សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់ក្រុមប្រឆាំងក្រៅស្រុក កុំប្រមាថ និងកុំព្រហើនឱ្យសោះ ចំពោះករណីសម្តេចសម្រេចលុបចោល Facebook ដែលមានចំនួនអ្នកតាមដាន ១៤លាននាក់ ហើយថាបើកពួកគេតែព្រហើន សម្តេច អាចបញ្ជាឱ្យបិទ Facebook នៅកម្ពុជា ច្បាស់ណាស់ក្រុមប្រឆាំងនឹងដាច់ផ្ងារ បាត់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងស្រុក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីសម្តេចលុបចោល Facebook ក៏ពិតមែនប៉ុន្តែសម្តេចនៅតែរក្សាបានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀត ដូចជា Telegram, TikTok ជាដើម។
សារព្រមានធ្វើឡើងនៅខេត្តពោធិ៍សាត់ ក្នុងឱកាសសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។
សូមជម្រាបថានៅថ្ងៃព្រហស្បតិ៍ យប់មិញ សម្ដេចតេជោហ៊ុន សែន បានសរសេរសារនៅលើទំព័រតេឡេក្រាមថា៖
បងប្អូនជនរួមជាតិជាទីស្រឡាញ់!
ដោយសាររយៈពេលកន្លងមកមានការ
ក្លែងបន្លំគណនីហ្វេកបុក(Facebook)
ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើ
ឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរក
ឃើញបណ្តាញទំនាក់ទំនងដែលមាន
ប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម
(Telegram)ដែលមិនបារម្មណ៍ពីការចូល
លួចដូចFacebook ។
អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជា
ស្ថាពរពីការប្រើប្រាស់Facebook
ដែលមានអ្នកចូលរួមជាង១៤លាននាក់។
ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។
ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាម
Facebook និងសូមបង្វែរមកភ្ជាប់ជាមួយ
ឆាណែលtelegram របស់ខ្ញុំវិញដើម្បី
ទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំ
តាមរយៈតេឡេក្រាមវិញ។
ខ្ញុំក៏បានបង្កើតគណនីTikTok ថ្មីនិងមាន
មនុស្ស២នាក់យកឈ្មោះខ្ញុំទៅបង្កើត
TikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់ ឯមួយទៀតមានអ្នកតាម១លាន២សែន
នាក់និងអ្នកចូលចិត្តជាង១២លាននាក់។
ចាប់ពីពេលនេះFacebook ណាមាន
ឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕ដោយនាគខៀវ


