Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារជាង ១លានករណី ដោយឥតគិតថ្លៃក្នុងឆ្នាំ២០២៥
ផ្ទះ១១ល្វែង រួមទាំងទ្រព្យសម្បត្តិ ខ្ទង់៥០ម៉ឺន$ ក្លាយជាចំណីភ្លើង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ តុលា ២០២៣

ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៅថ្ងៃចន្ទនេះ បានបញ្ជាក់ថា អ្នកសារព័ត៌មាន ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយ ក្រមសីលធម៌ និងវិជ្ជាជីវៈ និងជៀសវាងក្នុងការផ្សាយព័ត៌មាន ដែលមិនពិតដែលធ្វើឱ្យមានការភាន់ច្រឡំ។

នៅសាលចតុម្មុខមង្គល ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថាបច្ចុប្បន្នមានអ្នកសារព័ត៌មាន អនឡាញជាច្រើនដែលមានទាន់មានច្បាប់ត្រឹមត្រូវ មិនគោរពច្បាប់របស់សារព័ត៌មាន ដែលធ្វើឱ្យមានព័ត៌មានមួយចំនួន មិនពិត មិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋ ទទួលបាននៅព័ត៌មាន មិនត្រឹមត្រូវ ធ្វើឱ្យបំពុលសង្គម។

រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងពង្រឹងច្បាប់ និងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រោះបច្ចុប្បន្ន មានអ្នកសារព័ត៌មាន អនឡានច្រើនដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដូច្នេះ ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ ស្ដីពី របបអ្នកសារព័ត៌មាន ដើម្បីឱ្យស្របទៅនឹងការវិវត្តជារួម, ពិនិត្យមើលទៅលើច្បាប់ផ្សេងទៀត ដែលជាមូលដ្ឋានគ្រឹះ នៃការការពារផលប្រយោជន៍ នៅក្នុងវិស័យព័ត៌មាន, ពិនិត្យលិខិតបទដ្ឋានមួយចំនួន ដែលមិនទាន់បានធ្វើ, តាមដាននិងពិនិត្យរកព័ត៌មាន ក្លែងក្លាយ និងធ្វើកិច្ចសហប្រតិបត្តិការជាពិសេស នឹងធ្វើបច្ចុប្បន្នភាព អ្នកសារព័ត៌មានដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។

បើតាម ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ដូច្នេះអ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មាន របស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ព្រោះការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះ ការពារ អ្នកសារព័ត៌មាន ពីទណ្ឌកម្មផ្លូវច្បាប់ ហើយក៏ជា ការរក្សាតម្លៃថ្លៃថ្នូរក្នុងនាមជាអ្នកសារព័ត៌មានផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ តុលា ២០២៣

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកសូទ្រនិគមបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខស្ថានីយ៍ប្រេង ភីធីធី ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកបានប្រាប់ថាគ្រោះថ្នាក់ចរាចណ៍នេះ រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA.5059 បើកបរដោយឈ្មោះអៀង ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិឬស្សីខ្លាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បើកបរតែម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត បានបុកអ្នកបើកបររថយន្តម៉ាក Hyundai ម្នាក់ដែលឈប់រថយន្ត ចុះចងតង់កៅស៊ូលើផ្លូវទិសដៅក្បាលរថយន្តពីលិចទៅកើត (របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្ត) ពេលបុកប៉ះអ្នកបើកបររថយន្តរួច អ្នកបើកបរម៉ូតូ និងម៉ូតូ បានខ្ទាតដួលទៅលើផ្លូវជាតិ ហើយមានរថយន្តមិនស្គាល់អត្តសញ្ញាណ ០១គ្រឿងបើកបរទិសដៅពីលិចទៅកើត បានជាន់អ្នកបើកបរម៉ូតូបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ រួចបើករត់គេចខ្លួនទៅទិសខាងកើតបាត់ទៅ។

សមត្ថកិច្ចបានបន្តថា អ្នកស្លាប់ឈ្មោះអៀង ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិឬស្សីខ្លាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (អ្នកបើកបរម៉ូតូ)។
អ្នករបួសធ្ងន់ឈ្មោះភឿង សុផល ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ស្រុកគូលេន ខេត្តព្រះវិហា ជាអ្នកបើកបររថយន្តម៉ាកHyundai។
បច្ចុប្បន្ន សាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យខេត្ត ឯវត្ថុតាងម៉ូតូរក្សាទុកនៅកន្លែងប៉ុស្តិនគរបាលរដ្ឋបាលកៀនសង្កែ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៣

ប្រធានមូលនិធិ The Nippon Foundation៖ កម្ពុជា គឺជាគំរូដ៏ល្អមួយ ប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ បណ្តាប្រទេសផ្សេងទៀតលើសាកលលោកអាចយកជាគំរូ

ភ្នំពេញ៖ប្រធានមូលនិធិ The Nippon Foundation៖ កម្ពុជា គឺជាគំរូដ៏ល្អមួយ នៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃនេះ
បានអនុញ្ញាតឱ្យ លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានថែ្លងអំណរគុណ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរ សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ លោកប្រធានមូលនិធិ ក៏បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំដោយសារភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ ហើយកំពុងតែស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។ ទាំងនេះ ក៏ដោយសារតែកម្ពុជាមានប្រមុខថ្នាក់ដឹកនាំឆ្នើម តួយ៉ាងដូចជា សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាដើម ។ បន្ថែមលើនេះ លោក យ៉ូហេ សាសាកាវ៉ា ក៏បានសង្កត់ធ្ងន់ទៀតថា កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយ លោក យ៉ូហេ សាសាកាវ៉ា ជាលើកទី៤ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាង លោក យ៉ូហេ សាសាកាវ៉ា ជាមួយនឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃដដែលនេះ ជាពិសេស សម្តេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនៃដំណើរទស្សនកិច្ចរួមគ្នារបស់ឥស្សរជនទាំងពីរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលខាងមុខ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការអរគុណចំពោះមូលនិធិ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជានៅក្នុងវិស័យអប់រំ និងសុខាភិបាល ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេផ្ទះឃើញចងកសម្លាប់ខ្លួន។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចអូទំនប់ថ្មី ស្ថិតនៅខាងលិចផ្ទះជនរងគ្រោះក្នុងភូមិត្រពាំងប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគមខេត្តសៀមរាប។

សមត្ថកិច្ចស្រុកសូទ្រនិគមបានប្រាប់ថា ជនរងគ្រោះ ឈ្មោះដែម ឡោះ ភេទប្រុស អាយុ៤៥ឆ្នាំ។

បើកតាមសមត្ថកិច្ច ករណីធ្វើអត្ថឃាត(ចងក)សម្លាប់ខ្លួននេះមូលហេតុ ជនរងគ្រោះជាអ្នកញៀនស្រា ជាប្រចាំ ខូចសរសៃប្រសាទ (បាត់ពីផ្ទះថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២៣)៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៣

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃពុធនេះបានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

 

នៅវិមានសន្តិភាពសម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងជំនួបថ្ងៃនេះ ដែលជាឱកាសដើម្បីពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ។

 

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអបអរសាទរសារជាថ្មីជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានជូនពរ សម្តេចធិបតី ទទួលបាននូវជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ គឺការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិតជាបានបង្កលក្ខណៈដល់ដំណើរការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ជាដើម ។ល។

 

ឯកឧត្តមអគ្គរដ្ឋទូត ក៏បានសម្តែងផងដែរ នូវភាពសប្បាយរីករាយចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយរដ្ឋាភិបាលវៀតណាមបេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម, ទេសចរណ៍, ការពារជាតិ និងសន្តិសុខ ក៏ដូចជានឹងបន្តសំឡឹងមើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត ។ បន្ថែមពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញនូវបំណងក្នុងការគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះ។

 

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ ។ ដោយឡែក ជំនួបនេះ ក៏បានផ្តោតការពិភាក្សាផងដែរអំពីយន្តការត្រីភាគីកម្ពុជា-ឡាវ-វៀតណាម សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធនេះទី១១ បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងអំទ្បុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការចំនួន ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ នៅវិមានសន្តិភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈពេលដែលកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅរូ វីអេរ៉ា បានគោរពប្រគល់ជូន សម្តេចធិបតី នូវលិខិតអបអរសាទររបស់ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានធ្វើការបញ្ជាក់ផងដែរនូវបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយសាទរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសប្រេស៊ីល ហើយក៏បានជម្រាបផងដែរថា ប្រេស៊ីលក៏គ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល ។ ជាងនេះទៀត ឯកឧត្តម រដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានសម្តែងនូវការអរគុណចំពោះកម្ពុជា ដែលបានគាំទ្រប្រទេសប្រេស៊ីល ឱ្យក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសប្រេស៊ីល ក្នុងពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតប សម្តេចធិបតី បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ និងបានបង្ហាញអំពីបំណងក្នុងការអញ្ជើញ ឯកឧត្តមប្រធានាធិបតីប្រេស៊ីល មកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ ជាពិសេសនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងការទូតផ្លូវការកម្ពុជា-ប្រេស៊ីល ព្រមជាមួយការបើកដំណើរការស្ថានអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅកម្ពុជាផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៣

ឯអគ្គរាជទូតថៃ ប្តេជ្ញាបន្តជួយជម្រុញ និងគាំទ្រការអភិវឌ្ឍខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា បានប្តេជ្ញាបន្តជួយជម្រុញ និងគាំទ្រការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការប្ដេជ្ញានេះធ្វើឡើង នៅក្នុងជំនួប
សម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលខេត្តសៀមរាប នៅនៅថ្ងៃ ទី៩ ខែតុលាឆ្នាំ២០២៣ ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា និងសហការី ដែលបានអញ្ជើញមកដោយផ្ទាល់ក្នុងខេត្តសៀមរាប និងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលជានិច្ចកាលតែងតែរក្សានូវទំនាក់ទំនងជល្អជាមួយប្រទេសកម្ពុជា។

ឯកឧត្តម បានបន្តថា ដើម្បីស្តារ និងរៀបចំវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប យើងបានរៀបចំព្រឹត្តិការណ៍កីឡានានា ការតាំងពិព័រណ៍ទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីរបស់ខេត្ត ជាពិសេសការបើកដំណើរការ នៃអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងពេលខាងមុខដ៏ខ្លីនេះ ដែលអាកាសយានដ្ឋានថ្មីនេះ មិនត្រឹមតែបង្កេីនការជួយសម្រួលដល់ការហោះហេីរត្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្តើតឱកាសការងារថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ជាពិសេស នឹងផ្តល់នូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តសៀមរាបមានការកេីនឡេីងថែមទៀតផង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ បានដាក់បទបញ្ជាដល់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយត្រូវពង្រឹងការពារ សុខសុវត្ថិភាព សន្តិសុខទូទៅ ជូនប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ ជាពិសេសថ្ងៃបុណ្យទាន។ » ជាក់ស្តែងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះផងដែរ»។

ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទម្សិលមិញ ឯកឧត្តម ប្រាក់ សោភ័ណ ភិបាលបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានជំរុញដល់ស្នងការនគរបាលខេត្ត ត្រូវផ្សព្វផ្សាយ អប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ថាដោយឡែក​ ចំពោះ​អាជ្ញាធរក្រុង​ ស្រុក​ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមបង្ការ​ និងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ​ឱ្យទាន់ពេលវេលាផងដែរ។

អភិបាលខេត្តសៀមរាបរូបនេះក៏បានសង្កត់ធ្ងន់​ និងណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់​ និងបង្ក្រាបគ្រឿងញៀន ​ឱ្យខានតែបាន​ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់សង្គម៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៣

ភ្នំពេញ៖សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពល នៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ។

សម្ដេចហ៊ុន សែន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? សម្ដេចតេជោ បន្តថា ការលះបង់របស់សម្តេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

សម្ដេចតេជោបានផ្ញើសារទៅកាន់ក្រុមប្រឆាំងទាំងឡាយឱ្យភ្លឺភ្នែក និងផ្ដាំទៅក្រុមប្រឆាំងត្រូវរៀនសូត្រពីសម្ដេច ឱ្យបានច្រើនបន្ថែមទៀត ខណៈកាលពីមុនក្រុមនេះ តែងតែនិយាយថា សម្ដេចតេជោ មិនហ៊ានចុះចេញពីតំណែង ប៉ុន្ដែមកដល់ពេលនេះ សម្ដចតេជោ កំពុងធ្វើជាឪពុករបស់នាយករដ្ឋមន្រ្ដីរួចបាត់ទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាច សម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយ ទាំងក្នុងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមិនមានសិទ្ធិបញ្ជាលើកងកម្លាំងនោះទេ ប៉ុន្តែសម្តេចមានសិទ្ធិខាងនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ
នៅរសៀល ថ្ងៃចន្ទ ម្សិលមិញ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នៅមជ្ឈមណ្ឌលសន្និបាតជ្រុងចង្វារ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖មន្ត្រីមូលដ្ឋានបានប្រាប់ថា ស្ត្រី ម្នាក់បានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣និង៣០ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចប្រឡាយអប្សរា ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក។

មន្ត្រីបានបន្តថា ជនរងគ្រោះ ឈ្មោះ សឿយ ឡុក ភេទស្រីអាយុ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប។

តាមការរៀបរាប់របស់បងប្រុសបង្កើតរបស់រងគ្រោះ សព(ប្អូន) ជាមនុស្សញៀនស្រាជាប្រចាំ សតិមិនគ្រប់វង្វេងដើរបាត់ពីផ្ទះ។ ជាក់ស្តែងនៅថ្ងៃទី០៨ ម្សិលមិញ បានបាត់ក្នុងសភាពស្រវឹង ហើយបាននាំបងប្អូនដើររកក៏ប្រទះឃើញទ្រនាប់ជើង នៅមាត់ប្រឡាយក្បែរសាលាឆទានភូមិគោកត្នោត តែរកប្អូនខ្លួនពុំឃើញ រហូតដល់រសៀល ថ្ងៃនេះ ទើបប្រទះឃើញសពប្អូនខ្លួនទើរនិងឈើព្រួលដាក់ទ្រូកាត់ប្រឡាយស្តិតនៅភូមិពាម ឃុំដូកែវ  និងបានស្រង់សពមកលើគោកនិងរាយការណ៍ប្រាប់សមត្ថកិច្ច។

តាមមន្ត្រី ការពិនិត្យសាកសព និងការសន្និដ្ឋាន:  ពុំមានស្លាកស្នាមអ្វីគួរសង្ស័យពាក់និងបទល្មើសឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ចាដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះហាងបញ្ចាំមួយចំនួន តបតាមការណែនាំរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រោះហាងបញ្ចាំមួយចំនួនជាទីកន្លែងដែលទទួលផលចោរកម្ម ខុសច្បាប់ ជាហេតុធ្វើឱ្យមានអំពើចារកម្ម ឬឃាតកម្មកើតឡើង ដោយសារតែមានកន្លែងទទួលផលចោរកម្មនេះ និងត្រូវធ្វើការអប់រំ ណែនាំដល់ម្ចាស់ហាងបញ្ចាំបែបប្រពៃណី ជាលក្ខណៈគ្រួសារមួយចំនួនឱ្យមានការយល់ដឹងបន្ថែមអំពីករណីនេះ និងស្វែងយល់ឱ្យបានច្បាស់មុននឹងទទួលបញ្ចាំអ្វីមួយ។

លោកបញ្ជាបែបនេះនៅឱកាសដឹកនាំ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកញ្ញា ឆ្នាំ២០២៣
នៅថ្ងៃចន្ទ នេះ។

ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
បន្តទៀតថា បញ្ហាគ្រឿងញៀននូវតែបញ្ហាចម្បងដែលយើងត្រូវបន្តយកចិត្តទុកដាក់ ដូចនេះត្រូវខិតខំស្រាវជ្រាវបង្រ្កាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុននូវអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយជាពិសេសត្រូវពិនិត្យមើលកងកម្លាំងរបស់ខ្លួន ព្រោះកងកម្លាំងគឺជាគំរូមុនគេ ប្រសិនបើរកឃើញថាមានពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវចាត់វិធានការទៅតាមច្បាប់វិន័យរបស់កងកម្លាំង ។

ឯកឧត្តមបានធ្វើការណែនាំបន្ថែមចំពោះស្រុកព្រំដែននឹងប្រទេសថៃ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អនូវការចេញចូលរបស់អ្នកដំណើរ ការដឹកជញ្ជូនទំនិញត្រូវមានការពិនិត្យ និងមានការបង់ពន្ធច្បាស់លាស់ ព្រមទាំងសន្ដិសុខនៅតាមបណ្ដោយព្រំដែនដែលមាននៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ក្នុងនោះដែរ យោងតាមបទបញ្ជារបស់ឯកឧត្តមស សុខា បានចេញបញ្ជាឱ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោយពីមានភាពមិនប្រក្រតីមួយចំនួនកើតឡើងនៅច្រករបៀងនេះ ដូចជាការលួចលាក់យកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅ ការលួចជួញដូរមនុស្សខុសច្បាប់ ឬលួចនាំចូលទំនិញខុសច្បាប់ជាដើម។

អភិបាលខេត្តក៏បានមានប្រសាសន៍ថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវដកដៃថយក្រោយឡើយ ពោលគឺត្រូវខិតខំយ៉ាងណាឱ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ប្រាប់ថាបានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៥ និង២៥នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ត្រង់ចំណុចខាងកើតភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ វន់ វឹង ភេទប្រុស អាយុ៣៤ឆ្នាំ  រស់នៅភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសតិមិនគ្រប់ (ឆ្គួត) ដោយជនរងគ្រោះ បានបាត់ពីផ្ទះរយៈពេល០៣ថ្ងៃមកហើយ តាំងពីថ្ងៃសុក្រទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២ ជិត០៣ទៀបភ្លឺ ដោយដើរចេញបាត់ពីផ្ទះ លុះនៅព្រឹកវេលាប្រហែលម៉ោង០៥:១០នាទី បងថ្លៃជនរងគ្រោះមានឈ្មោះ ថា និងក្រុមគ្រួសារ បាននាំគ្នាដើររកជនរងគ្រោះបន្តទៀត ក៏ប្រទះឃើញសាកសពជនរងគ្រោះ បានស្លាប់ក្នុងទឹក ក៏បានរាយការណ៍ជូនមេភូមិ និងប៉ូលិសរដ្ឋបាលលាងដៃ និងកម្លាំងជំនាញ។

បើតាមសមត្ថកិច្ច ធ្វើតាមការពិនិត្យវិច័យ លើជនរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page121 Page122 Page123 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×