ឡោម​ ឡី​ ភេទ​ ប្រុស​អាយុ​១៨ឆ្នាំ​ មុខរបរ​បុគ្គលិកស៊ុបម្រះស្នាក់នៅកន្លែងកេីតហេតុខាងលេី។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បន្តថា
ក្នុងពេលជនសង្ស័យធ្វើសកម្មភាព ជនរងគ្រោះភ្ញាក់ទាន់ ក៏រាយការណ៍មកសមត្ថកិច្ច ចុះអន្តរាគមន៍ នឹងឃាត់ខ្លួនបានភ្លាមៗ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។ ចំណែកវត្ថុតាងទូរស័ព្ទ បានប្រគល់ឲ្យទៅជនរងគ្រោះជាម្ចាស់វិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងរមណីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០ ស្ថិតក្នុង ភូមិ ស្រែ ជី ពៅ ឃុំ មានជ័យ ស្រុក សំឡូត ។

ជន រងគ្រោះ ឈ្មោះ យឿ ត ម៉េងហួរ អាយុ១៧ឆ្នាំនៅភូមិឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចស្រុកបានដកស្រង់សម្តីរបស់ក្រុមគ្រួសារ មក បញ្ជាក់ថា កូន គាត់ បាន ចុះ ហែល លេង នៅ កន្លែង ទឹក ជ្រៅ ដោយ គ្មាន អាវ សម្រាប់ ពាក់ ការពារ នោះទេ ហើយទឹកកួចខ្លាំងផង ទើបបណ្ដាលឱ្យលង់ស្លាប់តែម្ដង។

បើតាមប្រភពបានឲ្យដឹងថា នៅ កន្លែង ដែលមាន ទឹក ជ្រៅ នៅរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយត្រូវ បានម្ចាស់ ដាក់ ស្លាក សញ្ញា ដើម្បីហាមឃាត់ដែរ។ ប៉ុន្តែ មាន អ្នកខ្លះ អាង ថា ខ្លួន ចេះ ហែល ទឹក មិន ព្រម ពាក់ អាវ ការពារ ហើយមិនគោរពតាមការណែនាំដែរ ដោយមានមនុស្សច្រើនទើបម្ចាស់មិនអាចមើល អស់ ។
សាកសព ត្រូវបាន ក្រុមគ្រួសារ ដឹកយក ទៅធ្វើ បុណ្យ នៅ លំនៅស្ថាន វិញ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារចូលមកក្នុងខេត្តកំពង់ធំបានកំពុងកើតមានដូចហែកឋិន ខណ:អាជ្ញាធរជំនាញពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់បណ្ដោឲ្យឈ្មួញដឹកជញ្ជូនតាមតែអំពើចិត្ត។

សេចក្ដីរាយការណ៍បន្តថាការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យបែបនេះនៅតាមផ្លូវជាតិលេខ៦២ពីខេត្តព្រះវិហារ ចូលមកចែកចាយតាមដេប៉ូមួយចំនួននៅក្នុងខេត្តកំពង់ធំ ដោយមិនមានមន្ត្រីជំនាញពាក់ព័ន្ធណាចេញមុខបង្ក្រាបនោះទេ។ ប្រការដែលឈ្មួញអាចដឹកជញ្ជូនឈើបានដោយរលូនគ្មានការបង្ក្រាបយ៉ាងដូច្នេះត្រូវបានគេសង្ស័យថាមន្ត្រីជំនាញពាក់ព័ន្ធទទួលបានផលប្រយោជ៏តាមរបៀបពុករលួយ។

សូមជម្រាបថាសកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញចេញពីទឹកដីខេត្តព្រះវិហារចូលមកខេត្តកំពង់ធំ គឺភាគច្រើនក្រុមឈ្មួញាបានប្រើប្រាស់រថយន្តប្រភេទសាំយ៉ុងក្នុងការដឹកជញ្ជូន ដោយពួកគេធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តមិនស្គាល់ម៉ាក បើករត់គេចបាត់ បានបើកបុកម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ សៀមរាប 1U 9007 បណ្ដាលអោយស្លាប់មនុស្ស០២នាក់ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ។

ជនរងគ្រោះ១/ឈ្មោះ ញ៉ែវ ពេជ្រ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។

២/ឈ្មោះ ហាន ផាក ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ជាអ្នករួមដំណើរជាមួយម៉ូតូ)។

បើតាមសមត្ថកិច្ចថាមូលហេតុ អ្នកបើកម៉ូតូបើកល្បឿនលឿន ហើយបត់ឆ្លងផ្លូវ ក៏ដួលនៅលើផ្លូវ ហើយរថយន្តក៏ មកដល់ជាន់តែម្ដង។ ករណីនេះសមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែក ម៉ូតូខូចខាតធ្ងន់ រក្សាទុកនៅអធិកាដ្ឋានស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលើបានរាយការណ៍ថាក្មេងពីរនាក់បងប្អូនបង្កើត បានលង់ទឹកស្រះស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃសុក្រ ទី ១៨ ខែ កញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រព្រាំងពពេល ឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប។

ក្មេងរងគ្រោះទាំង២
1- ឈ្មោះ វី សុវណ្ណរ៉ា ភេទប្រុសឣាយុ04ឆ្នាំ
2- ឈ្មោះ វី សារ៉ា ភេទស្រីឣាយុ 3 ឆ្នាំ។

ឪពុក ឈ្មោះ វី សុវណ្ណា ភេទប្រុស អាយុ ៣០ ឆ្នាំ ម្តាយឈ្មោះ សាយ ស្រីណុគ ភេទស្រីឣាយុ ៣១ រស់នៅភូមិឃុំកេីតហេតុ។

សមត្ថកិច្ចបន្តថាមូលហេតុ ឪពុកម្តាយនៅផ្ទះ ក្មេងទាំងពីរនាក់ ទៅលេងផ្ទះជីតានៅខាងកេីតផ្ទះចម្ងាយប្រហែលជា40សិបម៉ែត្រពីគ្នា ។លុះ ម៉ោងប្រហែលជា១៥ជាង ម្តាយក៏មកសួររកកូន នៅផ្ទះជីតា តែតាថាចៅទៅវិញហេីយ ហេីយម្តាយ មករកនៅផ្ទះទៀតមិនឃេីញក៏ផ្អេីលឆោឡោ នាំគ្នាររក ពេលនោះក៏សង្ស័យស្រះទឹកដែលនៅជិតផ្ទះចម្ងាយ60ម៉ែត្រពីផ្ទះក៏នាំគ្នារចុះរកឃើញ និងបាននាំយកទៅមណ្ឌលសុខភាពកន្ទួត តែជាអកុសលក្មេងទាំពីរបានស្លាប់ទៅហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារសពនៅក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ចំនួន០៨រូប កាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្នុងនេះផងដែរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ សូមចូលរំលែកមរណទុក្ខ និងទុក្ខព្រួយដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក-លោកស្រី ជាសមាជិកក្រុមគ្រួសារទាំង០៨រូប សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង បានជូនពរដល់អ្នករងរបួសចំនួន០៣រូបទៀត ដែលកំពុងសម្រាកព្យាបាលជំងឺ សូមជូនពរឱ្យឆាប់បានជាសះស្បើយដើម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន ១២២.៣៧០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១.៣៧០ នាក់ ថយចុះ៨៥,៧៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលមានចំនួន ៩.៦១៧ នាក់ និង ភ្ញៀវទេសចរជាតិ ចំនួន ១២១.០០០ នាក់ ដែលបានចូលមកទស្សនាក្នុងខេត្តសៀមរាប នៅតាមតំបន់ប្រាង្គប្រាសាទ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នានា ដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន , សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ , សហគមន៍កំពង់ភ្លុក , សហគមន៍ត្រាវកុដិ , សហគមន៍បឹងឈូកបន្ទាយស្រី , រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា និង សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តព្រៃវែង៖ជនសង្ស័យម្នាក់បានឡើងលើដំបូលផ្ទះបំរ៉ុងគាស់ យកសម្ភារប៉ុន្តែម្ចាស់គេឃើញទាន់រាយការណ៍ឲ្យនគរបាលព័ទ្ធចាប់បានភ្លាមៗ។
ជនសង្ស័យមានឈ្មោះ ចិន ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិគោកស្រឡៅ ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បើតាមមន្ត្រីនគរបាលបានថ្លែងថាស្របពេលដែលកម្លាំងនគរបាលស្រុកស្វាយអន្ទរ កំពុងល្បាតដឹកនាំដោយលោក អ៊ុង ផាន អធិការនគរបាល ក៏មានពលរដ្ឋរាយការណ៍ ក៏បានចុះទៅដល់ទីតាំងកើតហេតុឡោមព័ទ្ធចាប់បានតែម្ដង។
បច្ចុប្បន្ននគរបាលកំសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។
សូមជម្រាបថាហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១និង៥នាទីស្ថិតនៅខាងលិចរង្វង់មូលស្វាយអន្ទរ ក្នុងភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២០

ខេត្តតាកែវ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុក ទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ លោកប៊ិន ឈិន នៅថ្ងៃសុក្រថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងចុះសួរសុខទុក្ខអាជីវករ ក្រោយអគ្គិភ័យឆេះយផ្សារសំរោងយ៉ោង ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសចុះពិនិត្យនោះ លោកឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានសម្រេចឧបត្ថម្ភថវិកាចំនួន៧ម៉ឺនដុល្លារ ដើម្បីសាងសង់ដំបូលតូបជូនអាជីវករលក់ដូរបណ្ដោះអាសន្ន។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាក្នុងការសាងសង់តូបលក់ដូរឡើងវិញផងដែរ ប៉ុន្ដែអាជីវករជាអ្នកសាងសង់តូបឡេីងវិញដោយខ្លួនឯងទៅតាមទំហំដែលធ្លាប់កាន់កាប់ជាក់ស្តែង ហេីយអនុវត្តតាមស្តង់ដារួមដែលមានការឯកភាពពីគណៈកម្មការខេត្ត។

សូមញ្ជាក់ដែរថា អគ្គិភ័យបានឆេះផ្សារសំរោងយ៉ោង កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បំផ្លាញតូបរបស់អាជីវករអស់ ២៣០តូប គិតជាទឹកប្រាក់ជាង ២លានដុល្លារ និងសមត្ថកិច្ចបានប្រើប្រាស់ទឹកជិត ១០០ឡាន ទើបគ្រប់គ្រងបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កញ្ញា ២០២០

ខេត្តបាត់ដំបង៖បុរសម្នាក់បានស្លាប់បន្ទាប់ពីប្អូនថ្លៃកាប់ចំនួន២កាំបិត។

ហេតុការណ៍បានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញ នៅចំណុចក្រុមទី០២ ស្ថិតនៅភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមរបាយការណ៍របស់មន្រ្តីប៉ូលិសខេត្តបាត់ដំបង បានបង្ហាញថាជនសង្ស័យ ឈ្មោះ ជុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះ ឈ្មោះ ចាន់ ប៊ុនថន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។

បើតាមសមត្ថកិច្ចថាជនសង្ស័យបានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ចំនួន០២កាំបិត ចំសៀតផ្កាខាងស្តាំ ចំនួន០១កាំបិត និងចំដើមទ្រូងចំនួន០១កាំបិត បណ្តាលអោយស្លាប់តែម្ដង។ ប៉ូលិសបញ្ជាក់ថាមូលហេតុជនរងគ្រោះ ផឹកស្រាស្រវឹង ហើយវាយធ្វើបាបឪពុកបង្កើតរបស់ខ្លួន ទើបជនសង្ស័យដែលត្រូវជាប្អូនថ្លៃ កាប់បែបនេះ។

ទោះយ៉ាងជនដៃដល់ត្រូវបាននរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page540 Page541 Page542 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×