Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចចិត្ត ចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ នៅវេលាម៉ោង ៦និង៣៥នាទីព្រឹក ចំណុចដើមស្វាយចន្ទី ស្ដិតនៅខាងកើតកូនគោល ក្នុងភូមិតាគង់ សង្កាត់សំបួរ ស្រុកសៀមរាប។

សមត្ថកិច្ចខេត្តបានដឹងថាជនរងគ្រោះឈ្មោះ ជា រើន អាយុ៦៧ឆ្នាំ មានមុខរបរកម្មករសំណង់ សស្រុកកំណេីតស្រុកស្ទោង ខេត្តកំពង់ធំ។ មូលហេតុ ជាមនុស្សញៀនស្រាជាប្រចាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២១

ខេត្តសៀមរាប៖អភិបាលស្រុកជីក្រែង លោក ពៅ ប៊ុនធឿន ដែលបានប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ សុខភាពបឋម ជាប់ព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ បានថ្លែងឱ្យដឹងនៅរសៀល ថ្ងៃទី១១ ខែមីនា នេះថា ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ទី១០ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានត្រួតពិនិត្យសុខភាពបឋមសម្រាប់ ប្រជាពលរដ្ឋ ចូលមកខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ គឺបានចំនួន២៧៣១នាក់ ក្នុងនោះបានស្កេនឃ្យូអរកូតបានចំនួន៧៣៩នាក់។ ក្នុងប្រជាពលរដ្ឋទាំងនេះ មិនទាន់ឃើញមានជនណាម្នាក់សង្ស័យពាក់ព័ន្ធកូវីដ-១៩ ហើយត្រូវឱ្យធ្វើចត្តាឡីស័ននៅឡើយទេ។

អភិបាលស្រុកបានថ្លែងបន្តថា សម្រាប់ថ្ងៃទី១១ខែមីនានេះ គិតត្រឹមរសៀលថ្ងៃទី១១នេះ ស្ថានភាពប្រជាពលរដ្ឋ ចូលមកខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ តាមច្រកមកពីខេត្តកំពង់ធំ មានការថយចុះជាងមុន កត្តាទាំងនេះ អាចបណ្តាលមកពី ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ហើយមិនហានចេញដើរ ដោយសារការរីករាលដាលនៃមេរោគកូវីដកាន់តែខ្លាំង។

សូមជម្រាបថា កាលពីថ្ងៃទី០៩ខែមីនាឆ្នាំ២០២១ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ។ ប៉ុន្តែការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ដោយមិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។
ក្នុងនោះក្រុមការងារក៏បានដាក់ដំណើរត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមណែនាំឱ្យអនុវត្តការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូនវីដ១៩”ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២១

ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា នៅនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ព្រឹកមិញ បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក សាលាគរុកោរសស្យនិងវិក្រឹតការខេត្តសៀមរាប ដែលកំពុងមមាញឹកក្នុងការទទួល ពិនិត្យតាមដានសុខភាពប្រជាពលករ វិលត្រលប់ មកពីប្រទេសក្រៅវិញ ត្រូវធ្វើចត្តាលីស័កនៅទីនេះ។

លោកលោក គុជ លីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រូពេទ្យ និងក្រុមការងារប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ដែលនេះជាកិច្ចការសំខាន់មួយក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំ។

លោកបានបន្ថែមថា អំណោយដែលឧបត្ថម្ភនាពេលនេះ ទោះបីមានចំនួនតិចតួចក្ដីតែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងក្រុមការងារដែលកំពុងបំពេញភារកិច្ច ដ៏សកម្មនៅទីនេះ ដើម្បីឈានទៅគ្រប់គ្រងបានជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនេះ។

អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ៥០កេស មី៣០កេស ទឹកផ្លែឈើ១០កេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាមបានចេញលិខិត ផ្អាកពិធីរៀបមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនា ជាបណ្ដោះអាសន្ន រយៈពេល២សប្តាហ៍ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមុំនេះបើ យោងតាមសេចក្ដីប្រកាសរបស់ក្បាលខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២១

ខេត្តកំពង់ចាម៖ដោយ ប្រេីប្រាស់ យន្តការ ឈ្នះ ឈ្នះ របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១០ ខែមីនា ម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ដឹកនាំ ក្រុមការងារ ចុះដោះស្រាយបញ្ចប់ បញ្ហាទំនាស់ នឹងបេីកផ្លូវជាសាធារណៈ តាម បណ្តឹង របស់ ប្រជាពលរដ្ឋ នៅភូមិត្នោតកលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ប្រកបដោយភាពជោគជ័យ កក្រោយបានបិទអស់រយៈពេល១៦ឆ្នាំ ដោយ ភាគី ម្ខាងទៀត ព្រមព្រៀង រុះរើ ផ្ទះ និង វាយ របង ថ្ម ចេញ ផងដែរ ។

គួរ បញ្ជាក់ ថា បញ្ហា ទំនាស់ បិទ ផ្លូវ នេះ បាន កេីត មាន ឡើងតាំងពីឆ្នាំ២០០៥ មកម៉្លេះ រហូត បានប្តឹងចូលដល់ សាលាដំបូង ខេត្ត កំពង់ចាម ក្នុងឆ្នាំ២០០៦ ដោយតុលាការបានចេញដីកា កិច្ចការប្រញ៉ាប់ ក្នុងការបើកផ្លូវទទឹង៣ម៉ែត្រ ដោយបង្គាប់ ឲ្យភាគីម្ខាងទៀតអនុវត្ត ប៉ុន្តែ ភាគីនោះ មិនព្រមអនុវត្តតាមការសម្រេចរបស់ដីកានោះឡេីយ ។

ក្រោមការដឹកនាំ និងសម្របសម្រួល របស់លោកអ៊ុន ចាន់ដា និងគណៈកម្មការ ភាគីប្រជាពលរដ្ឋ០៤គ្រួសារ ដែលមានឈ្មោះ ១-ហ៊ន់ ស៊ាង ២-ញឹក វិន ៣-ចាន់ ឆេន និង៤-ឈ្មោះ សូ ម៉ាច ដោយឡែក ភាគី ម្ខាង ទៀត ឈ្មោះ ពិន ផល្លា ជាអ្នកកាន់កាប់ និងប្រើប្រាស់ដីសាធារណៈ ដែលជាកម្មវត្ថុនៃបណ្តឹង របស់ប្រជាពលរដ្ឋ០៤គ្រួសារ ខាងលេី ។ ដោយឈ្មោះ ពិន ផល្លា បានព្រមព្រៀងក្នុងការ ដោះស្រាយ និង យល់ព្រម ធ្វើ ការរុះរើ ផ្ទះតៀមជាប់ដីដែលមានជញ្ជាំងរៀបឥដ្ឋ សាងសង់លើផ្លូវសាធារណៈ និង រុះរើរបងទំហំ០៣ម៉ែត្រ ផ្នែកខាងក្រោយនៃដី ចេញពីផ្លូវ ឲ្យ បានមុនថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ក្នុងការ ដោះស្រាយ នេះ ដែរ ឈ្មោះ ពិន ផល្លា បាន ធានាអះអាងថា នឹង អនុញ្ញាត ឲ្យ ប្រជាពលរដ្ឋចំនួន០៤គ្រួសារ និងបងប្អូនប្រជាពលរដ្ឋ ផ្សេងទៀតអាចចេញចូល និង ប្រើប្រាស់ផ្លូវសាធារណៈនេះ ដោយសេរី និងគ្មានឧបសគ្គនាពេលអនាគតឡេីយ ។
ជាមួយគ្នា នោះ ភាគីប្រជាពលរដ្ឋចំនួន០៤គ្រួសារខាងលើ និងឈ្មោះ ពិន ផល្លា បាន ស្ម័គ្រចិត្ត ផ្តិតម្រាមដៃស្តាំលើកំណត់ហេតុនេះ ទុកជាភស្តុតាង និងសម្រាប់បម្រើដល់ការប្រើប្រាស់ជាឯកសារគតិយុត្ត ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២១

ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃពុធ ថ្ងៃទី១០ ខែមីនា ម្សិលមិញ នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យ សុខភាព បឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។

លោកគុជ លីណា ក្នុងនាមតំណាងលោកទៀ សីហា ប្រធានកាកបាទក្រហមខេត្តសៀមរាប បានលើកឡើងថា នេះជាដំណាក់កាល ដែលយើងទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះព្រឹត្តិការណ៍២០កុម្ភៈ កាន់តែរីករាលដាលហើយ។

លោកក៏បានថ្លែងអំណរគុណ និងសូមសរសើរចំពោះមន្ត្រី និងក្រុមការងារ ប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវជាសកលនេះ។

លោកបានបន្ថែមថា អំណោយដែលឧបត្ថម្ភ នាពេលនេះ ទោះបីមានចំនួនតិចតួចក្ដី តែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រី និងក្រុមការងារ ដែលកំពុងបំពេញភារកិច្ចដ៏សកម្មនៅទីនេះ ដើម្បីសុខសុវត្ថិភាព សាធារណៈ ក្នុងសហគមន៍យើង។

អំណោយមនុស្សធម៌ ដែលបានឧបត្ថម្ភរួមមាន៖ មី៣០កេស ត្រីខ២០យួរ ទឹកបរិសុទ្ធ១៥កេស ទឹកផ្លែឈើ៥កេស ទឹកត្រី១យួរ និងទឹកស៊ីអ៉ីវ១យួរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បាន អញ្ជើញ ផ្តល់ អាកុល ចំនួន ៣០០លីត្រ និង ម៉ាស ២០០០ ជូនដល់ មន្ត្រី អនុរក្ស ពន្ធនាគារ ខេត្តកំពង់ចាម សម្រាប់ ប្រេីប្រាស់ ការពារ ជំងឺ ឆ្លង ក្នុង ក្នុងដំណាក់កាលកូវីដ-១៩នេះ។

ទីតាំងពន្ធនាគារថ្មីនេះ ស្ថិតនៅ ក្នុង ភូមិ ផ្កាយ ព្រឹក ឃុំ មៀន ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម ត្រូវ បាន សាងសង់ រួចរាល់ ជាស្ថាពរ និង មាន ទណ្ឌិតត្រឹម៣០នាក់។

លោក អ៊ុន ចាន់ដា បាន ធ្វើ ការ ផ្តាំផ្ញេី ដល់ ថ្នាក់ដឹកនាំ ពន្ធនាគារ ខេត្ត ត្រូវ បន្តការយកចិត្តទុកដាក់ ខ្ពស់ ក្នុង ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ កុំ ឲ្យ មាន ការ ឆ្លង ជំងឺ ដ៏ កាច សាហាវ នេះ ដល់ មន្ត្រី អនុរក្ស ពន្ធនាគារ និង ទណ្ឌិត នៅ ក្នុង ពន្ធនាគារ ពោលគឺ ត្រូវ អនុវត្ត ឲ្យ បាន ម៉ឺងម៉ាត់ នូវ វិធានការ ៣ការពារ ៣កុំ តាម អនុសាសន៍ របស់សម្តេចស ហ៊ុន សែន។

បើតាម លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធាន ពន្ធនាគារ ខេត្តកំពង់ចាម បាន ឲ្យដឹងថា ទីតាំង ពន្ធធនាគារ ថ្មី នេះ ចាប់ផ្ដើម កសាងឡើង ក្នុង ឆ្នាំ ២០១៩ ដែល រហូត មក ដល់ ពេល នេះ គឺ សម្រេច បាន រួចរាល់ ជាស្ថាពរ ១០០%ហើយ ដោយ ទីតាំងនៅ លើ ទួល ខ្ពស់ និង មាន ទីធ្លា ធំទូលាយ ហេីយ មាន ខ្យល់អាកាស ល្អ ទៀត ផង ។

លោក ហ៊ុន ខី បាន បញ្ជាក់ ថា ទីតាំង ពន្ធនាគារ ថ្មី នេះ មាន អគារ ធំ ៗ ចំនួន ៣អគារ ស្មើ នឹង ៥៣ បន្ទប់ ដែលអាច ទទួល ទណ្ឌិត បាន ប្រមាណជាង ១០០០ នាក់ ប៉ុន្តែ បច្ចុប្បន្ននេះ គឺ មាន ទណ្ឌិត ត្រឹម តែ ៣០នាក់ ប៉ណ្ណោះ ព្រោះ មិន ទាន់ ទទួល ទណ្ឌិត មក ពី ពន្ធនាគារ ចាស់ នៅ ខេត្តត្បូងឃ្មុំ នៅឡើយទេ ដោយ កំពុង ធ្វើ ការ បោសសំអាត និង ត្រៀម រៀបចំ ធ្វើ ពិធី សម្ពោធ ក្នុង អំឡុង ខែ មេសា ឆ្នាំ ២០២១ ខាងមុខ នេះ ជាមុនសិន ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២១

ភ្នំពេញ៖សម្ដេច ហេង សំរិន បានថ្លែងសារថា៖ «សូមជនរួមជាតិចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា»

ក្នុងនាមជាតំណាងរាស្រ្ត និងជាប្រធានស្ថាប័ននីតិប្បញ្ញត្តិមួយ ខ្ញុំមានការព្រួយបារម្ភជាខ្លាំងចំពោះសុខុមាលភាពប្រជាពលរដ្ឋ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងសហគមន៍នាពេលនេះ។

ខ្ញុំបានតាមដានពីការវិវឌ្ឍនៃស្ថានការណ៍ជំងឺនេះដោយយកចិត្តទុកដាក់បំផុត ហើយបានសង្កេតឃើញថា បើទោះបីចំនួនអ្នកវិជ្ជមានដែលរកឃើញស្ថិតនៅក្នុងអត្រាខ្ពស់ក៏ដោយ តែសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល អាជ្ញាធរដែនដី ដែលបានដាក់ចេញវិធានការទាន់ពេលវេលា ក្នុងការគ្រប់គ្រងនិងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាដោយមិនគិតថ្ងៃយប់នោះឡើយ។

ខ្ញុំសូមជម្រាបថា រដ្ឋសភាទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី៥មីនា កន្លងទៅនេះ ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះត្រូវឆ្លងព្រឹទ្ធសភាក្នុងពេលឆាប់ៗនេះ ដើម្បីរាជរដ្ឋាភិបាលយកទៅអនុវត្តជាឯកសារគតិយុត្តនៅក្នុងការឆ្លើយតប ទប់ស្កាត់ការពារសុខុមាលភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធំទូលំទូលាយ គ្រប់ជ្រុងជ្រោយថែមទៀត។

សេចក្តីព្រាងច្បាប់នេះ បានផ្តល់លទ្ធភាព បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពជាម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវការឆ្លងរាលដាលនៃជំងឺផ្សេងផ្សេងៗទៀត មិនថាតែកូវីដ-១៩ នោះផងទេ។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសមេត្តាគោរពនិងប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់នូវរាល់វិធាន ដែលក្រសួងសុខាភិបាលបានដាក់ចេញ។ ការការពារនិងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ គឺត្រូវការជាចាំបាច់នូវការចូលរួមរបស់យើងគ្រប់ៗគ្នា។ ពេលនេះជាពេលដ៏សំខាន់ណាស់ ដែលយើងត្រូវការពារខ្លួនយើង គ្រួសារនិងសហគមន៍យើងកុំឱ្យឆ្លងកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២១

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតមួយទំព័របំភ្លឺជុំវិញហ្វេសប៊ុក ពេជ្រ ស្រស់ បង្ហោះថា ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរ។

ខាងក្រោមនេះជាលិខិតបំភ្លឺទាំងស្រុងរបស់រដ្ឋបាលខេត្តសៀមរាប៖
រដ្ឋបាលខេត្តសៀមរាបមានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជាតិ និង អន្តរជាតិមេត្តាជ្រាបថា៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានករណីបង្ហោះព័ត៌មានក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់គណនីឈ្មោះ Pich Sros-ពេជ្រ ស្រស់ បានផ្សព្វផ្សាយនៅក្នុង បណ្តាញសង្គមថា ប្រជាពលរដ្ឋ ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរ ខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋានរបស់ពួកគាត់ ដែលពួកគាត់មានចុះបញ្ជីដីធ្វើប្លង់ កម្មសិទ្ធិត្រឹមត្រូវទាំងផ្ទះរបស់ពួកគាត់ ដោយគ្មានប៉ះពាល់គម្រោងអភិវឌ្ឍរបស់រដ្ឋនោះឡើយ។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសៀមរាបសូមបញ្ជាក់ និងជម្រាបជូនសាធារណជន អ្នក សារព័ត៌មានជាតិ និងអន្តរជាតិថា ការលើកឡើងរបស់ម្ចាស់គណនីខាងលើ គឺពុំត្រឹមត្រូវនោះឡើយ ដោយហេតុថាករណីប្រជាពលរដ្ឋ ១៩គ្រួសារនេះ គឺបានទៅរស់នៅ និងសាងសង់សំណង់លំនៅដ្ឋានលើ ដីប្រព័ន្ធការពារដែលជាដីសាធារណៈរបស់រដ្ឋទាំងស្រុង មានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ទីតាំងដីលំនៅដ្ឋានមិនរៀបរយរបស់ប្រជាពលរដ្ឋ ១៩គ្រួសារខាងលើនេះ គឺស្ថិតនៅក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ(LMAP)បានចុះវាស់វែង និងបានចេញបង្កាន់ដៃ ចំពោះអ្នកដែលបានបង្ហាញព្រំដី និងអ្នកដែល បានផ្តល់ទិន្នន័យក្បាលដីដល់ក្រុមការងារ ប៉ុន្តែបង្កាន់ដៃដែលក្រុមការងារផ្តល់ជូននេះ គឺគ្រាន់តែជាការ ប្រមូលទិន្នន័យ និងព័ត៌មានក្បាលដីប៉ុណ្ណោះ ដោយពុំបានកំណត់ទទួលស្គាល់ភាពជាកម្មសិទ្ធិករស្របច្បាប់ នៅលើដីនោះទេ និងមិនអនុញ្ញាតឲ្យយកបង្កាន់ដៃនេះ ទៅធ្វើការលក់ដូរ ផ្ទេរសិទ្ធិ និងបញ្ចាំបានឡើយ។
ដោយយោងតាមតម្រូវការចាំបាច់ និងដើម្បីបម្រើផលប្រយោជន៍ សាធារណៈ ស្របតាមគោលការណ៍ របស់ រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបាន ចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋ ១៩គ្រួសាររុះរើលំនៅដ្ឋាន និងសំណង់ការ្យផ្សេងៗចេញពីដីប្រព័ន្ធ ការពារដែលជាដី សាធារណៈរបស់រដ្ឋ និងបានរៀបចំដីសម្រាប់ដោះស្រាយគោលនយោបាយ ស្របតាម គោលការណ៍សម្បទានសង្គមកិច្ចរបស់រដ្ឋ ដើម្បីឲ្យពួកគាត់ទៅរស់នៅទីតាំងផ្សេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២១

្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២១នេះ បានបង្ហាញលទ្ធផល ការដោះស្រាយមតិ របស់ពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក
ក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្ដេចស ខេង បានលើកឡើងថា៖ ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងាររបស់ក្រុមការងារតាមដាន អំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ។

លទ្ធផលនៃរបាយការណ៍ ខាងក្រោមបានបង្ហាញពីការខិតខំប្រឹងប្រែងនិងកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយ និង ឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំ។

ជាថ្មីម្តងទៀតខ្ញុំ ក៏សូមថ្លែងអំណរគុណ ព្រមទាំងសូមលើកទឹកចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុក របស់ខ្ញុំដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២១

ខេត្តកំពង់ចាម៖ផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិ ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០៩ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង១៨ និង៣០នាទីស្ថិតនៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម។

សមត្ថកិច្ចបានបន្ដថាម្ចាស់ផ្ទះ ឈ្មោះ សឿន ណាង ភេទប្រុស អាយុ៥១ឆ្នាំ ប្រពន្ធ ឈ្មោះគាន ចាន់ណា អាយុ៤៩ ឆ្នាំ។

ករណីនេះ ត្រូវបាន លោកប៊ិន ឡាដា អភិបាលស្រុក ដឹកនាំសហការី រួមជាមួយ កងម្លាំងទាំង៣ ជួយពន្លត់ផងដែរ។ ទោះជាយ៉ាងណាអគ្គីភ័យនេះ បណ្ដាលឲ្យបាត់បង់ ដូចជា៖ ផ្ទះធ្វើពី ឈើប្រក់ក្បឿងជញ្ជាំងក្តារ ទំហំ ០៦ម×១០មសង់ខ្ពស់ពីដី ចំនួន០១ខ្នង និង ប្រាក់រៀលចំនួន២លានរៀលជាង ស្រូវ ចំនួន ២៥០០ គ.ក្រ ម៉ាសុីនស្រូវ ចំនួន០១គ្រឿង ទូរឈើចំនួន០១, ទូរកញ្ចក់០២ ,ខោអាវ និងសម្ភារមួយចំនួន។មូលហេតុបណ្ដាមកពីការ ឆ្លងចរន្តអគ្គីសនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ក្នុងករណីពីរផ្សេងគ្នា។

សមត្ថកិច្ចស្រុកអង្គរជុំបានដឹងថា ករណីទី១បានកើតឡើង នៅវេលាម៉ោង១៤និង៤០នាទីថ្ងៃទី០៩ ខែមីនា ឆ្នាំ​២០២១ នៅចំណុចភូមិគោកភ្នៅ ឃុំគោកដូង។

ជនរងគ្រោះ​ឈ្មោះ​ ប្លោក ស្នា អាយុ​៣២ឆ្នាំ ជិះម៉ូតូម៉ាក​ហុងដា​ឌ្រីម​សេរី២០២០ពាក់ស្លាកលេខ1AE 1579 សៀមរាប ដួលដោយខ្លួនឯង រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់)។ មូលហេតុ​ ស្រវឹងស្រា។

ករណីទី២នៅវេលាម៉ោង15និង30 នាទីថ្ងៃទី09 ខែមីនា ឆ្នាំ2021លើកំណាត់ផ្លូហាយវ៉េស្ថិតក្នុងភូមិតានី ឃំុរុនតាឯក ស្រុកបន្ទាយស្រី។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះ ឈ្មោះ ហ៊ន់ ភក់ អាយុ46 ឆ្នាំ ទីលំនៅ ភូមិ ព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ2019 ពាក់ស្លាកលេខសៀមរាប1×5079 ដួលដោយខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្គ្រោះ នៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែកម៉ូតូនគរបាលរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃំុរុនតាឯក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page440 Page441 Page442 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×